ការលេចធ្លាយប្រេងពីក្រោមបាតសមុទ្រនៅថៃ

ការលេចធ្លាយប្រេងពីក្រោមបាតសមុទ្រនៅថៃ កំពុងបង្កប៉ះពាល់ដល់វិស័យទេសចរខេត្តជាប់ឆ្នេរសមុទ្រ


ប្រតិបត្តិករអាជីវកម្មបដិសណ្ឋារកិច្ចនៅក្នុងតំបន់ឆ្នេរសមុទ្រនៃខេត្តរ៉ាក់យ៉ងប្រទេសថៃ អះអាងថា ពួកគេមានការបារម្ភយ៉ាងខ្លាំង ក្រោយមានបញ្ហាលេចធ្លាយប្រេងឆៅពីក្រោមបាតសមុទ្រ និងអណ្ដែតពាសពេញផ្ទៃសមុទ្រ នៅក្បែរនឹងតំបន់ឆ្នេរសមុទ្រ ខណៈអាជីវកម្មទេសចរណ៍បច្ចុប្បន្ន កំពុងរងផលប៉ះពាល់ដោយសារកូវីដ១៩ផងដែរ។
ក្រុមអ្នកជំនាញ និងសមត្ថកិច្ចថៃ កំពុងខិតខំសម្អាតប្រេងឆៅចេញពីផ្ទៃទឹកសមុទ្រ

ក្រុមអ្នកជំនាញ និងសមត្ថកិច្ចថៃ កំពុងខិតខំសម្អាតប្រេងឆៅចេញពីផ្ទៃទឹកសមុទ្រខ្លាំងណាស់ដែរ ក្រោយពីប្រេងទាំងនោះបានលេចច្រាលឡើងចេញពីបំពង់បង្ហូរប្រេងនៅក្រោមបាតសមុទ្រ ហើយបើតាមការរាយការណ៍ពីកាសែតបាងកកប៉ុស្ដិ៍ យ៉ាងហោចណាស់ មានប្រេងឆៅប្រហែល ៦០តោន បានលេចធ្លាយពីបំពង់បង្ហូរប្រេង ដែលទីតាំងនោះ គឺស្ថិតនៅប្រហែល២០គីឡូម៉ែតពីឆ្នេរសមុទ្រ ហើយវាក៏បានរសាត់ទៅដល់ច្រាំងសមុទ្រមួយចំនួនផងដែរ។

ប្រេងឆៅដែលលេចធ្លាយទាំងនោះ ត្រូវបានរាយការណ៍ថា បានលេចធ្លាយតាំងពីយប់ថ្ងៃទី២៥ ខែមករា ដែលជារបស់ក្រុមហ៊ុន Star Petroleum Refining Plc ហើយបច្ចុប្បន្នខាងអ្នកជំនាញ កំពុងព្យាយាមសម្អាត និងទប់ស្កាត់វាកុំឲ្យរសាត់អណ្ដែតទៅដល់ឆ្នេរសមុទ្រផ្សេងទៀត។

បញ្ហាលេចធ្លាយប្រេងនេះ កំពុងធ្វើឲ្យអាជីវកម្មសណ្ឋាគារ និងភោជនីយដ្ឋាន នៅក្នុងតំបន់ឆ្នេរសមុទ្រខេត្តរ៉ាក់យ៉ង កំពុងជួបបញ្ហាកាន់តែធ្ងន់ធ្ងរថែមទៀត ខណៈដែលពួកគេបានរងទុក្ខដោយសារកូវីដ១៩មកអស់រយៈពេលប្រហែល២ឆ្នាំមកហើយនោះ។

ត្រូវបានស្រង់សម្ដីដោយសារព័ត៌មានបាងកកប៉ុស្ដិ៍ ក្រុមម្ចាស់អាជីវកម្មនៅតំបន់ឆ្នេរសមុទ្រនៃខេត្តរ៉ាក់យ៉ងកំពុងបារម្ភពីបញ្ហាលេចធ្លាយនេះយ៉ាងខ្លាំង ដោយសារវាអាចជះឥទ្ធិពលដល់ការមកកម្សាន្ដនៅឆ្នេរសមុទ្រពីសំណាក់ភ្ញៀវទេសចរ។

ករណីការសម្អាតប្រេងឆៅដែលលេចធ្លាយទាំងនោះ អូសបន្លាយពេលយូរ គេរំពឹងថា ប្រេងឆៅទាំងនោះ អាចនឹងរសាត់អណ្ដែតកាន់តែឆ្ងាយ និងអាចប៉ះពាល់ដល់កោះទេសចរណ៍ និងឆ្នេរសមុទ្រមួយចំនួនទៀតរបស់ថៃផងដែរដូចជា ឧទ្យានជាតិកោះសាមេតជាដើម៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ១៩ អូមីក្រុង មិនរំខានដល់អាជីវករលក់គ្រឿងរណ្ដាប់ និង គ្រឿងលម្អតុបតែងផ្ទះក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំនេះទេ

ព័ត៌មាន
នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម យើងសង្កេតឃើញថា ទាំងប្រជាជនដែលមានដើមកំណើតចិន វៀតណាម និងអ្នកជាប់សែស្រឡាយចិន កំពុងមមាញឹកក្នុងក…

ចិនចោទអាមេរិកថា មានផែនការចំណាយលុយឲ្យកីឡាករទៅបំផ្លិចបំផ្លាញកីឡាអូឡាំពិកនៅប៉េកាំង

ព័ត៌មាន
ក្រសួងការបរទេសរបស់ប្រទេសចិន និងកាសែតផ្លូវការក្នុងស្រុកមួយចំនួន បានចោទប្រកាន់សហរដ្ឋអាមេរិកថា មានផែនការលូកដៃចូលកកូរកកាយ និងបំផ្លាញ ព្រឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ