គ្រឹះស្ថានហិរញ្ញវត្ថុ

ចិន គ្រោងបង្កើតមូលនិធិជួយសង្គ្រោះគ្រឹះស្ថានហិរញ្ញវត្ថុដែលជួបការលំបាក ដើម្បីបញ្ចៀសវិបត្តិហិរញ្ញវត្ថុ


រដ្ឋាភិបាលចិន គ្រោងបង្កើតមូលនិធិជួយសង្គ្រោះ (Rescue Fund) ដើម្បីជួយស្រោចស្រង់បណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុដែលកំពុងជួបការលំបាកកុំឱ្យដួលរលំ សំដៅការពារទប់ស្កាត់វិបត្តិហិរញ្ញវត្ថុ ដែលបង្កឡើងដោយការដាំក្បាលចុះក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
គ្រឹះស្ថានហិរញ្ញវត្ថុ
ដោយ

ខុសពីមូលនិធិស្រដៀងគ្នាដែលត្រូវបានបង្កើតឡើងដើម្បីការពារអតិថិជន គោលបំណងនៃមូលនិធិសង្គ្រោះ (Rescue Fund) ថ្មីនេះ គឺដើម្បីការពារបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុកុំឱ្យដួលរលំភ្លាមៗពេក ព្រោះការក្ស័យធនភ្លាមៗបែបនេះ អាចបង្កភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ចិនទាំងមូល។

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាចិន នឹងកោះប្រជុំនៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ដើម្បីពិភាក្សាអំពីសេចក្ដីព្រាងច្បាប់មួយ ដែលកំណត់ពីរបៀបប្រមូលថវិកាសម្រាប់មូលនិធិថ្មីនេះ និងរបៀបបែងចែកវិភាគទាន។ តាមការរំពឹងទុក សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវអនុម័តនៅចុងឆ្នាំនេះ។

មូលនិធិនេះនឹងប្រមូលថវិកាជាចម្បងពីបណ្ដាក្រុមហ៊ុនក្នុងវិស័យហិរញ្ញវត្ថុ រួមទាំងធនាគារ និងសេវាកម្មទូទាត់ផងដែរ។ ប្រភពព័ត៌មានមួយពីរដ្ឋាភិបាលចិន បានបញ្ជាក់ថា មូលនិធិនេះនឹងមានទុនរហូតដល់ទៅ១៣,៨ពាន់លានដុល្លារអាម៉េរិក។ ហើយក្នុងករណីបន្ទាន់ ធនាគារកណ្តាលចិន នឹងអាចពង្រីកមូលនិធិនេះតាមរយៈការផ្តល់ឥណទានដែលគិតការប្រាក់ទាប។

សូមបញ្ជាក់ថា ប្រទេសចិន មានមូលនិធិធានាលើប្រាក់បញ្ញើ (Deposit Insurance Fund) សម្រាប់ការពារអ្នកដាក់ប្រាក់បញ្ញើរួចទៅហើយ បន្ថែមពីមូលនិធិសម្រាប់វិស័យធានារ៉ាប់រង និងវិស័យបរធនបាលកិច្ច (Trust Sector)។ ទិន្នន័យផ្លូវការបង្ហាញថា មូលនិធិធានាលើប្រាក់បញ្ញើរបស់ប្រទេសចិន មានសមតុល្យ ឬទំហំជាង៥០០លានដុល្លារអាម៉េរិក គិតត្រឹមចុងឆ្នាំ២០២៣៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ការចិញ្ចឹមចិត្តចង់នាំចេញសាច់ត្រីទីឡាព្យាទៅជប៉ុនរបស់កសិដ្ឋានដ៏ធំមួយនៅឆ្នាំនេះទំនងជាមិនអាចកើតឡើងនោះទេ តើមកពីមូលហេតុអ្វី?

កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យាដ៏ធំមួយនៅកម្ពុជា Cambodia Fresh Farm ដែលចិញ្ចឹមចិត្តចង់នាំចេញសាច់ត្រីទីឡាព្យាទៅកាន់ទីផ្សារជប៉ុនជាយូរមកហើយនោ…

រលកកម្ដៅដ៏ក្ដៅហែងផ្ដាច់.ជីវិតអ្នកដើរធម្មយាត្រាសាសនានៅអារ៉ាប៊ីសាអូឌីត អស់រាប់ពាន់នាក់

រលកកម្ដៅដ៏ក្ដៅហែងបានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់ជាង១៣០០រយនាក់ ដែលចូលរួមក្នុងដំណើរធម្មយាត្រាប្រចាំឆ្នាំ មានឈ្មោះថា ហាច (Hajj) ក្នុងលទ្ធិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ