ផ្លូវរថភ្លើង

ចិនគ្រោងពង្រីកគម្រោងផ្លូវរថភ្លើងទៅកាន់សិង្ហបុរី ដោយឆ្លងកាត់ម៉ាឡេស៊ី ទោះពិភពលោកបារម្ភពីបំណុលរបស់ចិន


ក្រោយភ្ជាប់ជាមួយឡាវ និងវៀតណាម ចិនគ្រោងបង្កើតគម្រោងផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ប្រទេសសិង្ហបុរីបន្ថែមទៀត ដើម្បីពង្រីកសេដ្ឋកិច្ច និងវិស័យទេសចរណ៍ បើទោះបីជាប្រទេសមួយចំនួនបារម្ភអំពីការជំពាក់បំណុលរបស់ចិន ក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge។
ចិន គ្រោងពasdasdasd
ដោយ

ប្រទេសចិន បានចំណាយថវិកាចំនួន៦ពាន់លានដុល្លារអាម៉េរិក ដើម្បីបង្កើតគម្រោងផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែដោយឆ្លងកាត់វាលស្រែ និងព្រៃភ្នំតភ្ជាប់ពីចិន ទៅប្រទេសឡាវ និងបានចំណាយថវិកាជាង៦ពាន់លានដុល្លារ សាងសង់គម្រោងផ្លូវដែកភ្ជាប់ជាមួយវៀតណាម ដើម្បីជំរុញសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់។

ក្រៅពីប្រទេសទាំងពីរនេះ ទីក្រុងប៉េកាំង គ្រោងបន្តពង្រីកផ្លូវរថភ្លើងឆ្ពោះទៅភាគខាងត្បូងជាបន្តទៀតរហូតដល់ព្រំដែននៃប្រទេសសិង្ហបុរី ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី ដែលកំពុងស្វែងរកទុនវិនិយោគពីចិន ដើម្បីសាងសង់គម្រោងផ្លូវដែកល្បឿនលឿនទៅកាន់ប្រទេសសិង្ហបុរី ដែលមានចម្ងាយផ្លូវជាង៤ពាន់គីឡូម៉ែត្រ។ ទោះបីដឹងថា ការបង្កើតផ្លូវរថភ្លើងនេះនឹងធ្វើឱ្យម៉ាឡេស៊ីប្រឈមនឹងការជាប់បំណុលរបស់ចិនក៏ដោយ ក៏ប្រទេសនេះនៅតែត្រូវការវិនិយោគិនរបស់ចិនដដែល។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក អេនថូនី ឡូកេ ហ្វូក (Anthony Loke Siew Fook) បានប្រាប់ Bloomberg ក្នុងបទសម្ភាសនៅទីក្រុងគូឡាឡាំពួរថា ទីក្រុងប៉េកាំង កំពុងក្លាយជាជើងឯកខាងអភិវឌ្ឍន៍ផ្លូវដែក ហើយផ្លូវដែកទាំងនេះកំពុងផ្សារភ្ជាប់ចិនជាមួយនឹងទ្វីបអាស៊ី។

ក្រុមអ្នករិះគន់បានលើកឡើងថា តាមរយៈគម្រោងនេះ ប្រាកដណាស់ប្រទេសពាក់ព័ន្ធនឹងមិនអាចគេចផុតពីបំណុលរបស់ចិនបានឡើយ ហើយការវិនិយោគបែបនេះ ចង់ ឬមិនចង់វានឹងក្លាយជាផ្នែកមួយក្នុងការជួយបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរបស់ប្រទេសចិន។

ជាក់ស្ដែងប្រទេសឡាវ ដែលមានទំហំសេដ្ឋកិច្ចជាង​១៥ពាន់លានដុល្លារអាម៉េរិក បានជំពាក់បំណុលចិនធំជាងទំហំសេដ្ឋកិច្ចរបស់ខ្លួនទៅទៀត បើទោះបីគម្រោងផ្លូវដែកល្បឿនលឿនឡាវ-ចិន បានជួយបង្កើនសេដ្ឋកិច្ចប្រទេសនេះយ៉ាងណាក៏ដោយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ម៉ាក ហ្សាក់ឃឺប៊ឺក ក្លាយជាមហាសេដ្ឋីមានជាងគេបំផុតទីពីរនៅលើពិភពលោកជាមួយទ្រព្យសម្បត្តិជាង២០០ពាន់លានដុល្លារអាម៉េរិក

លោក ម៉ាក ហ្សាក់ឃឺប៊ឺក (Mark Zuckerberg) នាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក បានវ៉ាដាច់មហាសេដ្ឋី ជេហ្វ បេហ្សូស …

Vietjet ផ្តល់ជូនជើងហោះហើរកាន់តែច្រើនពីខេត្តសៀមរាប និងទូទាំងអាស៊ី បង្ហាញពីកិច្ចព្រមព្រៀងតម្លៃសំបុត្រដែលមិនអាចកាត់ថ្លៃបាន

ភ្នំពេញ ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet កំពុងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះពាណិជ្ជកម្ម និងវិស័យទេសចរណ៍នៅក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ