ការនាំចេញថៃ

ក្រុមអ្នកជំនួញថៃរំពឹងថា ការនាំចេញទំនិញថៃនឹងធ្លាក់ចុះ ៨% ក្នុងឆ្នាំ២០២០នេះ


ក្រុមអ្នកជំនួញ នៅក្នុងវិស័យដឹកជញ្ជូនថៃ បានព្យាករថា ការនាំចេញទំនិញរបស់ថៃ ក្នុងឆ្នាំ ២០២០នេះ អាចនឹងធ្លាក់ចុះ ៨% ប្រសើរជាងការប៉ាន់ប្រមាណ កាលពីខែកក្កដា កន្លងទៅ ថាធ្លាក់ចុះដល់ទៅ ១០% ហើយក្តីរំពឹងថា សេដ្ឋកិច្ច អាចនឹងប្រសើរជាងមុននេះ គឺដោយសារតែ សេដ្ឋកិច្ចសកល ចាប់ផ្តើមប្រសើរឡើងវិញបន្តិចម្តងៗ បើទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។
ការនាំចេញទំនិញរបស់ថៃកើនឡើងជាង ៤% ខុសពីការព្យាករណ៍ជាច្រើន(រូបភាពwww.thailand-business-news.com)
ដោយ

លោកស្រី កាញ់ យ៉ាផាត់ ប្រធានក្រុម​ប្រឹក្សា​អ្នកដឹកជញ្ជូន​ជាតិថៃ បានមាន​ប្រសាសន៍ថា បើសិនជា ប្រទេសថៃ អាចនាំចេញ​បាន​ប្រមាណ ១៩ ទៅ ២០ពាន់​លានដុល្លារ​អាមេរិក​ជារៀងរាល់ខែ ក្នុង​រយៈពេល​ ៣ខែចុងក្រោយនេះ ការនាំចេញ​សរុប​របស់​ប្រទេស​ថៃ នឹងធ្លាក់ចុះ​ត្រឹមតែ ៨%។ 

លោកស្រីបន្តថា តម្រូវការ​ប្រើប្រាស់​នៅក្នុង ទីផ្សារសកល ចាប់ផ្តើម​ប្រសើរ​ឡើងវិញ​បន្តិចម្តងៗ បន្ទាប់ពី វិធានការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​មេរោគ​កូវីដ១៩ ត្រូវបាន​បន្ធូរបន្ថយ ហើយ​រដ្ឋាភិបាល​នៃប្រទេស​នីមួយៗ ចាប់ផ្តើម​ងាកមក​ពង្រឹង​ផ្នែក​សេដ្ឋកិច្ចវិញ។

ជាក់ស្តែង ការបញ្ជាទិញ​ទំនិញ​ពី ទីផ្សារ​សកល និង​ដៃគូពាណិជ្ជកម្ម​សំខាន់ៗ​ ចាប់ផ្តើម​កើន​ឡើងវិញ មានដូចជា ផលិតផល​ចំណីអាហារ ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ និងឧបករណ៍​ការពារ​ជម្ងឺជាដើម។

នៅក្នុងរយៈ​ពេល ៨ខែ ដើមឆ្នាំ ២០២០នេះ ការនាំចេញ​ទំនិញ​សរុប​របស់​ថៃ ធា្លក់ចុះ​ជិត ៨% មក​នៅ​ត្រឹម ១៥៣ពាន់​លាន​ដុល្លារ​អាមេរិក ខណៈការ​នាំចូល​មក​ថៃ​វិញ មានជាង ១៣៥​ពាន់លាន​ដុល្លារ​អាមេរិក ដែលធ្វើ​ឲ្យ​ថៃ មាន​អតិរេក​ពាណិជ្ជកម្ម ១៨​ពាន់​លាន​ដុល្លារ​អាមេរិក។

គួរជម្រាបដែរថា អ្នកនាំចេញ​ទំនិញ​ថៃ នៅតែ​មានក្តី​បារម្ភ​ខ្ពស់អំពី តម្លៃ​ដឹកជញ្ជូន​កើនឡើង និងមិន​មាន​កុង​តឺន័រ​គ្រប់គ្រាន់ ក៏ដូចជា កង្វះខាត​ពលកម្ម​ក្នុង​វិស័យនេះ ហើយអ្នក​នាំចេញ​ទំនិញ​ទាំងអស់​នោះ កំពុង​ចាំមើល រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ថ្មី ថាអាច​ជួយដល់ សហគ្រិន និងជំរុញ​កំណើន​សេដ្ឋកិច្ច​មកវិញ បាន​ដោយ​របៀបណា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម មានសហគ្រាសវិនិយោគថ្មីជិត ១សែនកន្លែង ទោះបីមានវិបត្តិកូវីដ-១៩

ព័ត៌មាន
នៅក្នុងអំឡុងពេលនៃវិបត្តិមេរោគកូវីដ-១៩ គ្រប់គ្នាបានដឹងហើយថា ជាពេលវេលាដ៏លំបាកមួយ សម្រាប់ការវិនិយោគ និងធ្វើពាណិជ្ជកម្ម តែយ៉ាងណា ប្រទេសវៀ…

ពិធី​ចុះហត្ថលេខា​អនុស្សរណៈ​នៃ​ការយោគយល់គ្នា រវាង​ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិនស៍ (ខេមបូឌា) ម.ក ក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអ៊ី អិលធីឌី និងក្រុមហ៊ុន អ៊ី-ម៉ាន់នី ផេម៉ិន សឹលូសិន ម.ក

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិនស៍ (ខេមបូឌា) ម.ក (ក្រុមហ៊ុន “ដាយ អុិឈិ ឡាយហ្វ៍”) បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ