GDP ត្រូវបានព្យាករមានក្នុងរង្វង់៥%នៅឆ្នាំនេះ និង៤.៥%នៅឆ្នាំក្រោយ

កំណើន GDP ចិនត្រូវបានព្យាករកាត់បន្ថយមកនៅត្រឹម៥%នៅឆ្នាំនេះ និង៤,៥%នៅឆ្នាំក្រោយ


សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើងតិចជាងការរំពឹងទុកសម្រាប់ឆ្នាំនេះ គឺនឹងធ្លាក់មកនៅត្រឹមតែ៥% និងជាង៤%នៅឆ្នាំក្រោយ ដោយសារទីផ្សារអចលនទ្រព្យ ដែលធ្លាប់តែជាក្បាលម៉ាស៊ីនកំណើនរបស់ពិភពលោកកំពុងតែជួបការលំបាក។ នេះបើតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រជាមួយក្រុមសេដ្ឋវិទូ ដែលបានវាយតម្លៃថា ហានិភ័យត្រូវបានបង្វែរទៅរកការធ្លាក់ចុះបន្ថែមទៀត។
GDP ត្រូវបានព្យាករមានក្នុងរង្វង់៥%នៅឆ្នាំនេះ និង៤.៥%នៅឆ្នាំក្រោយ
ដោយ

ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំលំដាប់ទី២នៅលើពិភពលោកកំពុងខិតខំប្រឹងប្រែងងើបឡើងវិញនៅក្រោយសម័យកាលជំងឺកូវី ខណៈខ្លួនកំពុងជំពាក់បំណុលច្រើនដោយសារតែការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាច្រើនទសវត្សរ៍ និងការធ្លាក់ចុះទីផ្សារអចលនទ្រព្យ ដែលបង្កហានិភ័យមិនត្រឹមតែចំពោះចិនខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់សេដ្ឋកិច្ចពិភពលោកផងដែរ។
ដោយហេតុតែទ្រព្យសម្បត្តិគ្រួសារ៧០%ត្រូវបានភ្ជាប់នៅក្នុងទីផ្សារអចលនទ្រព្យដែលមានវិបត្តិគួបផ្សំនឹងការកើនឡើងអត្រាគ្មានការងាររបស់យុវជន បានទាញទម្លាក់តម្រូវការប្រើប្រាស់ចុះខ្សោយ និងភាពស្ទាក់ស្ទើររបស់ក្រុមហ៊ុនឯកជនក្នុងការដាក់ទុនវិនិយោគថែមទៀតនោះ ដូច្នេះហើយក្រុមអ្នកបង្កើតគោលនយោបាយកំពុងប្រឹងប្រែងក្នុងការជំរុញកំណើនឱ្យងើបឡើងវិញ។

លោក ជូលៀន អេវ៉ាន ព្រីតឆាដ (Julian Evans-Pritchard) ប្រធានផ្នែកសេដ្ឋកិច្ចចិននៅក្រុមហ៊ុនស្រាវជ្រាវ Capital Economics ក្នុងប្រទេសសិង្ហបុរីបាននិយាយថា ស្ថានភាពចម្បងគឺវិស័យអចលនទ្រព្យ ហើយប្រភពនៃកំណើនវិស័យនេះបានហួតហែងអស់ហើយ ហើយវានឹងមិនងាយត្រឡប់មកវិញនោះទេ។ លោកបានបន្ថែមថា វិស័យនេះបានធ្លាក់ចុះភាគច្រើនជាយូរមកហើយ ហើយការធ្លាក់ចុះប្រហែលជានៅតែបន្តកើតមានបន្ថែមទៀត។
ការស្ទង់មតិកាលពីថ្ងៃទី៤-១១ ខែកញ្ញា របស់សារព័ត៌មានរ៉យទ័រជាមួយអ្នកវិភាគចំនួន៧៦នាក់ដែលមានមូលដ្ឋាននៅក្នុង និងក្រៅប្រទេសចិនដីគោកបានព្យាករថា សេដ្ឋកិច្ចចិននឹងកើនឡើង៥%នៅឆ្នាំនេះ គឺទាបជាងការព្យាករនៅក្នុងការស្ទង់មតិកាលពីខែកក្កដា ដែលថានឹងមានកំណើន៥.៥% ខណៈដែលការព្យាករមួយចំនួនទៀតថា អាចមានចន្លោះពី៤.៥%ទៅ៥.៥%។
ខណៈដែលអ្នកសេដ្ឋកិច្ចស្ទើរតែទាំងអស់បានបន្ទាបទស្សនវិស័យកំណើនរបស់ពួកគេសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយបើធៀបទៅនឹងការស្ទង់មតិពីមុនៗនោះ ទំហំនៃការកាត់បន្ថយទាំងនោះ គឺនៅតែមានកម្រិតតិចតួចដោយទុកលទ្ធភាពសម្រាប់ការធ្លាក់ចុះបន្ថែមទៀត។
ក្រុមអ្នកសេដ្ឋកិច្ចមួយចំនួនបានព្រមានថា គោលដៅកំណើនរបស់រដ្ឋាភិបាលក្នុងរង្វង់៥% សម្រាប់ឆ្នាំនេះ អាចនឹងមិនបានសម្រេច ដោយសារការជំរុញគោលនយោបាយពីទីក្រុងប៉េកាំងមិនបានគ្រប់គ្រាន់ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចនោះទេ។ ស្របពេលដែលទិន្នន័យថ្មីៗនេះ បានបង្ហាញពីសញ្ញានៃភាពប្រសើរឡើងនៃសេដ្ឋកិច្ច អ្នកសេដ្ឋកិច្ចមួយចំនួនបាននិយាយថា ការគាំទ្រគោលនយោបាយបន្ថែមទៀត គឺចាំបាច់ណាស់សម្រាប់វិស័យអចលនទ្រព្យដែលកំពុងមានបញ្ហា។ វិស័យនេះមានចំនួនប្រហែលមួយភាគបួននៃសេដ្ឋកិច្ចរបស់ចិន។ កំណើនត្រូវបានគេព្យាករថា នឹងថយចុះមកនៅត្រឹម៤.៥%នៅឆ្នាំក្រោយ និង៤.៣%ក្នុងឆ្នាំ២០២៥។ បន្ទាប់ពីបានហក់ឡើងដល់ជាង៦%កាលពីត្រីមាសទី២ឆ្នាំនេះ គេរំពឹងថា សេដ្ឋកិច្ចចិននឹងកើនឡើងត្រឹមតែជាង៤%ក្នុងត្រីមាសទី៣នេះ បន្ទាប់មកកើនឡើងជិត៥%នៅត្រីមាសទី៤មុនពេលធ្លាក់ចុះមកនៅត្រឹមតែជិត៤% នៅក្នុងត្រីមាសទី១នៅឆ្នាំ២០២៤៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ជប៉ុនបង្កើនទំនាក់ទំនងសន្តិសុខជាមួយតៃវ៉ាន់ បើទោះបីដឹងថា ចិនអាចខឹងសម្បារ

ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ ជប៉ុននៅតែរក្សាទំនាក់ទំនងទ្វេភាគីជាមួយកោះនេះ តាមរយៈសមាគមផ្លាស់ប្តូរជប៉ុន-តៃវ៉…

តើប្រទេសណាខ្លះខាតបង់បន្ទាប់ពីសហរដ្ឋអាមេរិកនិងវៀតណាមលើកកំពស់ទំនាក់ទំនងជាមួយគ្នា?

ប្រទេសចិន ក្រុមហ៊ុន Airbus របស់អឺរ៉ុប ហើយក៏អាចរុស្ស៊ីផងដែរ ដែលត្រូវបានគេចាត់ទុកថា ជាអ្នកដែលស្ថិតក្នុងចំណោមក្រុមអ្នកខាតបង់ បន្ទាប់ពីសហរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ