Advertisement
ទីក្រុងរណប​ប៉ោយប៉ែត

ប៉ោយប៉ែត នឹងមាន​ទីក្រុងរណប​ធំមួយ ទំហំផ្ទៃដី ១ពាន់ហិកតា បើក​ដំណើរការ​សាងសង់ផ្លូវការឆាប់ៗ


ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ នឹងមានទីក្រុងរណបធំមួយ ទំហំជាង ១ពាន់ហិកតា បើកដំណើរការសាងសង់ផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០១៩នេះ។ បើតាម ការបញ្ជាក់ពី អ្នកគ្រប់គ្រងគម្រោងនេះ ទីក្រុងរណបថ្មីមួយនេះ នឹងក្លាយជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មចម្រុះ និងទាក់ទាញបំផុតសម្រាប់វិនិយោគិនបរទេស ពិសេស វិនិយោគិនចិនតែម្ដង។
ទីក្រុង​រណប China Poipet Satellite City ទំហំផ្ទៃដី ១ពាន់ហិកតា បើកដំណើរការសាងសង់ផ្លូវការឆាប់ៗ
ដោយ
Advertisement

លោក ឃី វុទ្ធី ​នាយក​គ្រប់គ្រងទូទៅ ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ទីក្រុងរណប China Poipet Satellite City បានឲ្យដឹងថា ដែល​គម្រោងនេះ គឺជា​ការសហវិនិយោគ​​រវាង​វិនិយោគិន​ខ្មែរ និង​ចិន ខណៈដែល​បច្ចុប្បន្ន​ ក្រុមហ៊ុន​កំពុង​ធ្វើ​ការ​អភិវឌ្ឍន៍ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្លះៗហើយ ដូចជា ផ្លូវ​ ប្រព័ន្ធលូ ទឹកស្អាត និងភ្លើងជាដើម។ ​បើតាម ផែនការ គម្រោងនេះ អាចនឹង​សម្ពោធ​បើកការដ្ឋាន​សាងសង់​ផ្លូវការ នៅពាក់កណ្តាល​ឆ្នាំនេះ។

ទោះយ៉ាងណា លោក វុទ្ធី មិនទាន់​អាច​បញ្ជាក់​បាននៅ​ឡើយទេថា គម្រោងនេះ ជាការវិនិយោគ​ដោយក្រុមហ៊ុន​ឈ្មោះអ្វី និងមានទំហំ​ទឹកប្រាក់​ប៉ុន្មាន។ 

គម្រោងទីក្រុងរណប China Poipet​ ជាការអភិវឌ្ឍន៏​ថ្មី បែបទំនើប ស៊ីវិល័យ និង ប្រកបដោយ ចក្ខុវិស័យខ្ពស់ ដោយក្នុងនោះ មានការអភិវឌ្ឍ​ចម្រុះ ដូចជា អគារ​ខុនដូ​ សណ្ឋាគារ រីសត ផ្សារទំនើប កាស៊ីណូ តំបន់​សេដ្ធកិច្ច​ពិសេស រោងចក្រ សួនឧស្សាហកម្ម ផែរស្ងួត​ សំណង់បុរី​លំនៅដ្ឋាន​ លាតសន្ធឹងលើ​ផ្ទៃដីសរុប​ជាង ១ ពាន់ហិកតា តាមបណ្តោយ​ផ្លូវជាតិលេខ ៥៩ ក្បែរទីក្រុង​ប៉ោយប៉ែត ចម្ងាយ​ត្រឹមតែ ៣គីឡូម៉ែត្រ​ប៉ុណ្ណោះ ពីច្រកពីព្រំដែនថៃ។

គម្រោង​ទីក្រុងរណប​ China Poipet Satellite City

លោក ឃី វុទ្ធី រំពឹងថា គម្រោង​នេះ នឹងទាក់ទាញខ្លាំង​ពីសំណាក់​វិនិយោគទុន​បរទេស​ ពិសេស គឺចិន ព្រោះ​គម្រោងនេះ មានលក្ខណៈ​ពិសេសច្រើន សម្រាប់​អ្នកវិនិយោគ ដោយវា​ស្ថិតនៅ​តាមតំបន់​ព្រំដែន​ងាយក្នុងការ​ដោះដូរពាណិជ្ជកម្ម និងការចំណាយ​វិនិយោគ​មានទាប។ 

គម្រោង​ទីក្រុងរណប​ China Poipet Satellite City

តាម​អ្វីដែល​ជា​ទស្សនវិស័យ​របស់​ក្រុមហ៊ុន ក្នុងការជ្រើស​រើស​តំបន់​ទីក្រុង​ប៉ោយប៉ែត សម្រាប់​អភិវឌ្ឍន៍​គម្រោង​ទីក្រុងរណប​ China Poipet នេះ ដោយសារ​តំបន់នេះ គឺ​មានផ្ទៃដី​ធំទូលាយ​សម្រាប់​អភិវឌ្ឍន៍ ជាតំបន់​មាន​សកម្មភាព​ពាណិជ្ជកម្ម​មមាញឹក និងមាន​ប្រជាជន​រស់នៅកកុះ។ លើសពីនេះ ការអភិវឌ្ឍ​នៅតាម​តំបន់​ខ្សែ​ក្រវាត់​ព្រំដែន​ ក៏មាន​ការលើកទឹកចិត្ត និងគាំទ្រ​ពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ។ ពិសេសជាងនេះ គឺ​ការចំណាយ​វិនិយោគមានទាប​ បើធៀបនឹង​ការវិនិយោគ​នៅតំបន់​ទីក្រុង​រណប​ជាយ​រាជធានីភ្នំពេញ​។ 

គួរបញ្ជាក់ថា ទីក្រុង​ប៉ោយប៉ែត ត្រូវបាន​គេចាត់ទុកថា ជា​ទីតាំង​មួយ​ដែល​មានការអភិវឌ្ឍតំបន់​សេដ្ឋកិច្ច​ពិសេស​ផុសផុល​មួយ ខណៈដែល​មានរោងចក្រ​ជាច្រើន​បាន​តាំងមូលដ្ឋាន​ផលិតនៅទីនោះ។ យ៉ាងណាមិញ នាពេលថ្មីៗ​នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ក៏បាន​ជំរុញ​លើកទឹកចិត្ដ​ដល់​វិនិយោគិន​ជប៉ុន ឲ្យ​ចូល​មកវិនិយោគ​​នៅកម្ពុជាកាន់តែច្រើន​ថែមទៀត តាម​គោលនយោបាយ​ ថៃបូក១ ពិសេស​ការ​បើករោងចក្រ​ផលិត​នៅ តំបន់​តំបន់​សេដ្ឋកិច្ច​ប៉ោយប៉ែតនេះតែម្ដង។

គម្រោង​ទីក្រុងរណប​ China Poipet Satellite City

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​បញ្ជាក់​ឲ្យដឹងដែរថា តំបន់​សេដ្ឋកិច្ចពិសេស​ប៉ោយប៉ែត គឺ​ជា​តំបន់​ក្ដៅ​គគុក​មួយ​ សម្រាប់​ការអនុវត្ត​គោលនយោបាយ ​ថៃបូក១ នេះ ខណៈដែលបច្ចុប្បន្ន ​មានក្រុមហ៊ុន​​ជប៉ុន​មួយចំនួន ​បាន​ពង្រីកការវិនិយោគ​នៅទីនោះរួចហើយ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រឡេក​មើល​ពាណិជ្ជកម្ម​ កម្ពុជា-កូរ៉េខាងត្បូង នៅមុន​ទស្សនកិច្ច​ប្រធានាធិបតី​កូរ៉េខាងត្បូង​មក​កម្ពុជា

ព័ត៌មាន
ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​-​កូរ៉េ​ខាង​ត្បូង បាន​ឈាន​ដល់​ទឹក​ប្រាក់​ប្រមាណ​ជាង ៩៧០​លាន​ដុល្លារ​អាមេរិក​ហើយ កាលពី​ក្នុង...

ជោគវាសនា «ស្លាប់ ឬ រស់» របស់​ក្រុមហ៊ុន Malaysia Airlines នឹងត្រូវ​រដ្ឋាភិបាលម៉ាឡេស៊ី​សម្រេចឆាប់ៗនេះ!

ព័ត៌មាន
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បានលើកឡើងថា ជោគវាសនា របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines អាចនឹងត្រូវវិនិយោគបន្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ