កសិករ

អ្នកដាំម្ទេសកំពុងត្រូវប៉ាន់ក្រោយតម្លៃហក់ឡើងខ្ពស់ឈានដល់ជិត២ម៉ឺនរៀលក្នុង១គីឡូក្រាម


អ្នកដាំម្ទេសដៃនាងកំពុងត្រូវប៉ាន់ខ្លាំង ដោយតម្លៃរបស់វាបានហក់ឡើងឈានដល់ជាង២ម៉ឺនក្នុងមួយគីឡូក្រាម ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានកន្លងមក ខណៈកាលពីឆ្នាំមុនម្ទេសដៃនាងអាចលក់បានក្នុងតម្លៃ៣ពាន់រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។ ការហក់ឡើងថ្លៃខ្ពស់នេះត្រូវបានកសិករវាយតម្លៃថា ដោយសារជាឆ្នាំមានតម្រូវការកើនឡើងខ្ពស់ ខួបផ្សំមានការបិទការនាំចូលពីថៃ ហើយការផលិតរបស់វៀតណាម ជួបបញ្ហាទឹកជំនន់។
កសិករ
ដោយ
អំពី កសិករ

លោក គឹម ចាំង កសិករដាំម្ទេសនៅខេត្តសៀមរាប បានលើកឡើងថា បច្ចុប្បន្នកសិករដាំម្ទេសនៅក្នុងស្រុកកំពុងត្រូវប៉ាន់ខ្លាំង ដោយសារតម្លៃម្ទេសហក់ឡើងខ្ពស់លើសពីទ្វេដង ដោយបច្ចុប្បន្នតម្លៃម្ទេសបោះដុំអាចលក់បានចន្លោះពី១៦,០០០ដល់១៧,០០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីឆ្នាំមុនអាចលក់បានចន្លោះពី២,០០០ទៅ៣,០០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។ បើតាមលោក គឹម ចាំង មូលហេតុដែលនាំឱ្យម្ទេសឡើងថ្លៃដោយសារបច្ចប្បន្នតម្រូវការម្ទេសមានការកើនឡើងខ្លាំង គួបផ្សំរាជរដ្ឋាភិបាល បិទការនាំចូលពីថៃ និងដាំម្ទេសនៅវៀតណាម រងការបំផ្លិចបំផ្លាញដោយសារបញ្ហាគ្រោះទឹកជំនន់។

ជាមួយគ្នានេះ លោកស្រី នី ធាវី ម្ចាស់ហាងបន្លែឡាឡាហ្គាឌិន បានឱ្យដឹងថា នៅប៉ុន្មានថ្ងៃកន្លងមកនេះតម្លៃម្ទេសដៃនាងបានហក់ឡើងថ្លៃខ្ពស់ជាងកាលពីឆ្នាំមុនៗ ដោយអាចលក់បានជាង២ម៉ឺនរៀលក្នុង១គីឡូក្រាមជាតម្លៃលក់រាយ។ ទោះបីម្ទេសបានហក់ឡើងថ្លៃខ្ពស់ក៏ដោយ តែនៅក្នុងរដូវនេះកសិករមិនអាចផលិតបានច្រើននោះទេ ដោយសារកត្តាអាកាសធាតុមិនសូវអំណោយផល។

បើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដំណាំម្ទេសមិនងាយស្រួលក្នុងការដាំដុះនោះទេ ដោយសារប្រឈមនឹងការកើតមានជំងឺច្រើនដូចនេះទាមទារឱ្យកសិករអ្នកដាំដុះត្រូវសិក្សាយល់ដឹង និងអនុវត្តច្ចេកទេសជាមុន ដូចជាការជ្រើសពូជ រៀបចំដី ដាក់ជី បញ្ចេញបញ្ចូលទឹក និងថែទាំ ទើបទទួលបានទិន្នផលល្អ។ ជាក់ស្ដែងការដាំម្ទេសនៅរដូវក្តៅមានបញ្ហាប្រឈមច្រើនដូចជាសត្វល្អិត បាក់តេរី វីរុស និងពពួកផ្សិតជាដើម៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល

យោងតាមលិខិតលិខិត លេខ ៣១៤៩ ព.ណ កសប ចេញថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០២៤ និងលេខ ៤០៨៦ ព.ណ កសប ចេញថ្ងៃទី ៣ ធ្នូ ឆ្នាំ ២០២៥ ស្តីពីសិទ្ធិនាំចូលច…

ការរៀបចំ SEA GAME កំពុងធ្វើឱ្យរដ្ឋាភិបាលថៃបាក់មុខ និងរងការចម្អកពេញតំបន់

ការរៀបចំព្រឹត្តិការណ៍កីឡា SEA GAME របស់ប្រទេសថៃនៅឆ្នាំនេះត្រូវបានគេចម្អកឱ្យថា ធ្វើឱ្យតែរួចពីដៃ គ្មានវិជ្ជាជីវៈ មានភាពខ្វះចន្លោះ និងកំហុសឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ