រដ្ឋបាលលោក ត្រាំ

រដ្ឋបាលលោក ត្រាំ កំពុងត្រួសត្រាយផ្លូវ ដើម្បីដាក់រូបលោក ត្រាំ លើក្រដាសប្រាក់២៥០ដុល្លារ


ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិកកំពុងមានគម្រោងបោះពុម្ពក្រដាសប្រាក់ប្រភេទថ្មីតម្លៃ២៥០ដុល្លារ ដែលមានរំលេចរូបថត និងហត្ថលេខារបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ក្រដាសប្រាក់នេះ ធ្វើឡើងក្នុងទម្រង់ជារូបិយប័ណ្ណអនុស្សាវរីយ៍ ដើម្បីអបអរសាទរខួបលើកទី២៥០ នៃទិវាប្រកាសឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិកនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។
រដ្ឋបាលលោក ត្រាំ
ដោយ

អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុអាម៉េរិកបានអះអាងថា ក្រសួងកំពុងរៀបចំនីតិវិធី និងពិនិត្យលើសេចក្តីព្រាងច្បាប់ ដែលអនុញ្ញាតឱ្យដាក់រូបប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅលើក្រដាសប្រាក់ពិសេសតម្លៃ២៥០ដុល្លារ។ លោកបានគូសបញ្ជាក់ថា ប្រសិនបើសេចក្តីព្រាងច្បាប់នេះទទួលបានការអនុម័តពីសភា នោះការិយាល័យឆ្លាក់ពុម្ព និងបោះពុម្ពក្រដាសប្រាក់ នឹងចាប់ផ្តើមអនុវត្តភ្លាមៗ ដើម្បីបោះពុម្ពក្រដាសប្រាក់អនុស្សាវរីយ៍ពិសេសតម្លៃ២៥០ដុល្លារនេះ ក្នុងគោលបំណងអបអរសាទរខួបឯករាជ្យលើកទី២៥០របស់សហរដ្ឋអាម៉េរិក។
គំនិតផ្តួចផ្តើមនេះបានធ្វើឡើងបន្ទាប់ពីលោក ចូ វីលសុន (Joe Wilson) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋមកពីរដ្ឋសៅ ខារ៉ូលីណា (South Carolina) បានដាក់ស្នើសេចក្តីព្រាងច្បាប់មួយក្នុងន័យជានិមិត្តរូប ដើម្បីរំលឹកដល់ប្រធានាធិបតីសហរដ្ឋអាម៉េរិកក្នុងឱកាសបុណ្យខួបឯករាជ្យជាតិ។
ជាមួយគ្នានេះលោក ស្កុត បេសសេន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា លោកមិនឃើញមានអ្វីខុសឆ្គងឡើយក្នុងការរំលេចរូបលោក ត្រាំ លើរូបិយប័ណ្ណអនុស្សាវរីយ៍នេះ ប៉ុន្តែលោកបានបន្ថែមថា អ្វីៗគឺអាស្រ័យទៅលើរដ្ឋសភាថាតើនឹងអនុម័តឱ្យក្លាយជាការពិត ឬយ៉ាងណា។ យ៉ាងណាមិញ ប្រភពច្បាស់ការណ៍មួយបានទម្លាយថា សេចក្តីព្រាងច្បាប់នេះកំពុងតែជាប់គាំងនៅក្នុងរដ្ឋសភា ហើយមិនទាន់មានសញ្ញាណាមួយបង្ហាញថា នឹងត្រូវបានអនុម័តនោះឡើយ។
គួររំលឹកថា ជាទូទៅច្បាប់របស់សហរដ្ឋអាម៉េរិកមិនអនុញ្ញាតឱ្យយកត្រកូល ឬរូបភាពបុគ្គលដែលនៅមានជីវិតទៅដាក់នៅលើរូបិយប័ណ្ណជាតិឡើយ។ ដូច្នេះប្រសិនបើចង់ឱ្យមានករណីលើកលែងណាមួយ កិច្ចការនេះដាច់ខាតត្រូវតែមានការអនុញ្ញាត និងអនុម័តពីរដ្ឋសភាជាមុនសិន៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អ៊ីរ៉ង់បាញ់ផ្លោងមីស៊ីលដាក់គុយវ៉ែត ខណៈលោក ត្រាំ កំពុងពិចារណាលើកិច្ចព្រមព្រៀងឈប់បាញ់៦០ថ្ងៃ

សកម្មភាពយោធាចុងក្រោយបំផុតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់បានផ្ទុះឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្ទីរបញ្ចកោណបានប្រកាសថា អ៊ីរ៉ង់បានបា…

អាជ្ញាធរសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ «យីង ហ័ង» នៅខេត្តព្រះសីហនុ ក្រោយរកឃើញថា មានពាក់ព័ន្ធនឹងការឆបោកអនឡាញ និងបទល្មើសជាច្រើនទៀត

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយ បង្ហាញពីការសម្រេចដកហូត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ