ចិនថាមិនចង់ធ្វើលេខមួយពិភពលោកឡើយ

អនុរដ្ឋមន្ត្រីការបរទេសចិន៖ ចិនមិនចាប់អារម្មណ៍ដណ្ដើមយកតំណែងមហាអំណាចសេដ្ឋកិច្ចលេខ១លើលោកពីអាមេរិកនោះឡើយ


អនុរដ្ឋមន្ត្រីការបរទេសចិន បាននិយាយថា ប្រទេសចិនគួរតែយកចិត្តទុកដាក់អភិវឌ្ឍន៍ខ្លួនដើម្បីនាំមុខសហរដ្ឋអាមេរិក ទាក់ទងនឹងការកែលម្អគុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមចំណែកជាវិជ្ជមានដល់ពិភពលោកវិញ ជាជាងការព្យាយាមបន្តគោលដៅ ចង់ក្លាយជាប្រទេសសេដ្ឋកិច្ចលេខ១របស់ពិភពលោក ជំនួសតំណែងរបស់អាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ចិនថាមិនចង់ធ្វើលេខមួយពិភពលោកឡើយ

លោក លី យូ​ឆេ​ង អនុរដ្ឋមន្ត្រី​ការ​បរទេស​ចិន បាន​និយាយ​ថា ប្រទេស​ចិន​មិន​ចាប់អារម្មណ៍​ចង់​នាំមុខ​អា​មេ​រិ​កលើ​ទំហំ​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​លោក​ឡើយ ហើយ​អ្វី​ដែល​ប៉េ​កាំ​ង​ធ្វើ​កន្លង​មក​ក៏​មិនមែន​ជា​ការ​ចង់បាន​តំណែង​លេខ​មួយ​ពិភពលោក​អ្វី​នោះ​ដែរ​។

ការ​លើក​ឡើង​ពី​មន្ត្រីជាន់ខ្ពស់​ក្រុង​ប៉េ​កាំ​ង​ដូចនេះ ធ្វើ​ឡើង​មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី  របាយការណ៍​សេដ្ឋកិច្ច​ចិន​ប្រចាំឆ្នាំ​២០២១​បង្ហាញ​ថា​កំណើនសេដ្ឋកិច្ច​ចិន​មាន​ជាង ៨%  បើ​ទោះបីជា ២​ត្រីមាស​ចុង​ក្រោយ​កំណើនសេដ្ឋកិច្ច​ចិន​ហាក់បីដូចជា​ដើរ​យឺត​ជាង​មុន​ក៏​ដោយ​។ អនុរដ្ឋមន្ត្រី​ការ​បទេស​ចិន​រូប​នេះ​បន្ត​ថា​៖ អ្វី​ដែល​បក្សកុម្មុយនិស្ត​ចិន​ចង់បាន គឺ​សម្រេច​ឲ្យ​បាន​នូវ​តម្រូវការ​រស់នៅ​ប្រសើរ​ឡើង​របស់​ប្រជាជន​ទៅ​វិញ​ទេ​។

នៅ​ពេល​ដែល​ត្រូវ​បាន​គេ​សួរ​ដេញដោល​ថា តើ​ចិន​នឹង​ក្លាយ​មហាអំណាច​លេខ​មួយ​ពិភពលោក​ដែរ​ទេ0x017d7 លោក លី យូ​ឆេ​ង អនុរដ្ឋមន្ត្រី​ការ​បរទេស​ចិន បាន​ឆ្លើយ​តប​ដោយ​ខ្លី​ថា អនុត្តរភាព គឺ​ភាពល្អ​ក្រៃ​លែង លើសគេ​លើ​លោក​មិនមែន​ជា​អ្វី​ដែល​ចិន​ចង់បាន​ឡើយ​។ លោក​ថែម​ទាំង​បាន​លើក​ឡើង​ស្រ​ដៀង​ទៅ​នឹង​អ្វី​ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង បាន​និយាយ​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា​៖ យើង​គួរតែ​ប្រឆាំង​នឹង​ចិត្តគំនិត​ចង់​បង្កើត​សង្គ្រាមត្រជាក់​ជា​ថ្មី ប្រឆាំង​នឹង​ឯកតោភាគី​និយម ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង និង​ការ​បែងចែក​បក្សពួក​ន​យោ​យ​បាយ​។

គួរ​រំឭក​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង កាលពី​ថ្ងៃ​ច័ន្ទ​ទី​១៧​មក​រា​ដើម​ស​ប្តា​ហ៍​នេះ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រទេស​មហាអំណាច​មួយ ដែល​លោក​ស៊ី ទំនងជា​ចង់​សំដៅ​ដល់​សហរដ្ឋអាមេរិក ឲ្យ​បោះបង់​ចោល​ចិត្តគំនិត​ចង់​បង្កើត​សង្គ្រាមត្រជាក់​ជា​ថ្មី​នោះ​ទៅ​។ លោក​ស៊ី ជី​ន ពីង ក៏​បាន​ព្រមាន​ដែរ​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​មហាអំណាច ឬ​រវាង​ប្រទេស​ធំ​ៗ​គឺជា​រឿង​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​វា​អាច​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ផង​ដែរ​។

ទំនាក់ទំនង​ទ្វេភាគី​រវាង​ទីក្រុង​ប៉េ​កាំ​ង និង ទីក្រុង​វ៉ា​ស៊ី​ន​តោន បាន​និង​កំពុង​មាន​ភាព​តានតឹង កាន់តែ​ខ្លាំង​ពិសេស​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បើ​ទោះបីជា​មាន​ជំនួប​កំពូល​តាម​អន​ឡាញ រវាង​ប្រធានាធិបតី​ចិន និង​អា​មេ​រិ​ក ដើម្បី​ស្វែងរក​មធ្យោបាយ​កែ​លម្អ​ទំនាក់ទំនង​រវាង​គ្នា ម្តង​រួច​ទៅ​ហើយ​ក្តី​។

សូម​ជម្រាប​ថា បើ​តាម​អនុរដ្ឋមន្ត្រី​ចិន​ដដែល ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​បន្ត​តានតឹង ឬ​ល្អ​ប្រសើរ​វិញ​វា​អាស្រ័យ​លើ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ព្រោះ​កន្លង​មក សហរដ្ឋអាមេរិក​តែង​មើល​មក​ចិន​ក្នុង​ផ្លូវ​មិន​ត្រឹមត្រូវ និង​យល់​ច្រឡំ​លើ​ចេតនា​របស់​ចិន​រហូត​មក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មុនកីឡាអូឡាំពិកនៅប៉េកាំងចាប់ផ្ដើម អាមេរិកអំពាវនាវឲ្យUN បញ្ចេញរបាយការណ៍សិទ្ធិមនុស្សនៅស៊ីនជាំង

ព័ត៌មាន
សមាជិកព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារទី១៨មករា បានស្នើសុំគណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ឲ្យបញ្ចេញរបាយការណ៍ទាក់ទងនឹងបញ្ហាសិទ្…

តើកុមារ និងក្មេងជំទង់មានសុខភាពល្អ ចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញទេ?

ព័ត៌មាន
ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក លោកស្រី ស៊ូម្យ៉ា ស្វានីណាថាន់ បានឱ្យដឹងកាលពីថ្ងៃទី១៨ មករានេះថា រហូតមកពេលនេះមិនមានភស្តុតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ