សាជីវកម្មធានាឥណទាន

ទុន២០០លានដុល្លាររបស់រដ្ឋ នឹងអាចបង្កើនទំហំផ្តល់ឥណទានជាង ២ពាន់លានដុល្លារ


អ្នកជំនាញ ក្នុងវិស័យហិរញ្ញវត្ថុបានវាយតម្លៃថា កញ្ចប់ថវិកា ២០០លានដុល្លារ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម ឬហៅថា Business Recovery Guarantee Scheme (BRGS) របស់សាជីវកម្មធានាឥណទានកម្ពុជា ដែលទើប​ដាក់ឲ្យដំណើរការ​ថ្មីៗនេះ នឹងជួយបង្កើនទំហំការផ្តល់ឥណទានដោយវិស័យធនាគារ និងហិរញ្ញវត្ថុទៅដល់ពលរដ្ឋមិនតិចជាង២ពាន់លានដុល្លារនោះទេ។
ទុន២០០លានដុល្លាររបស់រដ្ឋ នឹងអាចបង្កើនទំហំផ្តល់ឥណទានជាង ២ពាន់លានដុល្លារ

លោកបណ្ឌិត អុិន ចាន់នី ប្រធាន​សមាគម​ធនាគារកម្ពុជា និងជាប្រធាន​នាយកប្រតិបត្តិ​នៃធនាគារ​អេស៊ីលីដា​បានវាយតម្លៃខ្ពស់​ចំពោះ​គម្រោង​សាជីវកម្ម​ធានាឥណទាន​របស់​រាជរដ្ឋាភិបាល​ក្នុងការជួយផ្តល់​ទំនុកចិត្ត​បន្ថែមទៀត ក្នុងការផ្តល់​ឥណទាន​ដល់វិស័យ​ធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ជាពិសេស ជួយបង្កើន​លទ្ធភាព​កាន់តែខ្ពស់​ដល់​ម្ចាស់​អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម​ក្នុងការទទួលបាន​កម្ចីបន្ថែម ដើម្បី​ទ្រទ្រង់​ដំណើរការ និងពង្រីក​អាជីវកម្ម​របស់ខ្លួន​ក្នុងអំឡុងពេល​នៃវិបត្តិ​ជំងឺកូវីដ-១៩។

លោកបណ្ឌិត អុិន ចាន់នី បានវាយតម្លៃថា កញ្ចប់ថវិកា​២០០លានដុល្លារ​អាមេរិក ដែលជាទុន​ដំបូងរបស់​រាជរដ្ឋាភិបាល នឹងជួយបង្កើន​លទ្ធភាព​ផ្តល់​កម្ចីឥណទាន ដល់​វិស័យ​ធនាគារ និងមីក្រូហិរញ្ញវត្ថុរហូត​ដល់​២ពាន់​លានដុល្លារ។ យ៉ាងណាមិញ សម្រាប់​ធនាគារ​អេស៊ីលីដា ដែលជាដៃគូ​សហការរបស់​គម្រោង​សាវជីវកម្ម​ធានាឥណទាននេ រំពឹងថា ការផ្តល់​ឥណទាន​របស់ខ្លួន​នឹងកើនឡើង​បន្ថែម​ទៀតផងដែរ។ 

ជាមួយគ្នានេះ លោក គា បូរាណ ប្រធាន​សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជា និងនាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបង្ហាញក្តីរំពឹងថា តាមរយៈគម្រោងនេះ ការផ្តល់​កម្ចីឥណទាន​របស់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​ ក៏ដូចជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ផងដែរ​នឹងមាន​ការកើន​ឡើង។ ទន្ទឹមនឹងនេះ លោកក៏បាន​លើកឡើង​ពី​អត្ថប្រយោជន៍ នៃគម្រោង​សាជីវកម្ម​ធានាឥណទាន ក្នុងការជួយស្តារ​ជីវភាព​ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច​ជាតិ​ឲ្យកាន់តែ​ល្អប្រសើរ​ផងដែរ។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃសាជីវកម្មធានា​ឥណទាន​កម្ពុជា​បាន​បញ្ជាក់ថា គម្រោង​សាជីវកម្ម​ធានាឥណទាន គឺជាក្រុមហ៊ុន​ធានាឥណទាន​ដំបូងគេ​បង្អស់ ដែលផ្តួចផ្តើម​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាសហគ្រាស​សាធារណៈ ដែលមាន​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ជាអាណាព្យាបាល។ បេសកកម្ម​ចម្បង​របស់ BRGS គឺផ្តល់​ការធានា​ឥណទាន​ដល់គ្រឹះស្ថានហិរញ្ញវត្ថុ​ជាដៃគូ ដើម្បី​គាំទ្រ​ដល់អាជីវកម្ម ដែលមាន​លទ្ធភាពសង តែខ្វះ​ទ្រព្យបញ្ចាំ​នៅពេល​ស្នើសុំ​ឥណទាន។

បើតាម​រដ្ឋលេខាធិការ​រូបនេះ គ្រោង BRGS នឹងដើរ​តួជា​ទ្រព្យ​បញ្ចាំ​ចាប់ពី​៧០% ទៅ៨០% នៃទំហំឥណទាន​ដែលផ្តល់​ដោយគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម។

បច្ចុប្បន្ន គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជា​ដៃគូសហការ​ជាមួយសាជីវកម្ម​ធានាឥណទាន​រួមមាន​ធនាគារអេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារអាស៊ា ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារប្រៃសនីយ៍កម្ពុជា, ធនាគារកាណាឌីយ៉ា, ធនាគារហ្វីលីព និងធនាគារព្រីនស៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុតចិនប្រកាសដាក់ឲ្យប្រើច្បាប់ស្តីពីការបោះឆ្នោតថ្មីនៅហុងកុងក្រោយអនុម័តមិនដល់១ខែ

ព័ត៌មាន
នៅទីបំផុតប្រទេសចិនបានប្រកាស អំពីការសម្រេចអនុញ្ញាតដាក់ឲ្យប្រើប្រាស់នូវច្បាប់ស្តីពីការបោះឆ្នោតថ្មីសម្រាប់តំបន់រដ្ឋបាលស្វយ័តពិសេសហុងកុងហើយនៅថ្…

FTA រវាងវៀតណាម-អង់គ្លេសនឹងចូលជាធរមានចាប់ពីដើមឧសភាតទៅ

ព័ត៌មាន
ប្រទេសវៀតណាម បានប្រាប់ទៅកាន់ភាគីអង់គ្លេសថា នៅក្នុងខែមីនានេះ ខ្លួននឹងរៀបចំឯកសារឲ្យបានរួចរាល់ដើម្បីផ្ដល់សច្ចាប័នទៅកាន់អង់គ្លេសសម្រាប់កិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ