កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

កម្ពុជាបន្ដរង់ចាំកូរ៉េខាងត្បូងផ្ដល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី


ប្រទេសកម្ពុជាកំពុងទន្ទឹងរង់ចាំការផ្ដល់សច្ចាប័នពីសភានៃប្រទេសកូរ៉េខាងត្បូងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង ដើម្បីអាចឲ្យកិច្ចព្រមព្រៀងនេះចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីវាត្រូវបានចុះហត្ថលេខាតាំងពីចុងខែតុលាឆ្នាំ២០២១មកម្ល៉េះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េខាងត្បូង គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដែលទើបត្រូវបានចូលជាធរមាននៅដើមឆ្នាំ២០២២នេះ។
ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញក្ដីរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នេះនឹងអាចចូលជាធរមានក្នុងពេលឆាប់ៗខាងមុខ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថ្មីៗនេះ ក៏បានស្នើឱ្យភាគីកូរ៉េឲ្យ​ពន្លឿនការផ្ដល់សច្ចាប័ន​លើកិច្ចព្រមព្រៀងនេះឲ្យបានឆាប់ផងដែរ។ ប្រធានរដ្ឋសភាកូរ៉េ បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ នឹងត្រូវផ្ដល់សច្ចាប័នក្នុងពេលឆាប់ៗ ខាងមុខ ពិសេសអំឡុងពាក់កណ្ដាល​ឆ្នាំ២០២២នេះតែម្ដង។

សម្រាប់កម្ពុជា ច្បាប់​ស្ដីពីការអនុម័ត​យល់ព្រម​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​កម្ពុជា-កូរ៉េខាងត្បូង ត្រូវបានព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា​បាន​ឡាយព្រះហស្ថលេខារួចហើយ កាលពីថ្ងៃទី​២៩ ខែមករា ឆ្នាំ២០២២ ក្រោយពីបាន​ឆ្លង​ការពិនិត្យ​រួរាល់​ពីរដ្ឋសភា និងព្រឹទ្ធសភា។

បើតាម ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ឱកាសឲ្យភាគីទាំងពីរ គឺកម្ពុជា និងកូរ៉េខាងត្បូង កាន់តែជំរុញកំណើនពាណិជ្ជកម្មរវាងគ្នានិងគ្នាកាន់តែខ្លាំងក្លាថែមទៀត។ បន្ថែមនោះ កម្ពុជា នឹងទទួលបានសម្បទានទីផ្សារច្រើនជាងការផ្ដល់ជូនភាគីកូរ៉េ និងអាចទាក់ទាញវិនិយោគិនពីប្រទេសកូរ៉េ និងប្រទេសផ្សេងទៀត ឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនជាងមុនផងដែរ។ កិច្ចព្រមព្រៀងនេះនឹងសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ថែមទាំងកាត់បន្ថយរបាំងមិនមែនពន្ធគយ ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងធ្វើឱ្យផលិតផលកម្ពុជា កាន់តែមានសក្ដានុពល នៅលើទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម​ទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង មានទំហំទឹកប្រាក់ប្រមាណ ៧៧២លានដុល្លារ មានការកើនឡើង ជិត៦ភាគរយ បើប្រៀបនឹងឆ្នាំ២០២០។ ក្នុងនោះ កម្ពុជា បាននាំចេញទៅប្រទេសកូរ៉េខាងត្បូង មានទំហំទឹកប្រាក់ ១៩៤លានដុល្លារ ខណៈការនាំចូលពីកូរ៉េ មកកម្ពុជាវិញ មានទំហំទឹកប្រាក់ ៥៧៧លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ តាមផែនការបំណុលកម្ពុជាអាចនឹងកើនដល់ ៣៥% នៃ GDP នៅឆ្នាំ២០២២

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាអះអាងថា កម្ពុជានៅតែធ្វើបានល្អលើការគ្រប់គ្រងកម្រិតបំណុលសាធារណៈក្រៅប្រទេសរបស់ខ្លួន ទោះបី…

អឺរ៉ុបបើកជំនួបកំពូលរឹតចំណងទាក់ទងជាមួយអាហ្វ្រិក ដើម្បីប្រជែងនឹងឥទ្ធិពលចិន និងរុស្សី

ព័ត៌មាន
ដើម្បីបន្តមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អឡើងវិញរវាងគ្នាជាមួយនឹងអាហ្វ្រិក សហភាពអឺរ៉ុបនៅថ្ងៃទី ១៧-១៨ ខែកុម្ភៈនេះ បានបើកជំនួបកំពូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ