ច្បាប់ស្តីពីការបោះឆ្នោតថ្មីនៅហុងកុង

ទីបំផុតចិនប្រកាសដាក់ឲ្យប្រើច្បាប់ស្តីពីការបោះឆ្នោតថ្មីនៅហុងកុងក្រោយអនុម័តមិនដល់១ខែ


នៅទីបំផុតប្រទេសចិនបានប្រកាស អំពីការសម្រេចអនុញ្ញាតដាក់ឲ្យប្រើប្រាស់នូវច្បាប់ស្តីពីការបោះឆ្នោតថ្មីសម្រាប់តំបន់រដ្ឋបាលស្វយ័តពិសេសហុងកុងហើយនៅថ្ងៃទី ៣០ ខែមីនា ដែលច្បាប់នេះ រដ្ឋាភិបាលចិនទើបតែបានអនុម័តថ្មីៗកាលពីដើមខែមីនាកន្លងទៅនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ពិធីបង្ហូតទង់ជាតិត្រូវបានប្រារព្ធធ្វើឡើងដើម្បីអបអរសាទរខួបលើកទី ៧១ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅ Golden Bauhinia Square នាភាគខាងត្បូងក្រុងហុងកុង នៅថ្ងៃទី ១ ខែតុលាឆ្នាំ ២០២០ - Xinhua/Lui Siu Wai
ដោយ

ប្រភព​ព័ត៌មាន​ដដែល​នេះ បាន​ធ្វើការ​ដកស្រង់​ខ្លឹមសារ ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​រដ្ឋ​ចិន Xinhua ថា លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ថ្មី​មួយ​ដោយ​បង្គាប់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ថ្មី សម្រាប់​តំបន់​រដ្ឋបាល​ស្វយ័ត​ពិសេស ហុងកុង​របស់​ចិន ចាប់ពី​ថ្ងៃនេះ​តទៅ​។

ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ថ្មី​នេះ ត្រូវ​បាន​ស្នើ​ឡើង និង​អនុម័ត​ដោយ​សំឡេង​ច្រើន​លើសលុប​ក្នុង​អង្គប្រជុំ​សភា​ប្រជាជន​ចិន កាលពី​ថ្ងៃ​ទី ៥ ខែមីនា​កន្លង​ទៅ​ថ្មី​ៗ​នេះ​។ ច្បាប់​នេះ ត្រូវ​បាន​កែប្រែ ដោយ​បាន​បញ្ចូល​នូវ​ឧ​ប​សម្ព័ន្ធ​ថ្មី​ជា​ច្រើន ដែល​អាច​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​មាន​ឥទ្ធិពល​ចូល​ទៅ​គ្រប់គ្រង​លើ​ការ​បោះ​ឆ្នោត​របស់​តំបន់​រដ្ឋបាល​ស្វយ័ត​ពិសេស​មួយ​នេះ​។

ឧ​ប​សម្ព័ន្ធ​ថ្មី​ៗ​ទាំងនោះ​រួម​មាន ការ​បន្ថែម​អាសនៈ​អ្នកតំណាង​រាស្ត្រ​ក្នុង​សភា​ហុងកុង ដែល​ធ្លាប់​មាន​សមាជិក​ចំនួន​៧០​រូប នឹង​ត្រូវ​បង្កើន​ដល់​៩០​រូប ដោយ​ក្នុង​នោះ មាន​តែ ២០​រូប​ប៉ុណ្ណោះ ត្រូវ​បាន​ជ្រើសរើស​ចេញពី​ការ​បោះ​ឆ្នោត​ជា​សាធារណៈ ដោយ​ប្រជាជន​ហុងកុង ហើយ​៤០​រូប​ផ្សេង​ទៀត នឹង​ត្រូវ​ចាត់តាំង​ដោយ​គណៈកម្មការ​បោះ​ឆ្នោត ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​តែ​ម្តង ស្រប​ពេល​ដែល ៣០​រូប​ផ្សេង​ទៀត​ជា​អ្នកតំណាង​រាស្ត្រ​ដែល​តំណាង​ឲ្យ​វិស័យ​នានា​ភាគច្រើន​ជា​អ្នកមាន​ឥទ្ធិពល​លើ​ចរន្ត​សេដ្ឋកិច្ច​ចិន​។ 

គួរ​រំឭក​ផង​ដែរ​ថា គ្រា​ដែល​មិន​ទាន់​មានការ​កែប្រែ​ច្បាប់បោះឆ្នោត​នេះ សភា​ហុងកុង​មាន​អាសនៈ​តែ​៧០​ប៉ុណ្ណោះ ក្នុង​នោះ អ្នកតំណាង​រាស្ត្រ​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ដោយ​ពលរដ្ឋ​មាន​ដល់ ៤០​នាក់ ប៉ុន្ដែ​ច្បាប់​ថ្មី​ៗ​នេះ តម្រូវ​ឲ្យ​មាន​តែ ២០​នាក់​ប៉ុណ្ណោះ​។

ជុំវិញ​ទៅ​នឹង​ច្បាប់​ថ្មី​នេះ ក៏​មានការ​លើក​ឡើង​ដែរ​ថា ចាប់ពី​ពេល​នេះ​តទៅ សំឡេង​របស់​បក្ស​ប្រឆាំង​ហុងកុង និង​សំឡេង​របស់​អ្នក​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​គេ​បិទ​ខ្ទប់ លែង​ឲ្យ​មាន​តទៅ​ទៀត​ហើយ​នៅ​ហុងកុង ពោល​ច្បាប់​ថ្មី​នេះ​នឹង​ចូល​មក​រុញច្រាន​ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ ឲ្យ​នៅ​ក្រៅ​សង្វៀន នយោបាយ​នៅ​ហុងកុង ព្រោះថា ចង់ ឬ​មិន​ចង់ អ្នក​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង ដែល​រិះគន់ រដ្ឋអំណាច​ចិន នឹង​គ្មាន​ថ្ងៃ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ឈរឈ្មោះ ក្នុង​ការ​បោះ​ឆ្នោត​សភា​ហុងកុង​នោះ​ទេ​។

តាម​រយៈ​ច្បាប់​ថ្មី ធ្វើ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នៅ​ហុងកុង​នេះ​ដែរ ត្រូវ​បាន​គេ​មើលឃើញ​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង ចង់​លើក​បន្តុប ឲ្យ​មាន​តែ​អ្នក​ដែល​គាំទ្រ​រដ្ឋអំណាច​ចិន​ប៉ុណ្ណោះ នៅ​ក្នុង​ស្ថាប័ន​ច្បាប់ និង​រដ្ឋបាល​ដឹកនាំ​ហុងកុង ពោល​គឺ​ដើម្បី​ជៀសវាង កុំ​ឲ្យ​មាន​បាតុកម្ម​តវ៉ា រិះគន់​ចិន ដូច​កាលពី​ឆ្នាំ ២០១៩​ទៀត​៕
None



អត្ថបទបន្ទាប់


អាមេរិកផ្អាករកស៊ីជាមួយភូមាក្រោយមានការបង្ក្រាបបាតុករដ៏សាហាវផ្ទុះឡើងថ្មីៗនេះ

នៅទីបំផុតសហរដ្ឋអាមេរិកបានបញ្ចេញនូវវិធីសាស្ត្រដាក់ទណ្ឌកម្មថ្មីមួយទៀតហើយ ទៅលើប្រទេសភូមា ដោយរដ្ឋាភិបាលអាមេរិកបានសម្រេចផ្អាកទំនាក់ទំនងដោះដូ…

ទុន២០០លានដុល្លាររបស់រដ្ឋ នឹងអាចបង្កើនទំហំផ្តល់ឥណទានជាង ២ពាន់លានដុល្លារ

អ្នកជំនាញ ក្នុងវិស័យហិរញ្ញវត្ថុបានវាយតម្លៃថា កញ្ចប់ថវិកា ២០០លានដុល្លារ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម ឬ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ