វិស័យពាណិជ្ជកម្ម

ចិន បានផ្តល់កម្ចីជិត២៤ពាន់លានដុល្លារដល់៩០ប្រទេស ដើម្បីពង្រឹងការធ្វើពាណិជ្ជកម្មតាមសមុទ្រ


ដើម្បីពង្រីកឥទ្ធិពល នៃការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ និងគ្រប់គ្រងចរន្តពាណិជ្ជកម្មសកល របាយការណ៍ថ្មីមួយបានទម្លាយថា ចិន បានបោះទុនយ៉ាងសន្ធឹកសន្ធាប់ក្នុងយុទ្ធសាស្ត្រផ្លូវសមុទ្រ។ យោងតាមការចេញផ្សាយរបស់ Nikkei Asia ចិនបានផ្ដល់ហិរញ្ញប្បទានទាំងជាជំនួយឥតសំណង និងប្រាក់កម្ចី ដែលមានតម្លៃសរុបជិត២៤ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍកំពង់ផែ ចំនួន១៦៨កន្លែង នៅក្នុងប្រទេសចំនួន៩០ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
វិស័យពាណិជ្ជកម្ម
ដោយ

យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីមួយបានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រើប្រាស់កញ្ចប់ថវិកាជិត២៤ពាន់លានដុល្លារជាទម្រង់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទាន ដើម្បីគាំទ្រដល់ការសាងសង់ និងអភិវឌ្ឍកំពង់ផែចំនួន១៦៨កន្លែងនៅទូទាំង៩០ប្រទេសចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០២៥។

របាយការណ៍កម្រាស់១៣៣ទំព័រ ដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ AidData នៃសាកលវិទ្យាល័យ William & Mary នៅសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា នេះគឺជាការវិនិយោគ​ជាយុទ្ធសាស្ត្ររបស់ចិន ក្នុងគោលបំណងធានានូវភាពរឹងមាំ នៃខ្សែច្រវាក់ផ្គត់ផ្គង់ផ្លូវសមុទ្រសកល និងកាត់បន្ថយហានិភ័យនៃការរាំងស្ទះចរន្តពាណិជ្ជកម្ម ប្រសិនបើមានជម្លោះណាមួយកើតឡើងនាពេលអនាគត។

តាមរយៈការសិក្សារយៈពេល២ទសវត្សរ៍ អ្នកស្រាវជ្រាវបានរកឃើញថា ស្ថាប័នហិរញ្ញវត្ថុ និងម្ចាស់បំណុលរដ្ឋរបស់ចិន បានចូលរួមផ្ដល់ហិរញ្ញប្បទានដល់គម្រោងកំពង់ផែសរុបរហូតដល់ជាង៣៦៣កន្លែងនៅទូទាំងពិភពលោក។ គម្រោងទាំងនោះ រួមមាន ការសាងសង់ថ្មី ការពង្រីកវិសាលភាពកំពង់ផែ ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងការផ្គត់ផ្គង់បរិក្ខារបច្ចេកទេសសំខាន់ៗ ដូចជាម៉ាស៊ីនស្កេនសុវត្ថិភាព និងដងស្ទូចខ្នាតធំជាដើម។

ក្រៅពីគោលដៅសេដ្ឋកិច្ច អ្នកស្រាវជ្រាវក៏បានលើកឡើងពីការសង្ស័យលើគម្រោងមួយចំនួន ដែលអាចពាក់ព័ន្ធនឹងយុទ្ធសាស្ត្រយោធា និងសន្តិសុខជាតិរបស់ចិន ផងដែរ។ ទោះជាយ៉ាងណា របាយការណ៍នេះមិនបានរកឃើញភស្តុតាងណាមួយ ដែលគាំទ្រដល់សម្មតិកម្មអំពីអន្ទាក់បំណុលដូចដែលការចោទប្រកាន់កន្លងមកនោះទេ។

គួរកត់សម្គាល់ថា ក្នុងចំណោមប្រទេសដែលទទួលហិរញ្ញប្បទានទាំងនោះ ក៏មានប្រទេសអូស្ត្រាលី​ផងដែរ ដែលទទួលបានកញ្ចប់ថវិកាប្រមាណ៤,៥ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍកំពង់ផែយុទ្ធសាស្ត្រចំនួន៧ កន្លែង រួមមាន នៅទីក្រុងប្រ៊ីបេន និងមែលប៊នជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


IMF ព្រមានថា សង្រ្គាមនៅមជ្ឈិមបូព៌ានឹងបង្កើតភាពរង្គោះរង្គើថ្មីៗដល់សេដ្ឋកិច្ចពិភពលោក

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដ៏ចំណាស់មានការិយាល័យកណ្ដាលនៅសហរដ្ឋអាម៉េរិក បានព្រមានថា សង្គ្រាមនៅតំបន…

ប្រធានសភាពាណិជ្ជកម្មអាម៉េរិកថា ការនាំចេញរបស់កម្ពុជា ទៅអាម៉េរិក អនុវត្តតាមពន្ធថ្មី ខណៈពន្ធចាស់ត្រូវលុបចោល

ប្រធានសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំកម្ពុជា បានអះអាងថា កិច្ចព្រមព្រៀងពន្ធគយ ១៩% រវាងកម្ពុជា និងសហរដ្ឋអាម៉េរិកត្រូវបានលុបចោលជាស្វ័យប្រវត្តិ ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ