ទីផ្សារមាស

តើមានកត្តាចម្បងអ្វីខ្លះជំរុញឱ្យចិន និងឥណ្ឌា សម្រុកទិញចូលមាសយ៉ាងគំហុក?


ហាងឆេងមាសនៅទីផ្សារកម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តជាថ្មីឈានដល់ជិត ៤,៩០០ដុល្លារក្នុង១តម្លឹង កាលពីពេលថ្មីៗនេះ ហើយធនាគារយក្សអាម៉េរិក Goldman Sachs កាលពីថ្ងៃទី៦ ខែតុលា បានដំឡើងការព្យាកររបស់ខ្លួនគួរឱ្យភ្ញាក់ផ្អើលថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ អាចនឹងបន្តហក់ឡើងខ្លាំងឈានដល់៤,៩០០ដុល្លារអាម៉េរិកក្នុងមួយអោន ឬ៥,៩៧៥ដុល្លារអាម៉េរិកក្នុងមួយតម្លឹងនៅឆ្នាំ២០២៦ ខណៈដែលធនាគារកណ្ដាលនៃប្រទេសនានាសម្រុកទិញចូលមាសយ៉ាងគំហុក ហើយជាការកត់សម្គាល់ខ្លាំងជាងគេ គឺមហាយក្សចិន និងប្រទេសឥណ្ឌា។
ទីផ្សារមាស
ដោយ

ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃខ្លាំងមិនធ្លាប់មានជាប្រវត្តិសាស្ត្រនៅឆ្នាំ២០២៥ នេះ ដោយសារតម្រូវការមាននៅទូទាំងពិភពលោកកើនឡើងខ្លាំង ជាពិសេសការសម្រុកទិញចូលមាសពីសំណាក់ធនាគារកណ្ដាលនៃប្រទេសនានា។ អ្វីដែលជាការកត់សម្គាល់ខ្លាំងជាងគេឃើញថា ធនាគារកណ្តាលរបស់ចិន ដែលមានប្រជាជនសរុបជាង ១,៤ពាន់លាននាក់ និងធនាគារកណ្ដាលឥណ្ឌា បានសម្រុកទិញចូលមាសយ៉ាងគំហុកខ្លាំងជាងគេ ដោយសារហេតុផលចម្បងមួយចំនួនរួមមាន ដើម្បីទប់ទល់នឹងអតិផរណា និងហានិភ័យភូមិសាស្ត្រនយោបាយ និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក។

ទិន្នន័យបានបង្ហាញថា ធនាគារកណ្តាលរបស់ប្រទេសចិន បានទិញចូលមាសរហូតដល់ទៅប្រមាណ៣៩,២តោន គិតពីដើមឆ្នាំ២០២៥ មកទល់ពេលនេះ ដែលធ្វើឱ្យមាសបម្រុងសរុបរបស់ប្រទេសនេះ ឈានដល់ជិត២,៣០០តោន។ ប្រទេសនេះ មានគោលបំណងធ្វើពិពិធកម្មឆ្ងាយពីប្រាក់ដុល្លាអាម៉េរិក និងការពារទ្រព្យសកម្មរបស់ខ្លួនពីអស្ថិរភាពក្នុងពិភពលោក។

ទន្ទឹមនេះ ប្រទេសឥណ្ឌា ក៏សម្រុកទិញចូលមាសយ៉ាងគំហុកដូចគ្នាដែរ ដោយធនាគារកណ្ដាល​នៃប្រទេសឥណ្ឌា ពេលនេះកាន់កាប់មាសដល់ទៅ៨៨០តោននៅក្នុងទុនបម្រុងអន្តរជាតិរបស់ខ្លួន ដោយកើនឡើងជិត៥៨% នៅមួយទសវត្សរ៍កន្លងមកនេះ ដោយមាសមានចំណែកគ្របដណ្ដប់រហូតដល់ទៅ១១,៧% នៃទុនបម្រុងអន្តរជាតិ របស់ប្រទេសនេះ។

ក្រុមអ្នកជំនាញបានលើកឡើងថា ប្រទេសទាំងពីរនេះចាត់ទុកមាសជាទ្រព្យសកម្មដ៏មានសុវត្ថិភាព អព្យាក្រឹត និងស្ថិរភាព ដែលជួយធានាស្ថិរភាពសេដ្ឋកិច្ចរបស់ពួកគេចំពេលពិភពលោកកំពុងក្រឡាប់ចាក់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មេទ័ពអាកាសថៃនឹងបង្កើនសមត្ថភាពអ្នកបើកយន្តហោះចម្បាំង និងការប្រើប្រាស់ដ្រូន ក្រោយប្រកាសត្រៀមប្រយុទ្ធជាលើកទី២ ជាមួយកម្ពុជា

ក្រោយប្រកាសអំពីការត្រៀមខ្លួនរួចរាល់ក្នុងការទប់ទល់ជាមួយប្រទេសកម្ពុជា សម្រាប់រលកទីពីរនៃការប៉ះទង្គិចគ្នាក្នុងជម្លោះព្រំដែន ឥឡូវនេះ មេទ័ពអាកា…

កោះត្រល់ជែងឈ្នះកោះបាលីរបស់ឥណ្ឌូនេស៊ី ក្លាយជាកោះស្រស់ស្អាតបំផុតនៅអាស៊ី

កោះត្រល់ ដែលជាកោះមួយដ៏ធំស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីដីគោកវៀតណាម និងប្រមាណ១៥គីឡូម៉ែត្រពីដីគោកកម្ពុជា បានជែងឈ្នះកោះបាលី (Bali) របស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ