ការវិនិយោគចិន​នៅវៀតណាម

ចិន ក្ដោបក្ដាប់ចំណែកធំជាងគេបង្អស់ លើការវិនិយោគក្នុងសួនឧស្សាហកម្មនៅវៀតណាម


នៅក្នុងរយៈពេល ៣ត្រីមាស ឆ្នាំ ២០២០នេះ ក្រុមហ៊ុនវិនិយោគចិន បានកាន់កាប់ចំណែកដល់ទៅ ៨៨% នៃការចាក់បញ្ចូលទុនវិនិយោគជាង ១ពាន់ ៥រយលានដុល្លារអាមេរិក ទៅកាន់សួនឧស្សាហកម្មរបស់ប្រទេសវៀតណាម ដែលសបញ្ជាក់ឲ្យឃើញពី ការកើនឡើងនូវ ទំនោរវិនិយោគរបស់ចិន មកកាន់វៀតណាមកាន់តែខ្លាំងក្លា។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម នៅក្នុងថ្ងៃនេះ។
រូបតំណាង៖ រោងចក្រឧស្សាហកម្មនៅកម្ពុជា​
ដោយ

បើតាម​របាយការណ៍ពី ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ​ Savills​ បានគូស​បញ្ជាក់ថា នៅក្នុង​ចំណោម​គម្រោង​វិនិយោគ​សំខាន់ៗ​ចំនួន ២០ នៅក្នុង​សួនឧស្សាហកម្ម​ប៉ែកខាងជើង និង​ខាងត្បូង គឺមាន ១៥ក្រុមហ៊ុន​ទៅ​ហើយមកពី​ប្រទេស​ចិន ដែលមាន​ទុនវិនិយោគ​សរុបជាង ១ពាន់ ៣រយ​លាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុនចិន​ទាំងអស់នេះ ភាគច្រើនគឺជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក សម្លៀកបំពាក់​ និងវាយនភណ្ឌ បាស្ទិក កៅស៊ូ និង​ក្រដាស​ជាដើម។

ក្រុមហ៊ុន​វិនិយោគ​សំខាន់ៗ​ចំនួន ៥ផ្សេង​ទៀត ដែល​មិនមែន​ជាក្រុមហ៊ុន​ចិន គឺមកពី​ប្រទេស​សិង្ហបុរី ថៃ ជប៉ុន និង​កូរ៉េ​ខាងត្បូង។

តម្រូវការ​ដីប្រើប្រាស់​សម្រាប់​សួន​ឧស្សាហកម្ម នៅក្នុង​ប្រទេស​វៀតណាម គឺមាន​ការកើនឡើង​ខ្លាំង នៅប៉ុន្មាន​ខែ​ចុង​ក្រោយនេះ បន្ទាប់ពី​វៀតណាម បានចូលរួម​នៅក្នុង​កិច្ចព្រម​ព្រៀង​អន្តរជាតិ​ជាច្រើន ដើម្បី​ពង្រឹក​បន្ថែម​នូវ​ខ្សែចង្វាក់​ផ្គត់ផ្គង់។

សូមជម្រាបដែរថា ក្រសួងផែនការ និងវិនិយោគ​វៀតណាម បានបង្ហាញថា គិតត្រឹម ១០ខែ ឆ្នាំ ២០២០នេះ ​ប្រទេស​វៀតណាម មានសួន​ឧស្សាហកម្ម​ជាង ២៨០កន្លែង ដែលមាន​អត្រា​កាន់កាប់ ៧០% ខណៈដែល សួនឧស្សាហកម្ម ៩០ទៀត កំពុងត្រូវ​បាន​សាងសង់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងរៀបចំខ្លួនដើម្បីឡើងផ្សារភាគហ៊ុននៅកម្ពុជា

ព័ត៌មាន
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលកំពុងមានក្រុមហ៊ុនវិនិយោគជាង ១៦០ក្រុមហ៊ុននោះ បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការចុះបញ្ជីចូលក្នុងផ្សា…

មេ CDC អះអាងថា កម្ពុជានៅបន្តទទួលបានគម្រោងវិនិយោគ ទោះបីកូវីដ-១៩ តាមរំខាន!

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អះអាងថា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យមានការរំខានដល់សេដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ