វិស័យការងារ

ក្រុមហ៊ុនខ្នាតធំៗរបស់ជប៉ុន បង្កើនប្រាក់ឈ្នួលដល់បុគ្គលិកក្នុងការចាកចេញពីការវង្វេងផ្លូវជាច្រើនទសវត្សរ៍មកនេះ


ក្រុមហ៊ុនខ្នាតធំៗមួយចំនួននៅប្រទេសជប៉ុន បានប្រកាសពីការដំឡើងប្រាក់ឈ្នួលជាប្រវត្តិសាស្ត្រដល់កម្មករនិយោជិតរបស់ពួកគេ កាលពីថ្ងៃពុធ។ នេះគឺជាសញ្ញាមួយបង្ហាញពីការបំបាត់ចោលនូវផ្នត់គំនិត ដែលនាំឱ្យប្រទេសនេះអូសបន្លាយរយៈពេលនៃកំណើនសេដ្ឋកិច្ចទាបដែលគេស្គាល់ថា ជា«ការវង្វេងផ្លូវរាប់ទសវត្សរ៍មកហើយ»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យការងារ
ដោយ

រៀងរាល់រដូវផ្ការីកចូលមកដល់ សហជីព និងអ្នកគ្រប់គ្រងក្រុមហ៊ុនតែងតែប្រជុំពិភាក្សាគ្នាដើម្បីកំណត់ប្រាក់ឈ្នួលប្រចាំខែមុនពេលចាប់ផ្តើមឆ្នាំសារពើពន្ធរបស់ប្រទេសជប៉ុន នៅក្នុងខែមេសា។ ក្រុមហ៊ុនខ្នាតធំៗដូចជាក្រុមហ៊ុន Toyota Motor ក្រុមហ៊ុន Hitachi និងក្រុមហ៊ុនPanasonic ជាដើម គឺស្ថិតក្នុងចំណោមក្រុមហ៊ុនខ្នាតធំដ៏ទៃទៀត ដែលបានបំពេញតាមតម្រូវការពេញលេញរបស់សហជីពកម្មករក្នុងការដំឡើងប្រាក់ឈ្នួល។

ក្រុមហ៊ុនដែកជប៉ុន Nippon Steel បានឆ្លើយតបលើសពីការទាមទាររបស់សហជីពទៅទៀត ដោយដំឡើងប្រាក់ឈ្នួលប្រចាំខែ ចំនួន២៣៧ដុល្លារ។ ក្រុមហ៊ុនផលិតដែកថែបមួយនេះ បាននិយាយថា វាចាំបាច់ណាស់ក្នុងការធានាបាននូវទេពកោសល្យដ៏ល្អ និងធ្វើឱ្យបុគ្គលិកទាំងអស់កាន់តែមានផលិតភាពការងារល្អប្រសើរ។

ក្រុមហ៊ុនហ៊ីតាឈី និងក្រុមហ៊ុនតូស៊ីបា បាននិយាយថា ក្រុមហ៊ុនបានដំឡើងប្រាក់ឈ្នួលខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីក្រុមហ៊ុនទាំងនេះ បានចរចាដំឡើងប្រាក់ឈ្នួលដល់បុគ្គលិករបស់ពួកគេនៅឆ្នាំ១៩៩៨។​

ប្រធាន ក្រុមប្រឹក្សាសហជីពរបស់ប្រទេសជប៉ុន លោក អាគីហ៊ីរ៉ូ កាណេកូ (Akihiro Kaneko) បាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធថា ពួកគេជឿជាក់ថា ការឆ្លើយតបនេះ​នឹងដើរតួជាកម្លាំងជំរុញដែលអាចសម្រេចបាននូវវដ្តប្រកបដោយគុណធម៌នៅក្នុងសេដ្ឋកិច្ចជប៉ុន ហើយវាមានសារសំខាន់ណាស់ក្នុងការផ្សព្វផ្សាយ«និន្នាការវិជ្ជមានដ៏ខ្លាំងក្លានេះ»ទៅដល់សហជីពផ្សេងទៀតនៅក្នុងឧស្សាហកម្ម និងទៅដល់អ្នកដែលមិនមានសហជីពផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាអឺរ៉ុបអនុម័តច្បាប់ AI បើទោះបីជាមានភាពប្រទាំងប្រទើសពាក់ព័ន្ធបញ្ហានេះក៏ដោយ

ព័ត៌មាន
ទោះបីជាមានរបាយការណ៍ជាច្រើនបានលើកឡើងពីផលប៉ះពាល់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឫ AI មកលើសង្គម និងជីវភាពមនុស្សយ៉ាងណាក៏ដោយ ក៏ពង្រាងច្បាប…

ហ្វីលីពីនទទួលជួបមិត្តយល់ចិត្តអាម៉េរិកនៅសប្ដាហ៍ក្រោយ ចំពេលស្ថានភាពនៅតំបន់សមុទ្រចិនខាងត្បូងកំពុងកើនកម្ដៅ

ព័ត៌មាន
ការិយាល័យរបស់មេដឹកនាំទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីយប់ថ្ងៃពុធថា ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (F…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ