សង្គ្រាមពាណិជ្ជកម្មចិន-អូស្ត្រាលី

ចិនដាក់ពន្ធជាង២០០%លើស្រានាំចូលពីអូស្ត្រាលីរយៈពេល៥ឆ្នាំ


ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីកាន់តែយ៉ាប់យ៉ឺនទៅៗហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅចំពេលដែលប្រទេសចិន និងលោកខាងលិចក៏កំពុងប្រជែងឥទ្ធិពលគ្នាកាន់តែខ្លាំងណាស់ដែរ។ យ៉ាងណាមិញ ថ្មីៗនេះ ប្រទេសចិនបានប្រកាសដាក់ពន្ធជាង ២០០%លើស្រានាំចូលពីអូស្ត្រាលី សម្រាប់រយៈពេល៥ឆ្នាំ ហើយការយកពន្ធននេះបានចូលជាធរមានតាំងពីថ្ងៃទី ២៨ ខែមីនាថ្មីៗនេះ។ នេះបើតាមការរាយការណ៍ដោយព័ត៌មាន Bloomberg ។
រូបតំណាង៖ ចិនដាក់ពន្ធជាង២០០% លើស្រានាំចូលពីអូស្ត្រាលី រយៈពេល៥ឆ្នាំ

តាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ទៀត​ថា អ្នក​នាំ​ចូល​ស្រា​ពី​អូស្ត្រាលី​ទៅ​កាន់​ប្រទេស​ចិន នឹង​ត្រូវ​បង់ពន្ធ​ទៅ​ឲ្យ​អាជ្ញាធរ​គយ​ចិន​ចន្លោះ​ជាង ១១៦% ទៅ​ដល់​ជាង​២១៨%​ឯណោះ​។ ជាមួយ​គ្នា​នោះ សម្រាប់​ការ​នាំ​ចូល​ស្រា​របស់​ក្រុមហ៊ុន​ផលិត​ស្រា​ដ៏​ធំ​របស់​អូស្ត្រាលី គឺ Treasury Wine Estates ក៏​ត្រូវ​បង់​ពន្ធគយ​ជាង​១៧៥%​ផង​ដែរ​។

តើ​ហេតុផល​អ្វីខ្លះ​ដែល​ចិន​យកពន្ធ​ស្រា​អូស្ត្រាលី​យ៉ាង​ធ្ងន់​ក​យ៉ាង​ដូច្នេះ?

អាជ្ញាធរ​ចិន​បា​នះ​អាង​ថា ក្រោយ​ពី​មានការ​ស៊ើបអង្កេត​ទៅ​ឃើញ​ថា ស្រា​អូស្ត្រាលី គឺ​ត្រូវ​បាន​ផលិតផល​ដោយ​មានការ​ឧបត្ថម្ភ​ធន និង​លក់​ក្រោម​តម្លៃ​ទីផ្សារ ដែល​នេះ​ចាត់​ទុក​ថា ជា​ការ​ប្រកួតប្រជែង​មិន​ស្មើភាព​។ ទោះ​យ៉ាងណា រដ្ឋាភិបាល​អូស្ត្រាលី​បាន​ច្រាន​ចោលការ​ចោទប្រកាន់​នេះ នឹង​បាន​ស្រែក​តបត​វិញ​ថា ខ្លួន​នឹង​តតាំង​ជាមួយ​ចិន​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

ប្រទេស​ចិន គឺជា​កំពូល​អ្នកបញ្ជា​ទិញ​ស្រា​ពី​អូស្ត្រាលី​នៅ​មុន​ពេល​មានការ​ដាក់​ពន្ធគយ​បន្ថែម​នេះ ដោយ ចិន​បាន​ចំណាយ​ប្រហែល​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ឆ្នាំ​២០១៩ ទិញ​ស្រា​ពី​អូស្ត្រាលី ដែល​មាន​ប្រហែល ៤០%​នៃ​ការ​នាំ​ចេញ​ស្រា​សរុប​របស់​អូស្ត្រាលី​។

គេ​សង្កេត​ឃើញ​ថា នៅ​រយៈពេល​ជិត​មួយ​ឆ្នាំ​មកនេះ ចិន និង​អូស្ត្រាលី​បាន​ប៉ះពារ​គ្នា​ខ្លាំង​ណាស់ និង​បាន​ជះ​ឥទ្ធិពល​អាក្រក់​លើ​ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ដោយនៅ​រយៈពេល​ចុង​ក្រោយ​នេះ ចិន​មានការ​ដំឡើង​ពន្ធ​លើ​មុខទំនិញ​ដូច​ជា​ធ្យូងថ្ម សាច់​គោ បង្កង និង​ស្រា ដែល​នាំ​ចូល​ពី​អូស្ត្រាលី​។

ទំនាក់ទំនង​អូស្ត្រាលី និង​ចិន​បាន​ប្រះ​ឆា តាំង​តែ​ពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ នៅ​ពេល​ដែល​អូស្ត្រាលី បាន​រារាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន គឺ Huawei ពី​ការ​បង្កើត 5G របស់​ក្រុមហ៊ុន​នេះ​។ ហើយ​កាលពី​ឆ្នាំ​មុន​នេះ មេដឹកនាំ​អូស្ត្រាលី​ក៏​បាន​រួមគំនិត​ក្នុង​ការ​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ អំពី​ប្រភព​ដើម​នៃ​ការ​ផ្ទុះ​រាតត្បាត​មេរោគ​កូ​វី​ដ​-១៩ ដែល​ថា​វា​មាន​ប្រភព​មក​ពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ចិន​ក្ដៅស្លឹកត្រចៀក​មិន​តិច​ទេ​ជាមួយ​អូស្ត្រាលី ហើយ​វា​ក៏​ជាដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​ជម្លោះ​ពាណិជ្ជកម្ម​ផ្ទុះ​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧស្សហកម្មអាកាសចរណ៍​វៀតណាម​​នឹង​រង​ការ​ខាត​បង់​​៦៥០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២១​

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអាចនឹងរងការខាតបង់ប្រមាណ៦៥០លានដុល្លារ នៅឆ្នាំ២០២១នេះ ដោយសារតែការផ្អាកជើងហោះហើរអន្តរជាតិនៅតែបន្ដកើតមាននៅឡើយ។ …

ទោះមានការបង្ក្រាបក៏ពលរដ្ឋមីយ៉ាន់ម៉ាបន្ដបាតុកម្មតវ៉ានឹងយោធាដោយមិនញញើត

ព័ត៌មាន
បញ្ហានៅភូមាកំពុងវិវត្តទៅរកស្ថានភាពកាន់តែអាក្រក់ទៅៗហើយ ខណៈក្រុមបាតុករនៅតែបន្ដជំហរប្រឆាំងឥតចុះញញមដដែល។ ជាក់ស្ដែង បើទោះបីជាមានការការបង្ក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ