ប្រទេសចិន

ក្រុមហ៊ុនវិនិយោគរដ្ឋចិន នឹងចាក់បញ្ចូលប្រាក់ចំនួនជិត២ពាន់លានដុល្លារចូលទៅក្នុងរោងចក្របន្ទះឈីបនៅទីក្រុងស៊ិនជិន


ក្រុមហ៊ុនវិនិយោគរបស់រដ្ឋចិនរួមទាំងមូលនិធិវិនិយោគបន្ទះឈីបដែលគាំទ្រដោយរដ្ឋាភិបាលដ៏ធំបំផុតរបស់ប្រទេសនេះ បានយល់ព្រមចាក់បញ្ចូលប្រាក់ចំនួនជិត ២ពាន់លានដុល្លារចូលទៅក្នុងគម្រោងផលិតកម្មបន្ទះឈីបនៅទីក្រុងសិនជិន (Shenzhen) ខណៈដែលប្រទេសនេះព្យាយាមបង្កើនសមត្ថភាពផលិតបន្ទះសៀគ្វីក្នុងស្រុករបស់ខ្លួន។
ក្រុមហ៊ុនវិនិយោគរដ្ឋចិន នឹងចាក់បញ្ចូលប្រាក់ចំនួនជិត២ពាន់លានដុល្លារចូលទៅក្នុងរោងចក្របន្ទះឈីបនៅទីក្រុងស៊ិនជិន
ដោយ

ក្រុមហ៊ុនចិន CR Micro ដែលចុះបញ្ជីនៅក្រុងស៊ាងហៃបាននិយាយក្នុងឯកសារមួយកាលពីថ្ងៃអង្គារ ទី១៥ ខែសីហាថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះបានអនុម័តផែនការសម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធបន្ទះឈីបរបស់ខ្លួននៅទីក្រុងស៊ិនជិន គឺក្រុមហ៊ុន Runpeng ដើម្បីលក់ភាគហ៊ុនទៅឱ្យវិនិយោគិនជាច្រើន។
កិច្ចព្រមព្រៀង ដែលនៅតែរង់ចាំការអនុម័តពីក្រុមភាគហ៊ុនិកនេះ នឹងពង្រីកដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុន Runpeng ពីចំនួនជិត៣៣០លានដុល្លារ ជាមួយការចាក់បញ្ចូលដើមទុនពីក្រុមហ៊ុន National Integrated Circuit Industry Investment Fund Co. Ltd. ដែលគេស្គាល់ថាជា «មូលនិធិធំ (Big Funds)» និងមូលនិធិវិនិយោគ ដែលគាំទ្រដោយរដ្ឋាភិបាលចំនួន៤ផ្សេងទៀត។
មូលនិធិដែលគាំទ្រដោយទីក្រុងស៊ិនជិនចំនួន៣ ដែលជាម្ចាស់ភាគហ៊ុនបច្ចុប្បន្នរបស់ក្រុមហ៊ុន Runpeng នេះ នឹងស្ថិតក្នុងចំណោមអ្នកវិនិយោគមួយចំនួន។ នេះបើយោងតាមប្រភពពីក្រុមហ៊ុន Resources Microelectronics។

ប្រតិបត្តិការនេះនឹងកាត់បន្ថយភាគហ៊ុនរបស់ក្រុមហ៊ុន CR Micro នៅក្នុងក្រុមហ៊ុនស្ថិតនៅក្នុងទីក្រុងសិនជិនមួយនេះពី ជិត៩៩%មកនៅត្រឹម៣៣% បន្ទាប់មកគឺក្រុមហ៊ុន Big Fund មកនៅត្រឹម២៥% ហើយអ្នកវិនិយោគថ្មីគឺក្រុមហ៊ុនមូលនិធិកែសំរួលរចនាសម្ព័ន្ធសហគ្រាសគ្រប់គ្រងដោយរដ្ឋនឹងទទួលបានភាគហ៊ុន១០%។
ក្រុមហ៊ុន CR Micro បាននិយាយថា ការវិនិយោគនេះមានបំណងណែនាំក្រុមអ្នកវិនិយោគជាយុទ្ធសាស្រ្តជាមួយទំនាក់ទំនងដ៏រឹងមាំទៅនឹងអាជីវកម្មស្នូល និងការសហការគ្នាដ៏សំខាន់ក្នុងការផ្តល់មូលនិធិ និងការគាំទ្រធនធានឧស្សាហកម្មដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបទំហំតូច សមត្ថភាពខ្ពស់នៅទីក្រុងសិនជិន៕




អត្ថបទបន្ទាប់


ចិនបើកធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ជាថ្មី ដើម្បីឆ្លើយតបនឹងដំណើរចុះចតរបស់មន្ត្រីកំពូលរបស់កោះនេះ នៅសហរដ្ឋអាមេរិក

ព័ត៌មាន
ដូចអ្វីដែលមន្ត្រីតៃវ៉ាន់ទាយទុកមិនខុស ប្រទេសចិនកាលពីថ្ងៃសៅរិ៍ ទី១៩ សីហា បានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដែលខ្លួនថា «ជាកា…

អបអរសាទរពិធីបើកសម្ពោធជាផ្លូវការ មហាវិថីសំរោង ភ្ជាប់ផ្លូវជាតិលេខ5 ទៅផ្លូវក្រវាត់ក្រុងទី3

ព័ត៌មាន
មហាវិថីសំរោង មានទីតាំងនៅជាប់នឹងបុរីភូមិសំរោង ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃចន្ទ ទី21 ខែសីហា ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ