ព្រលានយន្តហោះ

រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុន SCA ធ្វើជាប្រតិបត្តិករព្រលានយន្តហោះអន្តរជាតិតេជោ ដែលបច្ចុប្បន្នសម្រេចការសាងសង់បានជិត៧០%


រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនបារាំង សូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ (SCA) ដែលកំពុងគ្រប់គ្រងប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើជាប្រតិបត្តិកររបស់អាកាសយានដ្ឋានអន្តរជាតិតេជោ។ បើគ្មានការប្រែប្រួលទេអាកាសយានដ្ឋានអន្តរជាតិតេជោនឹងដាក់ឱ្យដំណើរការនៅអំឡុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ ខណៈបច្ចុប្បន្នព្រលានយន្តហោះនេះ សម្រេចការសាងសង់បានជិត៧០%។ក្រោយព្រលានយន្តហោះនេះដាក់ឱ្យដំណើរការ រាជរដ្ឋាភិបាលកម្ពុជា ទំនងជាអាចបិទដំណើរការរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ព្រលានយន្តហោះ
ដោយ

រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទិ្ធឱ្យក្រុមហ៊ុនបារាំង SCA ធ្វើជាប្រតិបត្តិករអាកាសយានដ្ឋានអន្ត្តរជាតិតេជោ ក្រោយព្រលានយន្តហោះនេះដាក់ឱ្យដំណើរការ។ តាមផែនការព្រលានយន្តហោះអន្តរជាតិតេជោ អាចនឹងដាក់ឱ្យដំណើរការនៅអំឡុងឆមាសទី១ឆ្នាំ២០២៤ ខណៈគិតត្រឹមដំណាច់ខែមីនា ឆ្នាំនេះ ព្រលានយន្តហោះនេះសម្រេចការសាងសង់បានជិត៧០% ហើយ។ ការផ្តល់សិទ្ធិឱ្យក្រុមហ៊ុន SCA ធ្វើជាប្រតិបត្តិករព្រលានយន្តហោះអន្តរជាតិនេះ ធ្វើឡើងក្រោយមានការលេចលឺថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ អាចនឹងបិទដំណើរការ ក្រោយព្រលានយន្តហោះអន្តរជាតិតេជោ ដាក់ឱ្យដំណើរការ។

ការផ្តល់សិទ្ធិខាងលើ ធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងមួយស្តីពីគោលការណ៍សម្រាប់ការស្ដារហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងសម្បទារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន សូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងនេះ គឺដើម្បីបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់បន្តភាពជាដៃគូជាប្រវត្តិសាស្ត្ររវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយក្រុមហ៊ុន SCA និងស្របតាមការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់គូភាគីដែលបានព្រមព្រៀងគ្នា ចាប់ពីឆ្នាំ១៩៩៥មក ក្រោយក្រុមហ៊ុននេះទទួលបានសម្បទានក្នុងការអភិវឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិ នៅកម្ពុជា (ភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ)។

បើតាមឯកឧត្ដម ម៉ៅ ហាវណ្ណាល់ អនុស្សរណៈនេះធ្វើឡើង ក៏ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុន សូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ លំដាប់ថ្នាក់ 4Eផងដែរ។ ទន្ទឹមនេះ គឺសម្រាប់រួមចំណែកក្នុងការកំណត់លក្ខខណ្ឌចាំបាច់នានា នៃកិច្ចសន្យា និងសេដ្ឋកិច្ច ដើម្បីឱ្យក្រុមហ៊ុននេះអាចបន្តបង្កើតតម្លៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ និងជាពិសេស ដើម្បីសបញ្ជាក់អំពីផ្លូវដើរតទៅមុខទៀតនៃកិច្ចសហការដ៏យូរអង្វែងរវាងគូភាគី និងប្រកបដោយជោគជ័យផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង រួមចំណែកសំខាន់អ្វីខ្លះ ដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា?

ព័ត៌មាន
និយ័តករធានារ៉ាប់រងកម្ពុជា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានរៀបចំ «វេទិការរវាងនិយ័តករ និងអគ្គនាយកធានារ៉ាប់រង» ជាលើកដំបូង ដោយមានកា…

ខេត្តជាប់មាត់សមុទ្ររំពឹងទទួលបានភ្ញៀវទៅលេងកម្សាន្តនិងស្នាក់នៅច្រើនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មាន
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនឹងប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២៤។ ថ្នាក់ដឹកនាំ និងមន្ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ