ទីផ្សារមាស

មហាយក្សចិន បញ្ចប់ការអនុគ្រោះពន្ធលើមាស ដែលធ្វើឱ្យតម្លៃមាសហក់ឡើងខ្ពស់


មហាយក្សចិន បានបញ្ចប់ការអនុគ្រោះពន្ធលើមាសគួរឱ្យភ្ញាក់ផ្អើល ហើយចំណាត់ការនេះត្រូវបានក្រុមអ្នកជំនាញមើលឃើញថា អាចធ្វើឱ្យតម្លៃមាសហក់ឡើងខ្ពស់សម្រាប់អតិថិជនជាអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ដែលជាទីផ្សារធំបំផុតមួយរបស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg។
ទីផ្សារមាស
ដោយ

ក្រសួងហិរញ្ញវត្ថុរបស់ចិន បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ អ្នកលក់រាយមាសលែងទទួលបានការអនុគ្រោះអាករលើតម្លៃបន្ថែម (VAT) ដូចមុនទៀតហើយ នៅពេលលក់ចេញមាសដែលបានទិញពីផ្សារហ៊ុនសៀងហៃ។ ចំណាត់ការនេះមានគោលបំណងជំរុញប្រាក់ចំណូលរបស់រដ្ឋាភិបាលចិន ខណៈដែលប្រទេសចិន ប្រឈមមុខនឹងកំណើនសេដ្ឋកិច្ចចុះខ្សោយ ហើយទីផ្សារអចលនទ្រព្យចិន ក៏កំពុងជាប់ផុងក្នុងវិបត្តិយ៉ាងជ្រៅរើខ្លួនមិនទាន់រួច។

ទោះជាយ៉ាងណា ចំណាត់ការនេះទំនងជានឹងធ្វើឲ្យតម្លៃមាសហក់ឡើងសម្រាប់អតិថិជនជាអ្នកប្រើប្រាស់ និងអាចធ្វើឲ្យតម្រូវការមាសនៅក្នុងប្រទេស ដែលមានប្រជាជនសរុបជាង១,៤ ពាន់លាននាក់នេះធ្លាក់ចុះ។ កាលពីពេលថ្មីៗនេះ ការសម្រុកទិញមាសទូទាំងពិភពលោកបានជំរុញឲ្យតម្លៃមាសហក់ឡើងដល់កម្រិតកំណត់ត្រាខ្ពស់បំផុត ដែលធ្វើឱ្យទីផ្សាចិន ទិញចូលមាសលើសកម្រិត។

ដោយសារតែមាសឡើងថ្លៃខ្លាំងហួសហេតុពេក បណ្ដាវិនិយោគិនក៏បានកាត់បន្ថយទិញចូលមាស ហើយរដូវកាលសម្រុកទិញចូលមាសរបស់ឥណ្ឌា ក៏បានថមថយ។ ទន្ទឹមនេះ ការផ្អាកសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និង​ចិន ក៏បានធ្វើឱ្យតម្រូវការមាសធ្លាក់ចុះផងដែរ។

ទោះជាយ៉ាងណា ហាងឆេងមាសនៅតែខ្ពស់ខ្លាំងនៅឡើយ ហើយក្រុមអ្នកវិភាគនិយាយថា កត្តាសំខាន់ៗដូចជាការសម្រុកទិញចូលមាសពីបណ្ដាធនាគារកណ្តាល ការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក និងស្ថានភាពមិនប្រាកដប្រជាទូទាំងពិភពលោក នៅតែបន្តជួយឱ្យហាងឆេងមាសនៅតែខ្ពស់។

អ្នកជំនាញខ្លះបានព្យាករថា ហាងឆេងមាសលើទីផ្សារអន្តរជាតិ អាចនឹងឡើងរហូតដល់ទៅប្រមាណ៥,០០០ដុល្លារអាម៉េរិក ក្នុងមួយអោន ឬ៦,១០០ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងក្នុងរយៈពេលត្រឹមតែមួយឆ្នាំ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទុនបម្រុងអន្តរជាតិ របស់ធនាគារកណ្ដាលអាម៉េរិក ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានរហូតដល់អ្នកវិភាគព្រមានថា វិបត្តិជិតមកដល់ហើយ

ទុនបម្រុងអន្តរជាតិ របស់ធនាគារកណ្ដាលអាម៉េរិក បានធ្លាក់ចុះខ្លាំងមកនៅត្រឹម២,៨ ទ្រីលានដុល្លារ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្ន…

ចិននឹងផ្អាកការរឹតបន្តឹងលើការនាំចេញរ៉ែកម្រ និងបញ្ឈប់ការស៊ើបអង្កេតលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាម៉េរិក

សេតវិមានអាម៉េរិក បានអះអាងថា ចិននឹងផ្អាកការអនុវត្តការគ្រប់គ្រងការនាំចេញរ៉ែកម្រ និងបញ្ចប់ការស៊ើបអង្កេត ដែលផ្តោតលើក្រុមហ៊ុនអាម៉េរិក នៅក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ