ដំណើរកម្សាន្តក្នុងស្រុកនៅចិន

ចិនរំពឹងការធ្វើដំណើរកម្សាន្ដក្នុងស្រុកហក់ឡើងខ្លាំងនៅឆ្នាំ២០២១ ខណៈដំណើរកម្សាន្ដទៅក្រៅប្រទេសធ្លាក់ចុះ


ស្របពេលដែលការធ្វើដំណើរជាអន្តរជាតិរំពឹងថានឹងមានការដាំក្បាលចុះនៅអំឡុងពេលនៃមេរោគរាតត្បាតនេះ ប្រទេសចិនឯណោះវិញ រំពឹងថាកំណើននៃការធ្វើដំណើរកម្សាន្ដក្នុងស្រុករបស់ខ្លួនអាចនឹងមានដល់ទៅជាង៤ពាន់លានដំណើរកម្សាន្ដនៅឆ្នាំ២០២១នេះ ដោយមានកំណើន៤២% ធៀបនឹងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍មួយរបស់បណ្ឌិត្យសភាទេសចរណ៍ចិន ដែលផ្សាយដោយភ្នាក់ងារព័ត៌មានស៊ិនហួរ។
ចិនរំពឹងការធ្វើដំណើរកម្សាន្ដក្នុងស្រុកហក់ឡើងខ្លាំងនៅឆ្នាំ២០២១
ដោយ

ប្រភពព័ត៌មានដដែល​បាន​ឲ្យដឹងទៀតថា ប្រទេសចិន​រំពឹង​នឹងរកចំណូលបាន​ពីការធ្វើ​ដំណើរកម្សាន្ដ​ក្នុងស្រុកនេះ ប្រមាណ​ជាង​៥០០ពាន់លាន​ដុល្លារអាមេរិក នៅឆ្នាំ២០២១ កើនឡើងជិត​៥០% ធៀបនឹង​ឆ្នាំ២០២០។

នៅចំពេល​នៃមាន​មេរោគរាតត្បាត​កូវីដ-១៩ ប្រទេសចិន​មាន​ការធ្វើដំណើរកម្សាន្ដ​ក្នុងស្រុក​ជិត​៣ពាន់លាន​ដំណើរកម្សាន្ដ​នៅឆ្នាំ២០២០ ធ្លាក់ចុះ​ប្រហែល​ជាង៥០% ធៀបនឹង​ឆ្នាំ២០១៩។ នេះបើតាម​តួលេខ​ពី​ក្រសួងទេសចរណ៍ និងវប្បធម៌ចិន។

ប្រទេសចិន​បានមើលឃើញ​ពី​ភាពវិជ្ជមាន​នៃ​ដំណើរកម្សាន្ដ​ក្នុងស្រុក​របស់ខ្លួន ​តាំងពីអំឡុង​ថ្ងៃឈប់សម្រាក​បុណ្យចូលឆ្នាំប្រពៃណីចិន​មកម្ល៉េះ ដោយមាន​ប្រជាជន​ជាច្រើន​បាន​ធ្វើដំណើរកម្សាន្ដ​ក្នុងស្រុក​ទៅកាន់តំបន់​ទេសចរណ៍​សំខាន់ៗ​ជាច្រើន​ក្នុងប្រទេសចិន ដែលជាហេតុ​ធ្វើឲ្យ​ចិន​រំពឹង​ខ្ពស់​ចំពោះ​ការ​ស្ទុះងើបឡើងវិញ​នៃទេសចរណ៍​ក្នុងស្រុក​ ខណៈប្រទេសនេះ កំពុង​បន្ដកម្មវិធី​ចាក់វ៉ាក់សាំង​ជូនពលរដ្ឋខ្លួន​ជាបន្ដបន្ទាប់ផងដែរ៕

None



អត្ថបទបន្ទាប់


ក្រសួងកសិកម្មចេញមកបញ្ជាក់ជាថ្មីទៀតជុំវិញរឿងស្វាយធ្លាក់ថ្លៃ

ស្របពេលដែលប្រជាពលរដ្ឋដែលជាម្ចាស់ចម្ការស្វាយត្អូញត្អែរអំពីតម្លៃស្វាយធ្លាក់ថ្លៃ ឬគ្មានទីផ្សារនោះ ក្រសួងកសិកម្មនៅថ្ងៃទី ២៣ ខែកុម្ភៈ បានចេញមកបញ្ជាក…

គណៈកម្មាធិការថវិកាតំណាងរាស្ត្រអាមេរិកសម្រេចអនុម័តកញ្ចប់ថវិកា១,៩ ទ្រីលានដុល្លារអាមេរិកហើយ

គណៈកម្មាធិការថវិកានៃសភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២១ បានសម្រេចអនុម័តកញ្ចប់ថវិកា១,៩ទ្រីលានដុល្លារ សម្រាប់ការប្រើប្រាស់ដោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ