កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសចិននិងអេក្វាឌ័រនឹងលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មនិងទំនាក់ទំនងទ្វេភាគី


មន្ត្រីមួយចំនួនបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខានាពេលថ្មីៗនេះរវាងប្រទេសអេក្វាឌ័រនិងប្រទេសចិន នឹងជួយពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្ម និងទំនាក់ទំនងទ្វេភាគីដែលនាំទៅរកផលប្រយោជន៍ទៅវិញទៅមក។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសចិននិងអេក្វាឌ័រនឹងលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មនិងទំនាក់ទំនងទ្វេភាគី

ប្រធានាធិបតីប្រទេសអេក្វាឌ័រ លោក ហ្គីយើម៉ូ ឡាស្សូ បាននិយាយ​បន្ទាប់​ពីពិធី​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​កាលពីល្ងាចថ្ងៃពុធសប្ដាហ៍មុន​ថា​ លោក​ត្រូវតែបង្ហាញពីសេចក្តីរីករាយដ៏ធំធេង​ចំពោះ​ការ​សម្រេច​បាន​​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសអេក្វាឌ័រនិង​ប្រទេស​ចិន​​​។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ។

ដោយផ្អែកតាមក្រសួងពាណិជ្ជកម្មចិន ស៊ីនហួបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក វ៉ាង វិនតៅ និងសមភាគី​អេក្វាឌ័រ ​លោក​ ហ្ស៊ូលីយ៉ូ ប្រាដូ តាមរយៈ​វីដេអូ​ បន្ទាប់ពីបាន​ចរចាគ្នា​អស់​​រយៈពេលមួយឆ្នាំ​។​

ទីភ្នាក់ងារសារព័ត៌មានចិនបានស្រង់សម្ដីរបស់លោក ឡាសូ ​ដែលបាននិយាយថា៖ «កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី​នេះ​នឹង​ប្រែ​ក្លាយ​ទៅ​ជាសុខុមាលភាព​សម្រាប់ប្រជាពលរដ្ឋ ការអភិវឌ្ឍ និងប្រាក់ចំណូលបន្ថែមសម្រាប់ពល​រដ្ឋ​រាប់ពាន់គ្រួសារ»។ លោកបាន​បន្ថែមក្នុងសម្ដីផ្ទាល់​ថា៖​ «ប្រទេសទាំងទទួលបានផលប្រយោជន៍ទៅវិញទៅមកតាមរយៈ​កិច្ចព្រមព្រៀងនេះ»។

នៅក្នុងសន្និសីទសារព័ត៌មាន ប្រធានាធិបតីអេក្វាឌ័រ ​បានហៅកិច្ចព្រមព្រៀងនេះថា«ជាប្រវត្តិសាស្ត្រ»​។ នេះបើតាមស៊ីនហួ ដែលបានស្រង់សម្ដីរបស់លោក ឡាសូ មកផ្សាយថា​៖ «កិច្ចព្រមព្រៀងនេះគិតគូរពីផលប្រយោជន៍នៃប្រទេសទាំង២ និង​ពង្រីកឱកាស​សម្រាប់កិច្ច​សហប្រតិបត្តិការរួមគ្នា​​ដើម្បី​សម្រេចបាននូវការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​បន្ថែមទៀត​សម្រាប់​ប្រទេស​​របស់​ពួកយើង​​នាពេលបច្ចុប្បន្ននិងអនាគត»។​

ទន្ទឹមនឹងនេះ យោងតាមប្រភពដដែល រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេសអេក្វាឌ័រ លោក ហ្ស៊ូលីយ៉ូ ប្រាដូ ​​បាននិយាយថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីជាមួយចិនបាន​ដាក់​ប្រទេស​អេក្វាឌ័រនៅលើផែនទីអាស៊ី​ ហើយធ្វើឱ្យប្រទេសចិន​ក្លាយ​ជាអ្នកផ្គត់ផ្គង់ធំបំផុត​របស់​អេក្វាឌ័រ​នូវ​ទំនិញប្រើប្រាស់ វត្ថុធាតុដើម និង​ទំនិញមូល​ធន ​​ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ការប្រកួតប្រជែងនៃឧស្សាហកម្ម​របស់​អេក្វាឌ័រ​។

ស៊ីនហួបានបន្តតាមសម្ដីរបស់លោក ប្រាដូ ទៀតថា ប្រទេសចិនគឺជាទីផ្សារឈានមុខគេរបស់ពិភពលោកដែលមានអ្នកប្រើប្រាស់ច្រើនជាង ១,៤ ប៊ីលាននាក់។ ​អាស្រ័យហេតុនេះ កិច្ចព្រមព្រៀងខាងលើ​មាន​ការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់វិស័យនាំចេញ ផលិតភាព និងអ្នកប្រើប្រាស់​ ព្រមទាំង​ជាអាជីវកម្ម​ដ៏​ល្អសម្រាប់​មនុស្ស​គ្រប់គ្នាផង​ដែរ​។

លោក ប្រាដូ ​បាននិយាយ​ទៀតថា តាមទស្សនៈ​នៃការនាំចេញ សក្តានុពលជាក់លាក់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ​​នឹង​បន្ថែមទំហំ​ប្រាក់​ពាណិជ្ជ​កម្ម​ពី ៣ ប៊ីលាន​ ទៅ ៤ ប៊ីលានដុល្លារអាមេរិក​ក្នុងពេល ១០​ ឆ្នាំខាងមុខ ហើយ​ថា ទស្សនវិស័យការងាររបស់ប្រទេសអេក្វាឌ័រក៏ត្រៀមនឹងទទួលបានអត្ថប្រយោជន៍ផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិន៕




អត្ថបទបន្ទាប់


តើមេដឹកនាំគណបក្សបោះពួយទៅមុខ ដែលឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅថៃជានរណា?

ព័ត៌មាន
ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃកាលពីថ្ងៃទី១៤ ខែឧសភាត្រូវបានបញ្ចប់ហើយ ខណៈដែលលទ្ធផលនៃការរាប់សន្លឹកឆ្នោតបង្ហាញឲ្យឃើញថា គណបក្សប្រឆាំងទទួលបានសំឡ…

រដ្ឋាភិបាលអាមេរិកនឹងប្រឈមមុខបញ្ហាកង្វះសាច់ប្រាក់ ដើម្បីទូទាត់បំណុលនៅដើមខែក្រោយ

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុអាមេរិកបានធ្វើការព្រមានជាថ្មីថា បរាជ័យរបស់សភាក្នុងការបង្កើនកំរិតអតិបរមានៃបំណុលសហព័ន្ធដែលមានទឹកប្រាក់ ៣១,៤ ទ្រីលានដុល្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ