ប្រាក់បញ្ញើ គ្រឹះស្ថានហិរញ្ញវត្ថុ

ការដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុនៅថៃ ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំ


ប្រធានទីភ្នាក់ងារការងារប្រាក់បញ្ញើ (DPA) គឺលោក សុងផូល ឆេវ៉ាផាន់យ៉ារ៉ូច (Songpol Chevapanyaroj) បាននិយាយថា តម្លៃនៃប្រាក់បញ្ញើនៅក្រោមទីភ្នាក់ងារការពារប្រាក់បញ្ញើបានធ្លាក់ចុះជាង១% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាការធ្លាក់ចុះលើកដំបូងនៅក្នុងរយៈពេល១ទសវត្សរ៍មកនេះ ដែលបណ្តាលមកពីសេដ្ឋកិច្ចផុយស្រួយ និងសង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រាក់បញ្ញើ គ្រឹះស្ថានហិរញ្ញវត្ថុ
ដោយ

គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ប្រាក់បញ្ញើនៅតាមគ្រឹះស្ថាននានានៅក្នុងប្រទេសថៃ មានចំនួន១៦ទ្រីលានបាតប្រហែលជាង៤៤៦ពាន់លានដុល្លារ គឺបានធ្លាក់ចុះជិត៦ពាន់លានដុល្លារ បើធៀបនឹងដំណាច់ឆ្នាំ២០២២។

លោក សុងផូល ឆេវ៉ាផាន់យ៉ារ៉ូច ប្រធានទីភ្នាក់ងារការងារប្រាក់បញ្ញើបានអះអាងថា កត្តាដែលទាញទម្លាក់ទំហំប្រាក់បញ្ញើនៅថៃនេះ គឺដោយសារលក្ខខណ្ឌសេដ្ឋកិច្ចមិនស្មើគ្នា ការចំណាយរបស់ពលរដ្ឋមានការកើនឡើង និងការបង្វែការវិនិយោគជំនួសឱ្យការដាក់ប្រាក់បញ្ញើ ដូចជាមាសជាដើម។

អ្នកដាក់ប្រាក់បញ្ញើនៅថៃ សរុបជាង៩៣លាននាក់ ត្រូវបានការពារនៅក្នុងស្ថាប័នហិរញ្ញវត្ថុជាសមាជិករបស់ទីភ្នាក់ងារ ឌីភីអេ ដោយបានកើនឡើងជាង៣លាននាក់ ឬជាង៣% បើធៀបនឹងចុងឆ្នាំមុន ហើយអ្នកដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកនៅក្រោមច្បាប់ការពារប្រាក់បញ្ញើ ត្រូវបានការពាររហូតដល់ជិត៣ម៉ឺនដុល្លារក្នុងមួយគណនីនៅក្នុងស្ថាប័នហិរញ្ញវត្ថុមួយ។

ចំនួនទឹកប្រាក់នេះត្រូវបានការពារយ៉ាងពេញលេញដល់អ្នកដាក់ប្រាក់បញ្ញើលក់រាយ ដែលបានតំណាងឱ្យអ្នកដាក់ប្រាក់បញ្ញើជាង៩៨%នៅក្នុងប្រព័ន្ធស្ថាប័នហិរញ្ញវត្ថុនេះ។ លោក សុងផូល បាននិយាយថា អតិថិជនទាំងអស់រួមទាំងអ្នកមាន និងអ្នកមានប្រាក់ខែតិចគឺប្រឈមនឹងការធ្លាក់ចុះចំនួនរូបិយប័ណ្ណក្នុងគណនីរបស់ពួកគេ។

គិតត្រឹមខែសីហា ឆ្នាំ២០២៣ អ្នកដាក់ប្រាក់បញ្ញើក្នុងទឹកប្រាក់ជាង១ពាន់ដុល្លារមានចំនួនសរុបជាង៩ពាន់លានដុល្លារដោយបានធ្លាក់ចុះជិត៤% បើធៀបនឹងដំណាច់ឆ្នាំមុន។ លើសពីនេះ៨០% នៃអ្នកដាក់ប្រាក់បញ្ញើទាំងនោះមានប្រាក់មិនដល់១ពាន់ដុល្លារនៅក្នុងគណនីរបស់ពួកគេនោះទេ ហើយអ្នកដាក់ប្រាក់ចន្លោះពីជាង១ពាន់ដុល្លារ ទៅជិត៣ម៉ឺនដុល្លារ បានថយចុះទាំងចំនួនអ្នកដាក់(ក្នុងកម្រិត៣៣%) និងទាំងចំនួនប្រាក់បញ្ញើក្នុងរយៈពេល៥ឆ្នាំមកនេះ។

គិតត្រឹមខែសីហាឆ្នាំ២០២៣អ្នកដាក់ប្រាក់បញ្ញើក្នុងទឹកប្រាក់ជាង១ពាន់ដុល្លារមានចំនួនសរុបជាង៩ពាន់លានដុល្លារដោយបានធ្លាក់ចុះជិត៤% បើធៀបនឹងដំណាច់ឆ្នាំមុន។

លើសពីនេះ៨០% នៃអ្នកដាក់ប្រាក់បញ្ញើទាំងនោះមានប្រាក់មិនដល់១ពាន់ដុល្លារនៅក្នុងគណនីរបស់ពួកគេនោះទេ ហើយអ្នកដាក់ប្រាក់ចន្លោះពីជាង១ពាន់ដុល្លារ ទៅជិត៣ម៉ឺនដុល្លារ បានថយចុះទាំងចំនួនអ្នកដាក់(ក្នុងកម្រិត៣៣%) និងទាំងចំនួនប្រាក់បញ្ញើក្នុងរយៈពេល៥ឆ្នាំមកនេះ។

លោក សុងផូល បាននិយាយថា កត្តាដែលធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច និងប្រាក់បញ្ញើរបស់ថៃ រួមមាន ការកើនឡើងអតិផរណា និងអត្រាការប្រាក់ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជម្លោះអ៊ីស្រាអែល-ហាម៉ាស ដែលកំពុងតែកើនឡើង ឥទ្ធិពលដ៏រ៉ាំរ៉ៃនៃជំងឺកូវីដ និងការកើនឡើងនៃបំណុលគ្រួសារ។

គម្លាតអត្រាការប្រាក់រវាងសហរដ្ឋអាម៉េរិក ដែលមានជាង៥% និងប្រទេសថៃ មាន២% បានធ្វើឱ្យអ្នកដាក់ប្រាក់បញ្ញើមួយចំនួនដកប្រាក់បញ្ញើជាប្រាក់បាតរបស់ពួកគេ ហើយដាក់ប្រាក់នៅក្នុងគណនីបញ្ញើបរទេស។ ទោះយ៉ាងណា អ្នកដាក់ប្រាក់បញ្ញើក្នុងគណនីប្រាក់បញ្ញើជារូបិយប័ណ្ណបរទេសមិនត្រូវបានការពារដោយទីភ្នាក់ងារ DPA នោះទេ ហើយត្រូវប្រឈមនឹងហានិភ័យអត្រាប្តូរប្រាក់ បើទោះជាទទួលបានអត្រាការប្រាក់ខ្ពស់ជាងក៏ដោយ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ពូទីន អនុម័តលុបចោលការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែសកល

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែជាសកល…

ច្បាប់ថ្មីរបស់សហភាពអឺរ៉ុប កំពុងគំរាមកំហែងដល់ដំណាំកសិឧស្សាហកម្មនៅអាស៊ាន

ព័ត៌មាន
ច្បាប់របស់សហភាពអឺរ៉ុប ដែលមានគោលបំណងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើកំពុងគំរាមកំហែងដល់ដំណាំកសិឧស្សាហកម្មផ្សេងៗ ជាពិសេសដំណាំកៅស៊ូនៅអាស៊ីអាគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ