ពាណិជ្ជកម្ម​កម្ពុជា-ចិន

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបាន៣ពាន់លានដុល្លារ កើនជិត២០% នៅ៤ខែ ឆ្នាំ២០២១


នៅ៤ខែឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ពុជារវាងកម្ពុជា និងចិននៅតែមានកំណើនល្អប្រមាណជិត២០% ដោយសម្រេចបានក្នុងទំហំទឹកប្រាក់សរុបប្រមាណ៣ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
សម្តេចហ៊ុន សែន ស្នើដល់ចិនឲ្យដឹកក្រណាត់តាមយន្តហោះ ដើម្បីទប់ស្កាត់ការបិទរោងចក្រនៅកម្ពុជា
ដោយ

តាមរបាយការណ៍​បាន​ឲ្យដឹងទៀតថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិនសម្រេចបានប្រមាណ ៤២៤លានលានដុល្លារអាមេរិក កើនឡើងជាង៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានត្រឹមតែ៣០០លានដុល្លារអាមេរិក។ ប៉ុន្តែបើងាកមកមើលការនាំចូលពីចិនមកវិញ មានទំហំទឹកប្រាក់ជាង ២ពាន់៥រយលានដុល្លារអាមេរិក កើនឡើងជាង១៦% ។

បើតាមឧកញ៉ា លឹម ហេង ផលិតដែលជំរុញឲ្យការនាំចេញរបស់កម្ពុជាទៅចិនមានការកើនឡើង ភាគច្រើនជាផលិតផលកសិកម្ម។ ហើយមូលហេតុ ដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាកើនឡើងដោយសារកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន គួបផ្សំនឹងទទួលបានការលើកលែងក្នុងការនាំចូលជាដើម។

យ៉ាងណាក៏ដោយចុះ ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជាជាមួយចិននៅតែផ្អៀងខ្លាំងទៅរកប្រទេសចិនស្ទើរហៅលែងលឺនៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នេះ។ ជាក់ស្តែង បើប្រៀបធៀបការនាំចេញរបស់កម្ពុជា​ទៅចិននៅ៤ខែ ឆ្នាំ២០២១ ជាមួយនឹងការនាំចូលពីចិនមកវិញ គឺមានទំហំខុសគ្នាប្រមាណ៦ដងឯណោះ។

ទោះបីយ៉ាងនេះក្តី អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចជឿជាក់ថា ជញ្ជីងពាណិជ្ជកម្មកម្ពុជា-ចិនអាចនឹងមានតុល្យភាពនៅពេលខាងមុខ ប្រសិនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) រវាងប្រទេសទាំងពីរនឹងចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះ។  

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានសុទិដ្ឋិនិយមខ្ពស់ចំពោះជញ្ជីងពាណិជ្ជកម្មកម្ពុជា-ចិនថា នឹងមានតុល្យភាពនៅថ្ងៃណាមួយនាពេលខាងមុខ ប្រសិនបើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរចូលជាធរមាន។ លោកឧកញ៉ា ជឿជាក់ថា ក្រោយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន នឹងមានក្រុមហ៊ុនបរទេសធំៗជាច្រើនពិសេសមកពីប្រទេសចិន សម្រុកមកបោះទុនរកស៊ីនៅកម្ពុជា ដើម្បីផលិតផលិតផល និងសម្ភារផ្សេងៗសម្រាប់នាំចេញទៅចិន និងទីផ្សារអឺរ៉ុបមួយចំនួន។ 

ឧកញ៉ា លឹម ហេងបានពន្យល់ទៀតថា ភាពខុសគ្នាលើការនាំចេញរបស់កម្ពុជាជាមួយចិនមិនមែនមានន័យថា កម្ពុជាខាតនោះទេ ពោលគឺការកើនឡើងទំហំនាំចូលរបស់កម្ពុជាដោយសារតម្រូវប្រើប្រាស់ផលិតផល ឬសម្ភារដែលកម្ពុជាមិនមានលទ្ធភាពផលិតខ្លួនឯងមានការកើនឡើង។ ម្យ៉ាងទៀត កម្ពុជាគិតថា ផលិតផលនៅប្រទេសទាំងនោះមានតម្លៃសមរម្យ ដែលអាចឆ្លើយតបជាមួយតម្រូវការទីផ្សារនៅកម្ពុជាបាន។

របាយការណ៍ពីក្រសួងពាណិជ្ជកម្ម​បង្ហាញថា នៅឆ្នាំ២០២០ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយនឹង​ប្រទេស​ចិន​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៨.១០០​លាន​ដុល្លារ​អា​មេ​រិ​កធ្លាក់ចុះ៥%ធៀបនឹងឆ្នាំ២០១៩។ ដោយ​ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​ចិន​គិត​ជា​ទឹកប្រាក់​មាន​ជាង ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​កម្ពុជា​នាំ​ចូល​មក​វិញ​មាន​ដល់​ទៅ​ជាង​៧​ពាន់​លាន​ដុល្លារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការផ្ទុះរាលដាលកូវីដ-១៩នៅតៃវ៉ាន់ កំពុងធ្វើឲ្យការផ្គត់ផ្គង់បន្ទះឈីបរង្គោះរង្គើ

ព័ត៌មាន
កោះតៃវ៉ាន់ ត្រូវបានគេដឹងថា គឺជាអ្នកផលិតបន្ទះឈីបឈានមុខគេមួយនៅក្នុងតំបន់អាស៊ី។ គេនៅចាំបានថា កាលពីខែកុម្ភៈកន្លងទៅ ប្រទេសជាច្រើនបានសម្រុក…

ទ្រូម៉ាន់នី និង អម្រឹត សហការ​ផ្តល់​ជូន​ប្រូម៉ូសិន​ថ្មី​ជាមួយនឹង​ឱកាស​ឈ្នះ​ប្រាក់​រង្វាន់​និង​ម៉ូតូ​ថ្មី​ស្រឡាង

ព័ត៌មាន
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីផ្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ