ការលើកលែងពន្ធ នៅវៀតណាម

រដ្ឋាភិបាលវៀតណាមនឹងលើកលែងពន្ធក្នុតម្លៃសរុបដល់ ២,៦ពាន់លានដុល្លារ ដើម្បីជួយដល់អាជីវកម្មរងផលប៉ះពាល់ដោយសារកូវីដ


រដ្ឋាភិបាលវៀតណាម នៅតែបន្ដមានគោលនយោបាយជួយដល់សហគ្រាសក្នុងស្រុក ដែលបានផុងខ្លួនក្នុងវិបត្តិកូវីដ១៩។ ក្នុងនោះ រដ្ឋាភិបាលវៀតណាម ក៏គ្រោងនឹងកាត់បន្ថយតម្លៃពន្ធកាន់តែច្រើនជាងមុនរហូតដល់បីដង ដែលមានតម្លៃដល់ទៅជាង ២ពាន់ ៦រយលានដុល្លារ ដើម្បីជួយជំរុញសេដ្ឋកិច្ច និងជួយដល់អាជីវកម្មដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ នេះបើយោងការចុះផ្សាយដោយសារព័ត៌មាន VN Express។
រូបតំណាង៖ រដ្ឋាភិបាលវៀតណាមនឹងលើកលែងពន្ធក្នុតម្លៃសរុបដល់ ២,៦ពាន់លានដុល្លារ
ដោយ

រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ លោក​ហូ ដុក ផុ​ក  (Ho Duc Phoc) បាន​និយាយ​ក្នុង​កិច្ចប្រជុំ​កាល​ថ្មី​ៗ​នេះ​ថា សំណើរ​លើកលែង​ពន្ធ​ក្នុង​តម្លៃ​សរុប​ជា​ទឹកប្រាក់​ដល់ ២​ពាន់ ៦​រយ​លាន​ដុល្លារ​នេះ ត្រូវ​បាន​ស្នើរ​ដោយ​រដ្ឋសភា ហើយ​ជា​ចំនួន​ដែល​កើនឡើង​លើស​៣​ដង ពី​សំណើ​កាត់​បន្ថយពន្ធ​ជាង ៩៣០​លាន​ដុល្លារ​កាលពី​លើក​មុន ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ខែតុលា​កន្លង​ទៅ​។ ការ​កាត់​បន្ថយពន្ធ ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ខែតុលា​កន្លង​ទៅ​នេះ រួម​បញ្ចូល​ទាំង​ការ​កាត់​បន្ថយពន្ធ​លើ​ប្រាក់​ចំណូល​សាជីវកម្ម​ចំនួន ៣០ ភាគរយ សម្រាប់​ក្រុមហ៊ុន​ដែល​មាន​ប្រាក់​ចំណូល​ជិត ៩​លាន​ដុល្លារ ឬ​តិច​ជាង​នេះ សម្រាប់​ឆ្នាំ​២០២១​។ ហើយ​វា​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​កាត់​បន្ថយ ៣០ ភាគរយ​នៃ​ពន្ធ​លើ​តម្លៃបន្ថែម​សម្រាប់​ក្រុមហ៊ុន​ផលិតកម្ម និង​ការ​បន្ទាប​តម្លៃ​ពន្ធ​លើ​ប្រាក់​ចំណូល​ផ្ទាល់ខ្លួន​ផង​ដែរ​។

គួរ​ជម្រាប​ថា សំណើ​លើកលែង​ពន្ធ​ថ្មី​ចុង​ក្រោយ​នេះ ក៏​រួម​មានការ​កាត់​បន្ថយ ពន្ធ​លើ​តម្លៃបន្ថែម និង​ពន្ធ​លើ​ប្រាក់​ចំណូល​សាជីវកម្ម ដើម្បី​ជំរុញ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​បន្ទាប់​ពី​រង​ការ​វាយប្រហារ​ដោយ​រលក​ទី ៤ នៃ​ជំងឺ​កូ​វី​ដ​១៩​។ ខណៈ​វិស័យ​ដែល​ត្រូវ​បាន​កំណត់​ឱ្យ​មាន​សិទ្ធិ​ទទួល​បានការ​លើកលែង​ពន្ធ​រួម​មានការ​ដឹក​ជញ្ជូន ការ​ស្នាក់​នៅ អាហារ និង​ភេសជ្ជៈ ការ​បោះពុម្ពផ្សាយ ការ​ផលិតភាព​យន្ត ផលិតកម្ម​តន្ត្រី ការ​កម្សាន្ត និង​កីឡា​។

ជុំវិញ​ការ​បន្ធូរ​បន្ថយពន្ធ​នេះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​ថា វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់ ដោយសារ​វា​កាត់​បន្ថយ​ចំនួន​ប្រាក់​ដែល​ពួក​គេ​ត្រូវ​បង់ថ្លៃ​ទំនិញ ដូច្នេះ​ហើយ​វា​អាច​ជំរុញ​ដល់​ការ​លក់​បន្ថែម​ទៀត​ផង​ដែរ​។

សូម​ជម្រាប​ថា គិត​តាំងពី​ដើមឆ្នាំ រហូត​ដល់​ត្រឹម​ថ្ងៃ​ទី ២៤​ធ្នូ ឆ្នាំ​២០២១ ប្រាក់​ចំណូល​ពន្ធ​របស់​វៀតណាម បាន​កើនឡើង​ដល់​ជាង ៦៦​ពាន់​លាន​ដុល្លារ ពោល​គឺ​ខ្ពស់​ជាង​ការ​ព្យាករ​លើក​មុន ១២ ភាគរយ​។ ក្នុង​នោះ ទីក្រុង​ហូ​ជី​មិ​ញ ត្រូវ​បាន​ត្រូវ​បាន​កំណត់​ថា នឹង​រួមចំណែក​នៅ​ក្នុង​ប្រាក់​ចំណូល​ពន្ធ​ច្រើន​ជាងគេ ដោយ​ក្នុង​នោះ ចំណូល​ភាគច្រើន​បាន​មក​ពី​វិស័យ​ធនាគារ និង​អចលនទ្រព្យ​៕

អត្ថបទ៖ ស៊ើង និមល់

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលប៉េកាំងពិចារណាទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ មកត្រឹម ៥,៥%

ព័ត៌មាន
រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក ស៊ី ជីនពីង កំពុងពិចារណាទម្លាក់គោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់ប្រទេសចិនមកត្រឹម ៥,៥%វិញ ខុសពីគោលដៅដែ…

និយ័តករអចលនទ្រព្យរបស់ប្រទេសចិនប្តេជ្ញាដោះស្រាយហានិភ័យនៃការផ្តល់អចលនទ្រព្យ

ព័ត៌មាន
និយតករកំពូលនៃអចលនទ្រព្យរបស់ប្រទេសចិនបានបង្ហាញការប្តេជ្ញាចិត្ត ដោះស្រាយយ៉ាងម៉ឺងម៉ាត់ នូវហានិភ័យដែលបណ្តាលមកពីការផ្តល់អចលនទ្រព្យ ឬលំនៅដ្ឋាន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ