វិស័យអាកាសចរណ៍ចិន

រដ្ឋាភិបាលចិន អំពាវនាវដល់បណ្តាប្រទេសបានបិទជើងហោះជាមួយខ្លួន ឲ្យបើកដំណើរការឡើងវិញ


បន្ទាប់ពីការផ្ទុះឡើងនៃវីរុស កូរ៉ូណា ដែលធ្វើឲ្យប្រជាជនទូទាំងសកលលោក ព្រួយបារម្ភ រហូតដល់បណ្តាប្រទេសមួយចំនួន ផ្អាកជើងហោះហើរជាមួយនឹងប្រទេសចិនផងដែរនោះ នៅពេលនេះ អាជ្ញាធរអាកាសចរណ៍ចិនអំពាវនាវដល់បណ្តានានា ឲ្យបើកជើងហោះហើរឡើងវិញ ទៅតាមការណែនាំរបស់អង្គការអន្តរជាតិជាច្រើននិងជួយជំរុញការធ្វើដំណើរឆ្លងប្រទេសឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានចិន Xinhua នៅថ្ងៃនេះ។
ប្រទេសជាច្រើនក្នុងពិភពលោកផ្អាកជើងហោះហើរ រវាងចិនដោយសារ វីរុស កូរ៉ូណា (រូបភាព៖ www.laestrella.com.pa)
ដោយ

មន្ត្រី​រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​ចិន បាន​គូសបញ្ជាក់​ថា វិស័យ​អាកាសចរណ៍​ស៊ី​វិល​ចិន មាន​ឆន្ទៈ ក្នុង​ការ​សហការ​ជាមួយ បណ្តា​ប្រទេស​នានា និង​ចាត់វិធានការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ ឲ្យ​បាន​តឹងរ៉ឹង​បំផុត ដើម្បី​ធានា​ឲ្យ​បាន​នូវ សុខ​សុវត្ថិភាព និង​សុខភាព​របស់​អ្នកដំណើរ​។

ក្រោយ​ការ​ផ្ទុះ​ឡើង​នូវ វីរុស​កូ​រ៉ូ​ណា នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ដំណើរការ​នៃ​ជើងហោះហើរ​ជាមួយ​បណ្តា​នានា បន្ត​ធ្លាក់​ចុះ ឈាន​ដល់​ការ​កាត់​បន្ថយ​ជើងហោះហើរ ដោយសារ​តែ​តម្រូវការ​ទីផ្សារ មានការ​ធា្ល​ក់​ចុះ ក៏​ប៉ុន្តែ បណ្តា​ប្រទេស​មួយ​ចំនួន ហាក់បី​ជា​ភ័យ​ខ្លាច​ហួសហេតុ​ពេក រហូត​ដល់​ថ្នាក់​ផ្អាក​ជើងហោះហើរ​ទាំងស្រុង​តែ​ម្តង និង​រឹត​បន្តឹង​ការ​ចេញចូល​តាម​ច្រកព្រំដែន​។

ការ​ធ្វើ​ដូច្នេះ បាន​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ដល់ ទីផ្សារ​អាកាសចរណ៍​សកល បង្ក​ជា​ភាព​រអាក់រអួល សម្រាប់​អ្នកដំណើរ​អន្តរជាតិ ដែល​ត្រូវការ​ឆ្លងកាត់ ហើយ ចិន នៅ​តែ​អះអាង​ថា នឹង​បន្ត​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង សម្រាប់​ជើងហោះហើរ​អន្តរជាតិ ដោយ​ស្នើ​ឲ្យ បណ្តា​ប្រទេស​នានា បើក​ជើងហោះហើរ​ឡើង​វិញ​។

អង្គការ​សុខភាព​ពិភពលោក ក៏​បាន​ព្រមាន​ដែរ​ថា ការ​ហាមឃាត់​ជើងហោះហើរ នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល ហើយ​វា​ក៏​មិន​មាន​ប្រសិទ្ធភាព ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ មេរោគ​កូ​រ៉ូ​ណា នេះ​ដែរ គ្រប់​ប្រទេស​ទាំងអស់ គួរតែ​ធ្វើការ​ស្កេ​ន​អ្នកដំណើរ ដើម្បី​រក​មើល​អ្នក​ជំងឺឆ្លង គឺ​វា​ល្អ​ជាង ការ​ហាមឃាត់​ទាំងស្រុង​។

អង្គការ​សុខភាព​ពិភពលោក ក៏​បាន​បញ្ជាក់​ទៀត​ថា ចិន កំពុង​តែ​ដោះស្រាយ​យ៉ាង​សកម្ម​ហើយ នៅ​ក្នុង​បញ្ហា​នេះ ហើយ ចិន ក៏​បាន​ធ្វើការ​រឹត​បន្តឹង​លើ ការ​ហោះហើរ​ទៅ​ក្រៅប្រទេស​ផង​ដែរ ដោយសារ​តែ ការ​ផ្ទុះ​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

គួរ​ជម្រាប​ដែរ​ថា អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ បាន​ស្នើ​ជា​ច្រើន​លើក​រួច​មក​ហើយ ឲ្យ​សមាជិក​របស់​ខ្លួន អនុវត្ត​តាម​ការ​ណែនាំ​របស់ អង្គការ​សុខភាព​ពិភពលោក ហើយ​លុប​ចោល​នូវ ការ​ហាមឃាត់​លើ​ដំណើរការ​ជើងហោះហើរ​ជាមួយនឹង ចិន​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បំណុលគ្រួសារនៅអាមេរិកកើនដល់ ១៣ទ្រីលានដុល្លារ បំបែកកំណត់ត្រាថ្មី មិនធ្លាប់មានក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ

ព័ត៌មាន
កាលពីត្រីមាសទី ៤ ឆ្នាំ ២០១៩ ប្រជាពលរដ្ឋអាមេរិក បានខ្ចីបំណុលរហូតដល់ទៅ ១៩៣ ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឲ្យបំណុលសរុបរបស់ ប្រជាពលរដ្ឋអ…

សម្តេច ហ៊ុន សែន៖ ប្រសិនបើមានអ្នកជំងឺនេះ(វីរុសកូរ៉ូណា)នៅលើនាវា Westerdamមែន ខ្ញុំនឹងឲ្យចូលចតលឿនបំផុតតាមដែលអាចធ្វើទៅបាន

ព័ត៌មាន
នៅព្រឹកថ្ងៃនេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទៅទទួលអ្នកដំណើរប្រមាណជាង២០០០នាក់ ដោយផ្ទាល់នៅកំពង់ផែ ខេត្តព្រះសីហនុ ដោយអ្នកដំណើរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ