សេដ្ឋកិច្ចអាម៉េរិក

តើមានកត្តាអ្វីធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកសម្រេចបានកំណើនទាបជាងការរំពឹងទុកនៅត្រីមាសទី១ឆ្នាំនេះ?


សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចផុតលេខនៅលើពិភពលោកទាំងសេដ្ឋកិច្ច និងយោធា សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់១,៦% នៅត្រីមាសទី១ឆ្នាំនេះ ទាបជាងអ្វីដែលប្រទេសនេះបានរំពឹងទុកកាលពីពេលកន្លងទៅ។កំណើនសេដ្ឋកិច្ចកើនឡើងយឺត គួបផ្សំកម្រិតអតិផរណាមិនទាន់អាចធ្លាក់មកដល់គោលដៅ២% បានធ្វើឱ្យគេវាយតម្លៃថា ផែនការទម្លាក់អត្រាការប្រាក់នៅអំឡុងខែកញ្ញា ឆ្នាំ២០២៤ ទំនងជាមិនអាចកើតឡើងនោះទេ។ តើមានកត្តាអ្វីធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកសម្រេចបានកំណើនទាបជាងការរំពឹងទុកបែបនេះ?
សេដ្ឋកិច្ចអាម៉េរិក
ដោយ

សហរដ្ឋអាម៉េរិក សម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប(GDP)ក្នុងរង្វង់១,៦% នៅត្រីមាសទី១ឆ្នាំ២០២៤នេះ ទាបជាងអ្វីដែលប្រទេសនេះបានរំពឹងទុក។ កំណើនត្រូវបានគាំទ្រ និងជំរុញដោយកំណើនចំណាយរបស់អ្នកប្រើប្រាស់។ នេះបើយោងតាមរបាយការប៉ាន់ស្មានរបស់ការិយាល័យវិភាគសេដ្ឋកិច្ចរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក។

ក្រុមសេដ្ឋវិទូបានព្យាករនៅក្នុងការស្ទង់មតិមួយកាលពីពេលកន្លងមកថា សហរដ្ឋអាម៉េរិកនឹងសម្រេចបានកំណើន GDP ក្នុងរង្វង់២,៤% នៅត្រីមាសទី១ឆ្នាំនេះ។ សេដ្ឋកិច្ចអាម៉េ​រិកសម្រេចបានកំណើនក្នុងរង្វង់៣,៤% នៅក្នុងត្រីមាសទី៤ចុងឆ្នាំ២០២៣ ខ្ពស់ជាងអ្វីដែលមន្ត្រីធនាគារកណ្តាលអាម៉េ​រិកបានរំពឹងទុកជាមួយអត្រា១,៨%។

មូលនិធិរូបិយវត្ថុអន្តរជាតិ កាលពីសប្តាហ៍មុនបានដំឡើងការព្យាកររបស់ខ្លួនដែលបានធ្វើកាលពីខែមករា សម្រាប់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េ​រិក នៅឆ្នាំ២០២៤ នេះ ពីអត្រា២,១% ទៅដល់២,៧%។ ការកែប្រែការព្យាករនេះ គឺដោយសារសន្ទុះការងារ និងការចំណាយរបស់អតិថិជនបានកើនឡើងខ្លាំងជាងការរំពឹកទុក។ ជាក់ស្ដែងការទទួលបានការងារធ្វើនៅក្នុងត្រីមាសទី១ មានជាមធ្យមជាង២៧ ម៉ឺនកន្លែងក្នុង១ខែ បើធៀបនឹងត្រីមាសទី៤កាលពីឆ្នាំ២០២៣ ដែលមានជាមធ្យមត្រឹមតែជាង ២១ម៉ឺនកន្លែងប៉ុណ្ណោះ។

សេដ្ឋកិច្ចអាម៉េរិក បានដើរផ្ទុយពីការព្យាករចាប់តាំងពីចុងឆ្នាំ២០២២ បន្ទាប់ពីមានយុទ្ធនាការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លារបស់ធនាគារកណ្ដាលអាម៉េ​រិក ដើម្បីទម្លាក់កម្រិតអតិផរណា តែយ៉ាងណាសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េ​រិកកំពុងដំណើរការល្អជាងបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀត៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន ByteDance បោះពាក្យសម្ដីយ៉ាងឡូយថា ខ្លួនសុខចិត្តបិទ TikTok ចោលក៏មិនព្រមលក់ទៅឱ្យអាម៉េរិក

ព័ត៌មាន
ក្រុមហ៊ុនយក្សខ្នាតយក្សរបស់ប្រទេសចិន ByteDance ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ TikTok បានបោះពាក្យសម្ដីយ៉ាងឡូយថា ខ្លួនសុខចិត្តបិទចោ…

ប្រមុខការទូតចិនថា ជម្លោះរវាងចិន និងអាម៉េរិក មានតែពាក្យ ចាញ់ និងចាញ់តែប៉ុណ្ណោះ

ព័ត៌មាន
លោក វ៉ាង យី ប្រមុខការទូតជាន់ខ្ពស់របស់ចិន កត់សម្គាល់ឃើញថា ភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសចិន ជាមួយសហរដ្ឋអាម៉េរិក ត្រូវបានគេបង្កើតឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ