ក្រុមហ៊ុនថ្មីចុះបញ្ជីផ្សារភាគហ៊ុន

ជេអេសលែន ជាក្រុមហ៊ុនបើកឆាកចុះបញ្ជីលក់ភាគហ៊ុនក្នុងផ្សារមូលបត្រមុនគេនៅឆ្នាំ២០២២


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជេអេស លែន គ្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា(CSX) នៅថ្ងៃទី១០ខែកុម្ភៈ ដែលវានឹងក្លាយជាក្រុមហ៊ុនបើកឆាកដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជានៅឆ្នាំ២០២២នេះ។ បើតាមផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុនដំបូងគេដែលចុះបញ្ជីនៅឆ្នាំ២០២២នេះ គឺមានការបោះផ្សាយលក់ភាគហ៊ុនជិត ២៦លានភាគហ៊ុន ដោយ១ភាគហ៊ុនមានតម្លៃ១ពាន់៩រយរៀល។
ផ្សារមូលបត្រកម្ពុជា រូបភាព៖ ខេមបូណូមីស
ដោយ

ថ្នាក់ដឹកនាំ CSX ចាត់ទុកវត្តមានរបស់ ជេអេសលែន ជាឱកាសសម្រាប់វិនិយោគិន​ក្នុងការទទួលបានឱកាសវិនិយោគពីរក្នុងពេលតែមួយ។ តាមរយៈវត្តមានរបស់ក្រុមហ៊ុនចុះបញ្ជីថ្មីនេះ ថ្នាក់ដឹកនាំ CSX រំពឹងថា វានឹងស្រូបទាញអតិជន និងក្រុមហ៊ុនកាន់តែច្រើនថែមទៀត​ឲ្យមកចូលរួមវិនិយោគក្នុងផ្សារមូលបត្រកម្ពុជា។

ក្រុមហ៊ុន ជេអេសលែន ដែលមាននិមិត្តសញ្ញា JSL បានក្លាយជាក្រុមហ៊ុនបើកឆាកដំបូងគេ​ក្នុងការចុះបញ្ជី​នៅ​ផ្សារមូលបត្រកម្ពុជានៅឆ្នាំ២០២២ ដោយក្រុមហ៊ុននេះ នឹងចូលទៅគោះ​ជួង​បោះផ្សាយ​លក់​ភាគហ៊ុន​នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ ការបោះផ្សាយលក់ភាគហ៊ុនដំបូងរបស់ក្រុមហ៊ុននេះគ្រោងជួញដូរក្នុងតម្លៃ១ពាន់៩រយរៀលក្នុង១ភាគហ៊ុន ខណៈក្រុមហ៊ុននេះបានចុះបញ្ជីលក់ភាគហ៊ុនជិត​២៦លាន​ភាគហ៊ុន។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទីពីរហើយ​ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារកំណើន​នៃផ្សារមូលបត្រកម្ពុជា។ 

អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ ចាត់ទុកការត្រៀមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមអភិវឌ្ឍន៍លំនៅឋានជេអេស លែន ជាការផ្តល់ជម្រើសកាន់តែសម្បូរបែបបន្ថែមទៀតជូនអតិថិជនក្នុងផ្សារមូលបត្រកម្ពុជា។ សម្រាប់ ឯកឧត្តម តាមរយៈវត្តមានក្រុមហ៊ុននេះ អតិថិជន នឹងទទួលបានឱកាសវិនិយោគពីរក្នុងពេលតែមួយទាំងលើវិស័យអចលនទ្រព្យ និងវិស័យភាគហ៊ុន។ ឯកឧត្តមរំពឹងថា តាមរយៈវត្តមានរបស់ក្រុមហ៊ុនអចលទ្រព្យនេះក្នុងផ្សារមូលបត្រវានឹងជួយស្រូបទាញអ្នកវិនិយោគលើវិស័យអចលនទ្រព្យ ឲ្យងាកមកវិនិយោគក្នុងវិស័យមូលបត្រកាន់តែច្រើន ក៏ដូចជាជួយទាក់ទាញក្រុមហ៊ុនផ្សេងៗឲ្យមកចុះបញ្ជីផងដែរ។

បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៤ក្រុមហ៊ុន ក្នុងនោះ មាន៨ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀតចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ នៅ​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ បរិមាណ​ជួញដូ​ភាគហ៊ុន​ប្រចាំ​ថ្ងៃ​គិត​ជា​មធ្យម​មាន​ជាង ២៣​ម៉ឺន​ភាគហ៊ុន និង​តម្លៃ​ជួញដូរ​ភាគហ៊ុន​មាន​ជាង ២៥​ម៉ឺន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០២០ ទំហំ​ជួញដូរ​ភាគហ៊ុន​មានការ​កើនឡើង​រហូត​ប្រមាណ ៤០០% និង​តម្លៃ​ជួញដូរ​វិញ​កើនឡើង​ដល់​ទៅ ១២៧% ឯណោះ​។ អគ្គនាយក​ផ្សារមូលបត្រ​កម្ពុជា​ មាន​ក្ដី​រំពឹង​ថា បើសិនជា​ស្ថានភាព​កូ​វី​ដ​១៩ បាន​ធូរស្បើយ ផ្សា​រមូល​ប​ត្រ​នឹង​បន្ត​កើនឡើង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំទៅ​មុខ​ទៀត ដោយ​លោក​រំពឹង​ថា នៅ​ឆ្នាំ​២០២២​នេះ​ទំហំ​ជួញដូរ​ប្រចាំ​ថ្ងៃ​នឹង​មាន​ប្រមាណ ៣០​ម៉ឺន​ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងបរិស្ថាន៖ កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣ លានហិកតា ឬស្មើប្រមាណ ៤១ភាគរយនៃប្រទេសកម្ពុជា

ព័ត៌មាន
កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣ លានហិកតា ឬស្មើប្រមាណ ៤១ភាគរយនៃប្រទេសកម្ពុជា ។ នេះបើតាមការអះអាងពីក្រសួងបរិស្ថាន។

អ្នកជំនាញសេដ្ឋកិច្ចព្រមានថា សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្រោម៥% នៅឆ្នាំ២០២២ បើករណីឆ្លងអូមីក្រុងនៅបន្ដកើនឡើង

ព័ត៌មាន
បន្ទាប់ពីបានស្ងប់ស្ងាត់ករណីឆ្លងរាលដាលខ្លាំងបានមួយរយៈមក យើងសង្កេតឃើញថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីឆ្លងកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីអូម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ