វិស័យទេសចរណ៍

ចិន ដាក់ឱ្យដំណើរការសាកល្បងកប៉ាល់ទេសចរណ៍ខ្នាតយក្សផលិតក្នុងស្រុក ជាលើកដំបូង


កប៉ាល់ទេសចរណ៍ខ្នាតធំដំបូងគេរបស់ចិន ដែលផលិតនៅក្នុងស្រុកត្រូវបានប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោកមួយនេះ ដាក់ឱ្យដំណើរការសាកល្បង។ កប៉ាល់ដែលមានឈ្មោះថា អេដូរ៉ា ម៉ាជិច ស៊ីធី (Adora Magic City) ដែលមានទម្ងន់សរុបប្រមាណជាជាង១៣ម៉ឺន៥ពាន់តោន អាចផ្ទុកអ្នកដំណើរសរុបជាង៥ពាន់នាក់ និងមានបន្ទប់២ពាន់១រយបន្ទប់បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅកំពង់ផែទេសចរណ៍ នាទីក្រុងសៀងហៃ កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។
វិស័យទេសចរណ៍
ដោយ

កប៉ាល់ទេសចរណ៍ អេដូរ៉ា ម៉ាជិច ស៊ីធី (Adora Magic City)របស់ចិន ដែលផលិតក្នុងស្រុកបានបង្ហាញខ្លួននៅកំពង់ផែទេសចរណ៍ សៀងហៃ វូសុងគូ (Shanghai Wusongkou) កាលពីថ្ងៃសៅរ៍ មុនពេលវាបានចាកចេញពីកំពង់ផែនេះនៅថ្ងៃអាទិត្យ នៅក្នុងដំណើរសាកល្បង ដើម្បីត្រៀមដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងខែមករា ខាងមុខ។ នេះបើតាមសេចក្តីរាយការណ៍ ដោយកាសែត ឆាយណាដេលី។

លោក យ៉ាង ជូប៊ីង ( Yang Guobing ) ប្រធានក្រុមហ៊ុនសាជីវកម្មអភិវឌ្ឈន៍នាវាដឹកជញ្ជូនរដ្ឋចិន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ កប៉ាល់ អេដូរ៉ា ( Adora Cruises) បាននិយាយថា ការធ្វើដំណើរលើកដំបូង គឺជាការហ្វឹកហាត់ដ៏សំខាន់មួយ ដែលនាវាទេសចរណ៍ត្រូវធ្វើមុនពេលប្រតិបត្តិការពាណិជ្ជកម្មចាប់ផ្តើម។

លោកបានអះអាងថា កប៉ាល់ទេសចរណ៍ដ៏ធំនេះ គឺជានាវាតម្លៃខ្ពស់តែមួយគត់ ដែលអ្នកសាងសង់កប៉ាល់ចិនទើបតែកសាងបានមួយគ្រឿង ហើយប្រតិបត្តិការនៃនាវានេះនឹងធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសមួយនៅលើពិភពលោកដែលមានជំនាញខាងបច្ចេកវិទ្យាសាងសង់នាវាផ្ទុកយន្តហោះខ្នាតធំ នាវាផ្ទុកឧស្ម័នធម្មជាតិ និងនាវាទេសចរណ៍ខា្នតយក្ស។

កប៉ាល់ទេសចរណ៍នេះ ត្រូវបានគេដឹងថា មានទម្ងន់សរុបប្រមាណជាង១៣ម៉ឺន៥ពាន់តោន អាចផ្ទុកអ្នកដំណើរសរុបជាង៥ពាន់នាក់ ចែកចេញជា២ពាន់១រយបន្ទប់។ ក្រៅពីនោះ វាក៏មានទីលានផ្តល់សេវាកម្មកំសាន្តដែលមានទំហំដល់ទៅ៤ម៉ឺនម៉ែត្រការ៉េផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញជឿជាក់ថា កម្ពុជានឹងកាន់តែមានភាពទាក់ទាញ បើគម្រោងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ពិតជាលេចចេញជារូបរាង

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា និងវិនិយោគិនជប៉ុនកំពុងសិក្សាលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននៅកម្ពុជា សំដៅជួយលើកកម្ពស់វិស័យដឹកជញ្ជូ…

តើតម្លៃប្រេងក្នុងទីផ្សារពិភពលោកត្រូវបានព្យាករបែបណាសម្រាប់ឆ្នាំ២០២៤ ខាងមុខ?

ព័ត៌មាន
ទីផ្សារប្រេងទូទាំងពិភពលោកត្រូវបានព្យាករថា នឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ និងជួបបញ្ហាប្រឈមមួយចំនួននៅឆ្នាំ២០២៤ ខាងមុខ ហើយជាលទ្ធផលតម្លៃប្រេងមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ