Advertisement
Advertisement
អេស៊ីលីដាឡើង​ផ្សារ​ភាគហ៊ុន

អេស៊ីលីដា គ្រោងបោះផ្សាយលក់ភាគហ៊ុន ៨,៧ លានហ៊ុន ក្រោយពីទទួលបានភ្លើងខៀវ ពី គណៈកម្មការមូលបត្រកម្ពុជា


នៅទីបំផុត ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេនៅប្រទេសកម្ពុជា បានទទួល ការអនុញ្ញាតជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) លើការបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិលើកដំបូងជាសាធារណៈរបស់ខ្លួនហើយ កាលពី នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។ បើតាមការអះអាងរបស់ ធនាគារអេស៊ីលីដា គ្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិថ្មី ចំនួន ៨.៧៥១.៣៩១ ភាគហ៊ុន និងភាគហ៊ុនដែលមានស្រាប់រហូតដល់ ១៣.១២៧.០៨៦ ភាគហ៊ុន ដល់សាធារណជន ខណៈដែលតម្លៃភាគហ៊ុន អាចមាន ចន្លោះថ្លៃ ចាប់ពី១៥.០០០ រៀល ដល់ ១៧.៤០០ រៀល ក្នុងមួយភាគហ៊ុន។
ធនាគារ អេស៊ីលីដា គ្រោងបោះផ្សាយលក់ភាគហ៊ុន នៅពេលឆាប់ៗនេះ បន្ទាប់ពីទើបទទួលបានការយល់ព្រមពីធនាគារជាតិ
ដោយ
Advertisement

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ក្លាយជា​ធនាគារពាណិជ្ជ​ទី​១ នៅ​កម្ពុជា ដែល​នឹង​ចុះ បញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ នៅ​ក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.)​។

បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ បាន​មាន​ប្រសាសន៍​ថា “​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ផ្តល់​ឱកាស​ដល់​វិនិយោគិន និង​សាធារណជន ដើម្បី​វិនិយោគ​លើ​ភាគហ៊ុន​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី​" ។ ធនាគារ​នឹង​រៀបចំ​កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត (Roadshow) ចំនួន ០២ (​ពីរ​) លើក នៅ​ថ្ងៃ​ទី​០៣ និង​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ដែល​នឹង​មាន​បទ​បង្ហាញ​ដល់​វិនិយោគិន អំពី​ទិដ្ឋភាព​ទូទៅ​នៃ​អាជីវកម្ម​ហិរញ្ញវត្ថុ របស់​ធនាគារ ពេលវេលា​រំពឹង​ទុក​នៃ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ និង​ការ​រៀបចំ​ខ្លួន​របស់​វិនិយោគិន ដើម្បី​ទិញ​ភាគហ៊ុន​របស់​ធនាគារ​។​”

ធនាគារ​នឹង​ចាប់ផ្តើម​ដំណើរការ​ប៊ុ​ក​បៀ​ល​ឌី​ង​ជា​ផ្លូវការ និង​អញ្ជើញ​វិនិយោគិន និង​សាធារណជន  ចូលរួម​កំណត់​ថ្លៃ​ភាគហ៊ុន​របស់​ធនាគារ នៅ​ក្នុង​រវាង​ចន្លោះ​ថ្លៃ ចាប់ពី​១៥.០០០ រៀល  ដល់ ១៧.៤០០  រៀល  ក្នុង​មួយ​ភាគហ៊ុន​។ ថ្លៃ​ភាគហ៊ុន​ចុង​ក្រោយ នឹង​ត្រូវ​កំណត់​ទៅ​តាម​ការ​កំណត់​ថ្លៃ ដែល​វិនិយោគិន បាន​ដាក់​នៅ​ក្នុង​ដំណើរការ​ប៊ុ​ក​បៀ​ល​ឌី​ង ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០​។ បន្ទាប់​ពី​ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង ត្រូវ​បាន​បញ្ចប់ វិនិយោគិន និង​សាធារណជន​ទាំងអស់ នឹង​ត្រូវ​អញ្ជើញ​មក​ចូលរួម​ក្នុង​ដំណាក់កាល​បរិវិសកម្ម ដើម្បី​ទិញ​ភាគហ៊ុន​របស់​ធនាគារ​លើ​ថ្លៃ​ភាគហ៊ុន​ចុង​ក្រោយ ចាប់ពី​ថ្ងៃ​ទី​២៣ ខែមីនា ដល់​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២០​។

បណ្ឌិត អ៊ិ​ន ចាន់​នី បាន​ធ្វើការ​បញ្ជាក់​បន្ថែម​ថា “​ដើម្បី​ចូលរួម​ក្នុង​ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង និង​ដំណាក់កាល​បរិវិសកម្ម វិនិយោគិន ត្រូវ​មាន​លេខ​អត្តសញ្ញាណ​វិនិយោគិន (Investor ID) និង​គណនី​ជួញដូរ (Trading Account) ជាមួយ​ក្រុមហ៊ុន​មូល​ប​ត្រ​ណាមួយ ដែល​ទទួល​បាន អាជ្ញា បណ្ណ ពី​គណៈ​ក​ម្មា​ការ​មូល​ប​ត្រ (​គ​.​ម​.​ក​.)​។​” លោក​បន្ថែម​ទៀត​ថា “​ធនាគារ​រំពឹង​ថា​នឹង​ចុះបញ្ជី​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) នា​ចុង​ខែមេសា ឆ្នាំ​២០២០ នេះ​។ ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​ទី​មួយ ដែល​នឹង​ត្រូវ​ចុះបញ្ជី​ក្នុង ផ​.​ម​.​ក​. ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នឹង​ក្លាយជា​ធនាគារ​គំរូ​មួយ សម្រាប់​ធនាគារ​ផ្សេង​ៗ​ទៀត នៅ​ក្នុង​វិស័យ ធនាគារ និង​ហិរញ្ញវត្ថុ ក្នុង​ការ​ប្រើប្រាស់​ទីផ្សារ​មូលធន​កម្ពុជា ដើម្បី​ប្រមូល​ទុន​។​”

Advertisement

លោក Han Kyung Tae អគ្គនាយក ក្រុមហ៊ុន យាន់​តា ស៊ី​ឃ្យូ​រឹ​ធី (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី បាន​មាន ប្រសាសន៍​ថា “​ចំនុច​ដែល​ធ្វើ​ឱ្យ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​លក្ខណៈ​ពិសេស និង​ខុស​ប្លែក​ពី​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​មុន​ៗ គឺ​ធនាគារ មិន​មាន​លៃ​បម្រុង​ទុក​ភាគហ៊ុន សម្រាប់​វិនិយោគិន និង​ស្ថាប័ន​ដែល​មាន​សក្តានុពល​នោះ​ទេ​។ រាល់​ភាគហ៊ុន ដែល​នឹង​បោះផ្សាយ​លក់​ទាំងអស់ នឹង​ត្រូវ​លក់​ជូន​វិនិយោគិន និង​សាធារណជន​។ ការ​បោះផ្សាយ​លក់ មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា “​ការ​បោះផ្សាយ​លក់ មូល​ប​ត្រ​កម្មសិទ្ធិ​ជូន​ប្រជាជន​” ដែល​លើកទឹកចិត្ត​ដល់​វិនិយោគិន​រូប​វ័​ន្ត​បុគ្គល និង​សាធារណជន​ទូទៅ ឱ្យ​ចូលរួម​ក្នុង​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នេះ ទៅ​តាម​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​។ យើង​បាន ធ្វើការ​ជាមួយ​ធនាគារ ដើម្បី​បង្កើត​វិធីសាស្ត្រ​បែងចែក​ភាគហ៊ុន ដែល​ផ្តល់​អាទិភាព​ដល់​វិនិយោគិន រូប​វ័​ន្ត​បុគ្គល ដែល​ទិញ​ភាគហ៊ុន​ចំនួន ១.០០០ ភាគហ៊ុន ឬ​តិច​ជាង​នេះ​។ ការ​បោះផ្សាយ​លក់​មូល​ប​ត្រ កម្មសិទ្ធិ ជា​សាធារណៈ​របស់​ធនាគារ គឺជា​ឱកាស​មាស​សម្រាប់​វិនិយោគិន​រូប​វ័​ន្ត​បុគ្គល ដើម្បី​ក្លាយជា ម្ចាស់​ភាគហ៊ុន របស់​ធនាគារ​ដែល​គួរ​ឱ្យ​ទុកចិត្ត និង​មាន​ហិរញ្ញវត្ថុ​រឹង​មាំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​”

បណ្ឌិត អ៊ិ​ន ចាន់​នី បាន​មាន​ប្រសាសន៍​ទៀត​ថា ទឹកប្រាក់​ដែល​បាន​មក​ពី​ការ​បោះផ្សាយ​លក់ មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នេះ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍ​សេវាកម្ម​ធនាគារ​ឌី​ជី​ថ​ល និង​សម្រាប់​គោលបំណង​អាជីវកម្ម​ទូទៅ​របស់​ធនាគារ​៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាម​រយៈ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី៖

លោកស្រី ប៊ុត ប៊ុ​ន​សីហា

មុខងារ : អនុប្រធាន​នាយក​ប្រតិបត្ដិ 

 និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្ដិ​នីតិកម្ម និង​លេខាធិការ​ក្រុមហ៊ុន ( មន្ត្រី​ទទួល​បន្ទុក​ផ្តល់​ព័ត៌មាន​)

ទូរស័ព្ទ : ០១៥ ៦០០ ៥៣២ 

អ៊ី​ម៉ែ​ល : [email protected]

លោកស្រី ម៉ារ អមរា

មុខងារ : អនុប្រធាន​នាយក​ប្រតិបត្ដិ 

និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ (​មន្ត្រី​ទំនាក់​ទំ​ង​សាធារណៈ​)

ទូរស័ព្ទ : ០១៥ ៩០០ ១២៦ 

អ៊ី​ម៉ែ​ល : [email protected]


Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាលារាជធានីប្រកាសរើសក្រុមហ៊ុនគ្រប់គ្រងសំរាម ខណៈស៊ិនទ្រីនៅតែមានសិទ្ធិចូលរួមក្នុងដេញថ្លៃការគ្រប់គ្រងនេះ

ព័ត៌មាន
សាលារាជធានីភ្នំពេញ បានប្រកាសរកក្រុមហ៊ុនឯកជនអោយចូលរួមដេញថ្លៃតំបន់គ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញ ដែលនឹងត្រូវបែងចែកជា៣តំបន់ ដើម្បីអោយក...

ស្ថាប័នជំនាញរបស់ជប៉ុន ប្ដេជ្ញាជំរុញគម្រោង ការផលិតបន្លែមានគុណភាព និងសុវត្ថិភាពនៅកម្ពុជា ឲ្យចេញបានលឿនបំផុត

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្ននេះ អង្គការ Jica Cambodia ដែលជាភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ជប៉...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ