វិស័យអប់រំ

តើមានកត្តាអ្វីជំរុញឱ្យសាលាមត្តេយ្យរាប់ម៉ឺនសាលានៅប្រទេសចិន បិទទ្វារជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់?


ទិន្នន័យពីក្រសួងអប់រំចិន បានបង្ហាញថា សាលាមត្តេយ្យរហូតដល់ទៅរាប់ម៉ឺនសាលានៅក្នុងប្រទេសចិន បានបិទទ្វារជាបន្តបន្ទាប់គួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេលត្រឹមតែ២ឆ្នាំសោះ ពោលគឺនៅចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ អេស៊ា។ តើមានកត្តាចម្បងអ្វីជំរុញឱ្យសាលាមត្តេយ្យរាប់ម៉ឺនសាលាត្រូវបានបិទទ្វារជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់បែបនេះ?
វិស័យអប់រំ
ដោយ

អ៊ែនជែល ឃីនដឺហ្គាឌិន (Angels Kindergarten) ដែលធ្លាប់តែជាសាលាមត្តេយ្យឯកជនដ៏ល្បីល្បាញ និងជោគជ័យមួយនៅក្នុងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏សំខាន់មួយប្រចាំតំបន់អាស៊ី បានបិទទ្វារគួរឱ្យសោកស្ដាយក្រោយបើកដំណើរការអស់រយៈពេល១៨ឆ្នាំមកនេះ ដោយសារតែខ្សត់សិស្សថ្មីចុះឈ្មោះចូលរៀន។ ការបិទទ្វាររបស់សាលាមត្តេយ្យ អ៊ែនជែល ឃីនដឺហ្គាឌិន នេះបានឆ្លុះបញ្ចាំងពីទំនោរដ៏គួរឱ្យព្រួយបារម្ភនៅទូទាំងប្រទេសចិន ដែលមានសាលាមត្តេយ្យរាប់ម៉ឺនសាលាត្រូវបានបិទទ្វារជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់ក្រោមរូបភាពស្រដៀងគ្នា គឺខ្វះសិស្សថ្មីចូលរៀន​។

យោងតាមក្រសួងអប់រំរបស់ចិន សាលាមត្តេយ្យរហូតដល់ទៅ២ម៉ឺនសាលានៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ បានបិទទ្វារជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់នៅចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដោយសារខ្វះសិស្សថ្មីចូលរៀន។ ទិន្នន័យផ្លូវការបង្ហាញថា នៅក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ចំនួនសាលាមត្តេយ្យនៅក្នុងប្រទេសចិន បានធ្លាក់ចុះយ៉ាងគំហុកពីជិត២៩ម៉ឺន៥ពាន់សាលាមកនៅត្រឹមជិត២៧ម៉ឺន៥ពាន់សាលា ហើយសាលាដែលបានបិទទ្វារភាគច្រើន គឺជាសាលាឯកជនដែលពឹងផ្អែកសំខាន់លើប្រាក់ចំណូលបានពីការចុះឈ្មោះសិក្សារបស់សិស្ស។

ទិន្នន័យផ្លូវការដដែលបានបង្ហាញលម្អិតថា កត្តាចម្បងៗដែលនាំឱ្យសាលាមត្តេយ្យរហូតដល់ទៅ២ម៉ឺនសាលាត្រូវបានបិទទ្វារក្នុងរយៈពេលត្រឹមតែ២ឆ្នាំនោះ រួមមាន ការធ្លាក់ចុះអត្រាកំណើតទារក ការធ្លាក់ចុះនូវឱកាសការងារ និងការរឹតបន្តឹងលើសាលាឯកជន។

គ្រាន់តែក្នុងឆ្នាំ២០២៣ ការចុះឈ្មោះចូលរៀននៅមត្តេយ្យសិក្សាក្នុងប្រទេសចិន បានធ្លាក់ចុះចំនួន៥លាននាក់ ហើយការងារគ្រូបង្រៀនចំនួន១៧ម៉ឺនកន្លែងត្រូវបានបាត់បង់។​ ទំនោរនេះបានបង្កហានិភ័យដល់កម្លាំងពលកម្មនិងកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសាររដ្ឋាភិបាលចិន ពិបាកក្នុងការដោះស្រាយបញ្ហាធ្លាក់ចុះអត្រាកំណើតទារក និងកែលម្អការគាំទ្រផ្នែកថែទាំកុមារ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ហេតុអ្វី ខ្មែរ ប៊ែវើរីជីស នៅតែបន្ដចាយថវិការាប់លានដុល្លាររៀងរាល់ឆ្នាំ ជួយលើកស្ទួយវិស័យគុនខ្មែរ?

បើទោះបីជា ស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជានៅបន្ដរងនូវឥទ្ធិលអវិជ្ជមានពីវិបត្តិសាកលយ៉ាងណាក្ដី ប៉ុន្ដែ វាមិនបានធ្វើឲ្យក្រុមហ៊ុន ខ្មែរ…

កាដាណាយកពន្ធ១០០% លើរថយន្តអគ្គិសនីចិន ដោយដើរតាមគន្លងរបស់បងធំអាម៉េរិក និងសហភាពអឺរ៉ុប

រដ្ឋាភិបាលកាណាដា ដែលមានប្រជាជនជាង៤១លាននាក់ បានប្រកាសកាលពីថ្ងៃទី២៦ ខែសីហា ថា ខ្លួននឹងកំណត់យកពន្ធ១០០% លើការនាំចូលរថយន្តអគ្គិសនីពីប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ