កញ្ចប់ថវិកាអាមេរិក

គណៈកម្មាធិការថវិកាតំណាងរាស្ត្រអាមេរិកសម្រេចអនុម័តកញ្ចប់ថវិកា១,៩ ទ្រីលានដុល្លារអាមេរិកហើយ


គណៈកម្មាធិការថវិកានៃសភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២១ បានសម្រេចអនុម័តកញ្ចប់ថវិកា១,៩ទ្រីលានដុល្លារ សម្រាប់ការប្រើប្រាស់ដោះស្រាយបញ្ហាកូវីដ-១៩ថ្មី ដែលបាននិងកំពុងបន្ដរាតត្បាត ហើយការអនុម័តនេះ កំពុងជំរុញឲ្យលោកចូបៃឌិនប្រធានាធិបតីអាមេរិកកាន់តែមានអាទិភាពខ្ពស់ក្នុងការទទួលបានការបោះឆ្នោតពីសភាទាំងមូល ដែលរំពឹងថានឹងធ្វើឡើងនៅក្នុងសប្ដាហ៍ក្រោយនេះ។
កញ្ចប់ថវិកាអាមេរិក អនុម័តហើយ
ដោយ

ការទទួលបានការអនុម័តពីគណៈកម្មាធិការថវិកានៃសភាតំណាងរាស្ត្រអាមេរិកនេះ គឺបានធ្វើឡើងនៅចំពេលដែលចំនួនពលរដ្ឋអាមេរិកដែលបានស្លាប់ដោយមេរោគកូវីដ-១៩ បាន កើនឡើងលើសកន្លះលាននាក់ហើយ ខណៈដែលពលរដ្ឋជាច្រើនលាននាក់ផ្សេងទៀតបានបាត់បង់ការងារធ្វើ ដោយសារតែបញ្ហាមេរោគរាតត្បាតនេះ។

ច្បាប់កញ្ចប់ថវិកាជិត២ទ្រីលានដុល្លារអាមេរិកនេះ គឺនឹងប្រើប្រាស់លើគោលបំណងជំរុញសេដ្ឋកិច្ចអាមេរិក និងអនុវត្តតាមសំណើររបស់ប្រធានាធិបតីអាមេរិក ក្នុងការផ្ដល់ថវិកាបន្ថែមសម្រាប់ការទិញថ្នាំវ៉ាក់សាំង និងឧបករណ៍សម្ភារសុខាភិបាលផ្សេងៗទៀត។

អ្នកនាំពាក្យសេតវិមានបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា «យើងត្រូវមានសកម្មភាពបត់បែន ដើម្បីបញ្ចប់ការរាតត្បាតនៃមេរោគនេះ ហើយដើម្បីទប់ស្កាត់ការរកទុក្ខលើមនុស្សជាច្រើនលាននាក់ទៀត»។

ប្រធានសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិក លោក Chuck Schumer បាននិយាយថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់សេតវិមាន និងព្រឹត្តិសភា បានជួយរក្សាច្បាប់ថវិកានេះ ដើម្បីឲ្យឈានដល់ការអនុម័តដោយសភាទាំងពី និងបញ្ជូនទៅឲ្យលោក បៃឌិនចុះហត្ថលេខាឲ្យបានមុនថ្ងៃទី ១៤ ខែមីនាខាងមុខនេះ។

ក្រុមគណៈបក្សសាធារណរដ្ឋឯណោះវិញប្រឆាំងនឹងវិធានការនេះ ដោយលើកឡើងថា វាជាការចំណាយច្រើនហួស និងនិយាយថា គោលនយោបាយរបស់ច្បាប់ថវិកានេះត្រូវការ ការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរក្សាភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក។

ទោះយ៉ាងណា លោកចូបៃឌិន និងក្រុមរបស់លោកចង់ឲ្យគម្រោងកញ្ចប់ថវិកានេះ ត្រូវបានឆ្លងការអនុម័តឆាប់ៗ ដើម្បីពន្លឿនការចំណាយដោយផ្ទាល់ទៅកាន់គ្រួសារពលរដ្ឋអាមេរិក ក៏ដូចជាពង្រីកអត្ថប្រយោជន៍សម្រាប់អ្នកគ្មានការងារធ្វើ ការជួយដល់រដ្ឋ និងថ្នាក់មូលដ្ឋានជាដើម។

សូមបញ្ជាក់ថា កញ្ចប់ថវិកាជិត២ទ្រីលានដុល្លារអាមេរិក មិនត្រឹមតែជាក្ដីសង្ឃឹមក្នុងការស្ដារសេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេ ប៉ុន្ដែ ពិភពលោកទាំងមូលក៏កំពុងទន្ទឹងរង់ចាំមើលកញ្ចប់ថវិកានេះដែរ ព្រោះបើអាមេរិកដាក់ចេញនូវកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត២ទ្រីលានដុល្លារអាមេរិកនេះមែន នោះវានឹងជួយឲ្យសេដ្ឋកិច្ចពិភពលោកនឹងស្ទុះងើបឡើងវិញ ឬអាចនិយាយបានថាអាចងើបធូរស្រាលពីវិបត្តិកូវីដ-១៩ បានលឿនជាងមុន ដ្បិតថាអាមេរិកជាប្រទេសមានទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនរំពឹងការធ្វើដំណើរកម្សាន្ដក្នុងស្រុកហក់ឡើងខ្លាំងនៅឆ្នាំ២០២១ ខណៈដំណើរកម្សាន្ដទៅក្រៅប្រទេសធ្លាក់ចុះ

ព័ត៌មាន
ស្របពេលដែលការធ្វើដំណើរជាអន្តរជាតិរំពឹងថានឹងមានការដាំក្បាលចុះនៅអំឡុងពេលនៃមេរោគរាតត្បាតនេះ ប្រទេសចិនឯណោះវិញ រំពឹងថាកំណើននៃការធ្វើដំណើ…

ស្ងាត់ៗវៀតណាមសាង់សង់មូលដ្ឋានខែលការពារទប់ទល់ជាមួយចិននៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
វិទ្យាស្ថានអន្តរជាតិសិក្សាភូមិសាស្ត្រ និងយុទ្ធសាស្រ្តនាវាចរណ៍អាស៊ី ដែលមានទីតាំងនៅសហរដ្ឋអាមេរិកបានបញ្ចេញរបាយការណ៍សិក្សាថ្មីមួយរបស់ខ្លួន រក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ