ចិន ព្យាយាមប្រមូលកម្លាំងពហុភាគី

ចិន ព្យាយាមប្រមូលកម្លាំងពហុភាគីនៃប្រទេសមានសេដ្ឋកិច្ចធំៗ ដើម្បីទប់ទល់នឹងសង្គ្រាមពន្ធគយរបស់អាម៉េរិក


រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ស្របពេលប្រទេសចិនកំពុងព្យាយាមប្រមូលកម្លាំងពហុភាគីនៃបណ្ដាប្រទេសមានសេដ្ឋកិច្ចធំៗ ដើម្បីប្រឆាំងនឹងវិធានការពន្ធគយដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។ ប្រទេសចិន និងសហរដ្ឋអាម៉េរិក នៅតែជាប់គាំងក្នុងសង្គ្រាមពាណិជ្ជកម្ម ក្រោយមហាអំណាចទាំងពីរបានដំឡើងពន្ធគយដាក់គ្នាទៅវិញទៅមកខ្ពស់កប់ពពក ដែល កំពុងរំខានយ៉ាងខ្លាំងដល់ពាណិជ្ជកម្មទ្វេភាគីក៏ដូចជាពិភពលោកផងដែរ។
ចិន ព្យាយាមប្រមូលកម្លាំងពហុភាគី
ដោយ

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បាននិយាយនៅក្នុងការសន្ទនាតាមទូរសព្ទជាមួយនឹងរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីដ ឡាមី (David Lammy) ថា អាម៉េរិក បានយកពន្ធធ្វើជាអាវុធក្នុងការវាយប្រហារដោយគ្មានរើសមុខលើប្រទេសនានា ដោយបានបំពានច្បាប់អង្គការពាណិជ្ជកម្មពិភពលោកដោយបើកចំហ និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកដទៃ។

ប្រមុខការទូតចិន បានប្រាប់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ឡាមី ថា ប្រទេសចិន និងអង់គ្លេស មានទំនួលខុសត្រូវក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដែលប្រឈមមុខនឹងការគំរាមកំហែងឯកតោភាគីពីអាម៉េរិក។ លោកវ៉ាងយី បានអះអាងថា ចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយនឹងចក្រភពអង់គ្លេសដើម្បីលុបបំបាត់ការរំខានទាំងអស់នេះ ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

ទន្ទឹមនឹងនេះ លោក វ៉ាង យី ក៏បាននិយាយជាមួយនឹងរដ្ឋមន្ត្រីការបរទេសនៃប្រទេសអូទ្រីស គឺលោកស្រី ប៊ីត ម៉េន រ៉េស៊ីងហ្គ័រ (Beate Meinl-Reisinger) ដោយបានអំពាវនាវឱ្យសហភាពអឺរ៉ុបការពារពាណិជ្ជកម្មពហុភាគី ហើយថា ប្រទេសចិន មានឆន្ទៈក្នុងការពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរកម្រិតខ្ពស់ជាមួយនឹងប្លុកនេះ។

ការអំពាវនាវតាមទូរសព្ទរបស់លោក វ៉ាង យី នេះ ធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ បានព្រមានប្រឆាំងនឹងប្រទេសណា ដែលបានសម្រេចកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ទូលំទូលាយជាមួយនឹងសហរដ្ឋអាម៉េរិក ហើយធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់ចិន និងបានគំរាមចាត់វិធានការតបត ប្រសិនបើពួកគេធ្វើដូច្នេះមែន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើកត្តាចម្បងអ្វីបានជា IMF បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងចិន និងអាម៉េរិក នៅឆ្នាំនេះ?

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក និងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពល…

លោក ត្រាំ គ្មានបំណងដេញប្រធានធនាគារកណ្ដាលអាម៉េរិកចេញពីតំណែងនោះទេ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមកអះអាងថា លោកគ្មានបំណងដេញលោក ជើរ៉ូម ផៅវែល (Jerome Powell) ប្រធានធនាគារកណ្តាលអាម៉េរិក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ