អង្គការ WTO

ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុបថា ចិនត្រូវតែចូលរួមជាវិជ្ជមានក្នុងកិច្ចចរចាកែទម្រង់ច្បាប់ពាណិជ្ជកម្មអន្តរជាតិនៅ WTO


ប្រធានពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បាននិយាយនៅដើមសប្ដាហ៍នេះថា ប្រទេសចិន ត្រូវតែចូលរួមជាវិជ្ជមានក្នុងការចរចានៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីធ្វើកំណែទម្រង់ច្បាប់ពាណិជ្ជកម្មអន្តរជាតិ ស្តីពីការឧបត្ថម្ភធនឧស្សាហកម្ម ហើយបើមិនដូច្នោះទេ បណ្ដាគូប្រជែងអាចនឹងកំណត់គោលនយោបាយផ្ទាល់ខ្លួនរបស់ពួកគេដែលនឹងធ្វើឱ្យប្រទេសចិន ខាតបង់ធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អង្គការ WTO
ដោយ

រដ្ឋមន្ត្រីមកពីប្រទេសជាសមាជិកចំនួន១៦៤ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នឹងជួបប្រជុំគ្នានៅក្នុងទីក្រុងអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម សម្រាប់សន្និសិទធ្វើឡើង២ឆ្នាំម្ដង ចន្លោះពីថ្ងៃទី២៦-២៩ ខែកុម្ភៈ ដ៏ខ្លីខាងមុខនេះ ក្នុងគោលបំណងស្វែងរកការឯកភាពគ្នាលើកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក WTO លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) និងលើការឧបត្ថម្ភធនសម្រាប់ការនេសាទ និងកសិកម្ម។

លោក វ៉ាល់ឌីស ដមប្រូស្គីស (Valdis Dombrovskis) ឧត្ដមស្នងការទទួលបន្ទុកពាណិជ្ជកម្មអឺរ៉ុប និយាយថា សហភាពអឺរ៉ុបចង់ជំរុញការជជែកដេញដោលលើគោលនយោបាយពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលរួមមាន ការអនុញ្ញាតឱ្យបណ្ដាប្រទេសអភិវឌ្ឍន៍តិចតួចធ្វើឧស្សាហូបនីយកម្ម និងការកាត់បន្ថយផលប៉ះពាល់នៃការឧបត្ថម្ភធនលើវិស័យផ្សេងៗ។

លោកបាននិយាយថា ប្រទេសចិន គឺជាប្រទេសដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពី WTO ដូច្នេះប្រទេសនេះ គួរតែចាប់អារម្មណ៍លើការការពារស្ថាប័ននេះ និងត្រៀមខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ។ លោកអះអាងថា ប្រសិនបើបញ្ហាទាំងនោះមិនត្រូវបានដោះស្រាយទេ ប្រទេសផ្សេងៗនឹងចាប់ផ្តើមដោះស្រាយវាម្តងមួយៗដោយខ្លួនឯងតាមការយល់ដឹង និងសក្ដានុពលនយោបាយរបស់ពួកគេ ហើយការធ្វើបែបនេះចង់ ឬមិនចង់វាអាចបណ្តាលឱ្យខូចខាតកាន់តែច្រើនដល់ប្រទេសចិន ដែលផ្តោត​​​​​លើការនាំចេញ។ ទោះជាយ៉ាងណា ពេលនេះប្រទេសចិន មិនទាន់មានការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក វ៉ាល់ឌីស ដមប្រូស្គីស (Valdis Dombrovskis)ឧត្ដមស្នងការទទួលបន្ទុកពាណិជ្ជកម្មអឺរ៉ុបនៅឡើយទេ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អ្នកជំនាញថា ទោះវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្នកំពុងធ្លាក់ចុះ តែវិស័យនេះនៅតែមានសក្តានុពល

កាលពីប៉ុន្មានឆ្នាំមុន វិស័យអចលនទ្រព្យបានដើរតួនាទីជាវិស័យសរសស្តម្ភមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុង…

ប្រធានាធិបតីបារាំង ប្រឹងប្រែងដើម្បីកែលម្អភាពរអាក់រអួលសេដ្ឋកិច្ចបារាំងដោយសារតែកំណើនសេដ្ឋកិច្ចធ្លាក់ចុះ

ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង បានប្រឹងប្រែងស្ដារសេដ្ឋកិច្ចបារាំងឡើងវិញដោយសារតែកំណើនសេដ្ឋកិច្ចបារាំងកំពុងធ្លាក់ចុះ ខណៈដែលផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ