រោងចក្រកាត់ដេរសម្លៀកបំពាក់

រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងវៀតណាមជាង ៦៨ ភាគរយ ទទួលរងនូវការលុបចោលការបញ្ជាទិញ និងពិន័យប្រាក់


សហគ្រាសកាត់ដេរ និងស្បែកជើងនៅវៀតណាមជាង ៦៨ ភាគរយត្រូវបានរងការលុបចោលការបញ្ជាទិញ និងពិន័យជាសំណងពីអ្នកបញ្ជាទិញបរទេស ចំពោះការដឹកជញ្ជូនយឺតយ៉ាវ ដោយសារក្រុមហ៊ុនខ្លះជួបបញ្ហាប្រឈមនឹងកាបិទខ្ទប់ប្រទេស និងវិធានការគម្លាតសង្គម ដែលបង្កការរាំងស្ទះដល់ការដឹកជញ្ជូន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
សហគ្រាសកាត់ដេរ និងស្បែកជើងនៅវៀតណាម
ដោយ

តាម​រយៈ​ការ​ស្ទង់​មតិ​មួយ​ធ្វើ​ឡើង​ដោយ​សមាគម​វាយនភ័ណ្ឌ និង​សំលៀក​បំពាក់​វៀតណាម ក៏​ដូច​ជា​សមាគម​ស្បែក​ស្បែកជើង​និង​កាបូប បាន​រក​ឃើញ​ថា​ជាង ១២ ភាគរយ​នៃ​ក្រុមហ៊ុន​ក្នុងស្រុក​របស់​វៀតណាម ត្រូវ​បាន​អតិថិជន​បរទេស​លុប​ចោលការ​ក​ម្ម៉​ង់​ទិញ និង​ទាមទារ​សំណង ដោយសារ​តែ​រំលោភ​កិច្ចសន្យា ខណៈ ២១ ភាគរយ​ទៀត​ត្រូវ​បាន​អតិថិជន​ក្រៅ​ស្រុក​លុប​ចោលការ​បញ្ជា​ទិញ ប៉ុន្តែ​មិន​មានការ​ទាមទារ​សំណង​ផ្សេង​ទៀត​នោះ​ទេ​។

សូម​ជម្រាប​ថា ការ​លុប​ចោល​ទាំងនោះ​ដោយសារ​ការ​ដឹក​ជញ្ជូន​មាន​ភាព​យឺតយ៉ាវ ដែល​ជា​ធម្មតា​ការ​ដឹក​ជញ្ជូន​ទំនិញ​ពី​អាស៊ី​ទៅ​អា​មេ​រិ​ក​ត្រូវ​ចំណាយ​តែ ៤០ ថ្ងៃ​ប៉ុណ្ណោះ តែ​ក្រោយ​មាន​វិធានការ​គម្លាត​សង្គម​ទំនិញ​ទាំងនោះ​ត្រូវ​ចំណាយពេល​រហូត​ដល់ ៨០ ថ្ងៃ​។ ហេតុ​ដូចនេះ​ហើយ ភាពយឺត​យ៉ាវ​នេះ​បាន​ធ្វើ​ឱ្យ​អតិថិជន​បរទេស​មួយ​ចំនួន​បាន​ផ្លាស់​ប្តូរ​ការ​បញ្ជា​ទិញ​របស់​ពួក​គេ​ទៅ​ប្រទេស​ផ្សេង​ទៀត ហើយ​ការ​ផ្លាស់​ប្តូរ​បែប​នេះ អាច​នឹង​បន្ត​ក្នុង​រយៈពេល ៥ ខែ​ទៅ​មុខ​ទៀត​។

គួរ​បញ្ជាក់​ថា ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​របស់​វៀតណាម​នៅ​ក្នុង​ខែកញ្ញា​បាន​ធ្លាក់​ចុះ ៩ ភាគរយ​បើ​ធៀប​ទៅ​នឹង​ខែ​មុន​ដែល​មាន​ទំហំ​ទឹកប្រាក់​ត្រឹម ៣ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ការ​នាំ​ចេញ​សម្រាប់​ឆ្នាំ​នេះ ដែល​គិត​ចាប់ពី​ដើមឆ្នាំ​រហូត​ដល់​បច្ចុប្បន្ន​នេះ មាន​ទំហំ​ទឹកប្រាក់​ចំនួន ២៩ ពាន់​លាន​ដុល្លារ​។ ទន្ទឹម​នេះ យោង​តាម​សមាគម​ស្បែកជើង និង​កាបូប​វៀតណាម​បានឱ្យ​ដឹង​ថា​ការ​នាំ​ចេញ​ស្បែកជើង​របស់​វៀតណាម​ក្នុង​ខែកញ្ញា​កន្លង​ទៅ​នេះ បាន​ធ្លាក់​ចុះ​ជាង ៤៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​មាន​ទឹកប្រាក់ ៧០០ លាន​ដុល្លារ​។ ខណៈ​ការ​នាំ​ចេញ​កាបូប​ក៏​បាន​ធ្លាក់​ចុះ ៤៨ ភាគរយ​ផង​ដែរ​។

អត្ថបទ៖ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សចិន Evergrande យឺតពេលសងបំណុលជាច្រើនលើកជាប់ៗគ្នា ខណៈថ្ងៃកំណត់សងបំណុលថ្មីៗក៏ខិតជិតមកដល់

ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande Group ទំនងជានឹងមានភាពយឺតយ៉ាវ ក្នុងការសងការប្រាក់ ក៏ដូចជាមូលបត្របំណុលរបស់ខ្លួនបន្ថែមទៀតហើយ គិតត្រឹមថ្…

ការចំណាយលើដំណើរកម្សាន្ត សប្តាហ៍មាស របស់ចិនបានធ្លាក់ចុះ ៤០% បើធៀបឆ្នាំមុនពេលមានជំងឺកូវីដ១៩រាតត្បាត

ព័ត៌មាន
ការចំណាយលើការធ្វើដំណើរកម្សាន្តក្នុងអំឡុងពេល សប្តាហ៍មាស ដែលជាថ្ងៃឈប់សម្រាកនៅដើមខែតុលាឆ្នាំនេះរបស់ប្រជាជនចិន បានធ្លាក់ចុះជាងឆ្នាំមុនពេលមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ