ទីផ្សាររថយន្ត

សង្គ្រាមតម្លៃក្នុងវិស័យរថយន្តនៅចិន ធ្វើឱ្យអ្នកចែកចាយរថយន្តខាតបង់ធ្ងន់ធ្ងររហូតដល់ទៅ២០ពាន់លានដុល្លារអាម៉េរិក


ទិន្នន័យឧស្សាហកម្មផ្លូវការបានបង្ហាញថា បណ្ដាអ្នកចែកចាយរថយន្តនៅក្នុងប្រទេសចិន បានរងការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងទំហំសរុបរហូតដល់ទៅ២០ពាន់លានដុល្លារអាម៉េរិក គិតត្រឹមខែសីហា ឆ្នាំ២០២៤ នេះ ខណៈដែលសង្គ្រាមលក់បញ្ចុះតម្លៃដេញជើងគ្នាកាន់តែឡើងកម្ដៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ អេស៊ា។
ទីផ្សាររថយន្ត
ដោយ

សមាគមភ្នាក់ងារចែកចាយរថយន្តចិន (CADA) ដែលរួមបញ្ចូលទាំងអ្នកចែកចាយឯករាជ្យ និងអ្នកចែកចាយពីក្រុមហ៊ុនផ្ទាល់ផងបានបញ្ជាក់កាលពីថ្ងៃទី២៣ ខែកញ្ញា ថា ខ្លួនបានផ្ញើរបាយការណ៍បន្ទាន់មួយ ដើម្បីរាយការណ៍ជូនរដ្ឋាភិបាលចិន អំពីស្ថានភាពនេះ។ អ្នកចែកចាយជាច្រើនបានទទួលរងការខាតបង់ធ្ងន់ធ្ងរ ហើយកំពុងបន្តដំណើរការអាជីវកម្មទាំងត្រដាបត្រដួស។

ស្តុករថយន្តបានកើនឡើងខ្ពស់ដោយសារកត្តារួមផ្សំដូចជាការធ្លាក់ចុះការចំណាយរបស់អតិថិជនជាអ្នកប្រើប្រាស់ និងសម្ពាធពីបណ្ដាក្រុមហ៊ុនផលិតរថយន្ត ដោយឱ្យអ្នកចែកចាយទទួលយកស្តុកទុករថយន្តបន្ថែមទៀត។

យោងតាមរបាយការណ៍របស់សមាគមភ្នាក់ងារចែកចាយរថយន្តចិន (CADA) បានឱ្យដឹងថា អ្នកចែកចាយដែលកំពុងមានបញ្ហាស្ទះលុយកាក់ត្រូវបង្ខំចិត្តលក់រថយន្តចេញដោយបញ្ចុះតម្លៃយ៉ាងច្រើន។ សង្គ្រាមបញ្ចុះតម្លៃបានធ្វើឱ្យតំណាងចែកចាយលក់ចេញរថយន្តក្រោមតម្លៃបោះដុំ ឬលក់ខាតដើម ដូចនេះមានន័យថា ពួកគេលក់ចេញកាន់តែច្រើន ការខាតបង់ក៏កាន់តែច្រើនទៅតាមនោះដែរ។

របាយការណ៍នេះបានអំពាវនាវឱ្យរដ្ឋាភិបាលចិន ណែនាំឱ្យគ្រឹះស្ថានធនាគារជួយផ្ដល់ឥណទាន ដើម្បីជួយសង្គ្រោះតំណាងចែកចាយរថយន្តទាំងនោះ ហើយថា គ្រឹះស្ថានធនាគារ និងអ្នកចែកចាយរថយន្តគួរតែធ្វើការរួមគ្នា ដើម្បីរក្សាស្ថិរភាពទីផ្សាររថយយន្តនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


សិង្ហបុរី ក្លាយជាទីក្រុងអាស៊ានតែមួយគត់ ដែលមានឈ្មោះនៅក្នុងបញ្ជីទីក្រុងមានសេដ្ឋីច្រើនជាងគេ?

នៅក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានទាំង១០ប្រទេស មានតែទីក្រុងសិង្ហបុរី តែមួយគត់ ដែលមានឈ្មោះនៅក្នុងបញ្ជីទីក្រុង ដែលមានកំពូលសេដ្ឋីមានលុយចាប…

តើធនាគារអភិវឌ្ឍន៍អាស៊ី មានការផ្លាស់ប្តូរការព្យាករកំណើនសេដ្ឋកិច្ច និងអត្រាអតិផរណាសម្រាប់តំបន់អាស៊ីយ៉ាងណាដែរ?

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកែសម្រួលការព្យាករអត្រាអតិផរណានៅក្នុងតំបន់អាស៊ីសម្រាប់ឆ្នាំ២០២៤ និង២០២៥ ដោយសារសម្ពាធតម្លៃទំនិញហាក់មានភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ