ចំណីអាហារ

ចិន បង្កើនការនាំចូលអាហារសមុទ្រពីតំបន់អាម៉េរិកខាងត្បូង ស្ទើរ៣ដង ដើម្បីបំពេញតម្រូវការ ក្រោយហាមឃាត់ការនាំចូលពីជប៉ុន


មហាយក្សចិន ដែលជាទីផ្សារដ៏ធំជាងគេនៅតំបន់អាស៊ី បានហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន កាលពីមួយឆ្នាំមុន ដើម្បីឆ្លើយតបនឹងភាពរឹងរូសរបស់ជប៉ុន ដែលមានះនៅតែបញ្ចេញទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ាដៃអ៊ិឈិ ចូលទៅក្នុងសមុទ្រ។ ដើម្បីបំពេញតម្រូវការអាហារសមុទ្ររបស់ខ្លួន ចិនបានងាកទៅរកការនាំចូលពីតំបន់អាម៉េរិកខាងត្បូង អាស៊ី និងតំបន់ផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ចំណីអាហារ
ដោយ

អគ្គរដ្ឋបាលគយចិន បានឱ្យដឹងថា ក្រោយចិនដាក់បម្រាមនាំចូលអាហារសមុទ្រពីជប៉ុន កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ ការនាំចូលអាហារសមុទ្រសរុបរបស់ចិន ចាប់ពីពេលនោះមកដល់ខែកក្កដា ឆ្នាំ២០២៤ គិតជាទំហំទឹកប្រាក់បានធ្លាក់ចុះប្រហែល១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន​។ ក្នុងនោះការនាំចូលប្រភេទខ្យង និងងាវបានធ្លាក់ចុះ១១% រីឯប្រភេទត្រីស្រស់បានធ្លាក់ចុះ៤%។

មុនជប៉ុនបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែ​ ហ្វូគូស៊ីម៉ា ដៃអ៊ិឈិ ចូលទៅក្នុងសមុទ្រ នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣ ប្រទេសចិន បាននាំចូលគ្រឿងសមុទ្រប្រភេទងាវ ខ្យង និងអាហារសមុទ្រផ្សេងទៀតពីជប៉ុន មានតម្លៃ២៩០លានដុល្លារ។

បន្ទាប់ពីដាក់បម្រាមលើការនាំចូលអាហារសមុទ្រពីជប៉ុន ចិនបានងាកទៅនាំចូលអាហារសមុទ្រពីប្រទេសផ្សេងៗ ដើម្បីបំពេញតម្រូវការអាហារសមុទ្ររបស់ខ្លួន។ ជាក់ស្ដែងចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ នេះ ចិនបានបង្កើនការនាំចូលអាហារសមុទ្រ៤២% ពីប្រទេសឥណ្ឌូនេស៊ី និងប្រហែល១៥០% ពីអង់គ្លេស ព្រមទាំងបង្កើនការនាំចូលស្ទើរ៣ដង ពីប្រទេសអាហ្សង់ទីន នៅតំបន់អាម៉េរិកខាងត្បូង។

លោក តូរូ នីស៊ីម៉ា (Toru Nishima) ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវជីវិត ដៃអ៊ិឈិ Dai-ichi នៅជប៉ុន បាននិយាយថា ការណ៍ដែលចិន បានបង្កើនការនាំចូលអាហារសមុទ្រពីតំបន់អាម៉េរិកខាងត្បូង ជាជាងនាំចូលពីសហរដ្ឋអាម៉េរិកនេះ ក៏ដោយសារតែមានភាពល្អក់កករក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


អាម៉េរិក ដែលជាដៃពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា មានឱនភាពពាណិជ្ជកម្មជាមួយចិន រហូតដល់ជាង៤១ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ឥណ្ឌា ដោយឥណ្ឌាបាននាំចេញទំនិញទៅកាន់ប្រទេសនេះ…

តម្លៃអង្ករនាំចេញរបស់វៀតណាម ហក់ឡើងដល់កម្រិតខ្ពស់ជាងគេបំផុតនៅលើទីផ្សារអន្តរជាតិ

សមាគមស្បៀងអាហារវៀតណាម (VFA) បានប្រកាសថា តម្លៃអង្ករនាំចេញរបស់វៀតណាម នៅពេលនេះ បានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងពិភពលោក ដោយវ៉ាដាច់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ