ចិន-អឺរ៉ុប

ចិនលក់បន្ដឧស្ម័នធម្មជាតិរាវ LNGទៅឲ្យអឺរ៉ុប ចំពេលចំពេលតម្រូវការក្នុងស្រុករបស់ខ្លួនចុះខ្សោយ


អឺរ៉ុបអាចនឹងជៀសផុតពីការភ័យខ្លាចចំពោះកង្វះខាតឧស្ម័នធម្មជាតិរាវដែលនឹងឈានចូលមកដល់សម្រាប់រដូវរងារខាងមុខនេះ ចំពេលដែលមានកាត់បន្ថយការផ្គត់ផ្គង់ពីរុស្ស៊ី។ ប៉ុន្ដែ ក្នុងបរិការណ៍នេះ គឺមើលឃើញថា ប្រទេសចិនបានស្ម័គ្រចិត្ត ជួយអឺរ៉ុប ដោយលក់បន្ដនូវឧស្ម័នធម្មជាតិរាវ ទៅឲ្យប្លុកនេះ ចំពេលដែលតម្រូវការនៅប្រទេសចិនកំពុងចុះផ្សាយ ខណៈដែលអឺរ៉ុបវិញ ក៏ត្រូវទទួលយកការផ្គត់ផ្គង់ពីចិនដែរ បើទោះបីជាតម្លៃមានកាន់តែខ្ពស់យ៉ាងណាក្ដី។ នេះបើតាមការចេញផ្សាយកាសែតជប៉ុន Nikkei Asia។
ចិនលក់បន្ដឧស្ម័នធម្មជាតិរាវ LNGទៅឲ្យអឺរ៉ុប

ប្រទេស​ចិន​ដែល​ជា​អ្នកទិញ​ឧស្ម័នធម្មជាតិរាវដ៏ធំបំផុតនៅ​ក្នុង​ពិភពលោកនោះ​ ​នឹង​លក់​បន្ត​នូវ​ឧស្ម័ន​ធម្មជាតិ​រាវ ​​ដែល​លើស​តម្រូវ​របស់ខ្លួន ​​ដោយសារតម្រូវការថាមពលក្នុងស្រុក​ធ្លាក់​ចុះ​ ទៅ​ឱ្យ​ប្លុក​អឺរ៉ុប​​ដែល​នឹង​ផ្តល់ឱ្យទីផ្សារឧស្ម័ន​​ជាមួយ​ការផ្គត់ផ្គង់ដ៏ច្រើន ដែលអឺរ៉ុបបានស្រូប​យក​បាន ​បើទោះ​​ជាតម្លៃ​ឡើង​ខ្ពស់ក៏ដោយ។​​

ជាលទ្ធផល ការនាំចូលឧស្ម័ន​ LNG ​របស់អឺរ៉ុបបានកើនឡើង ៦០% ​បើ​ធៀប​នឹង​ឆ្នាំ​មុន ​​ក្នុង​រយៈពេល​ឆមាស​ដំបូងនៃឆ្នាំនេះ​។​ ក្នុងនោះ មានឧស្ម័ន​៥៣លានតោន ​ដែលប្លុកនេះបានទិញ​នោះ​ គឺ​វា​​លើសនឹង​​ការនាំចូល​​របស់​​ប្រទេសចិន និងជប៉ុន​ទៅ​ទៀត​ និង​បាននាំឱ្យអត្រាកាន់កាប់ស្ដុកទុកឧស្ម័ន​របស់​អឺរ៉ុប​បាន​ឡើងដល់ ៧៧%។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ​ របស់​ក្រុមហ៊ុន Kpler​។

ហេតុអ្វីក៏ចិនបញ្ជាទិញឧស្ម័ន LNG ហើយលក់បន្ដទៅឲ្យ​អឺរ៉ុបវិញ? កត្តាទី១ គឺដោយសារតែ​ការថយល្បឿននៃសេដ្ឋកិច្ចចិន ធ្វើឲ្យតម្រូវការថាមពល​ធ្លាក់ចុះ។ កំណើនផលិតផលក្នុងស្រុកសរុប​ពិតប្រាកដ​របស់ចិន សម្រាប់​ឆមាសទី១ឆ្នាំ២០២២ គឺមាន២,៥%ប៉ុណ្ណោះ។ បញ្ហា​បិទខ្ទប់ទីក្រុង បង្កឲ្យមានការធ្លាក់ចុះតម្រូវការឧស្សាហកម្មប្រេងឥន្ធននៈ និង​គីមី ដែលធ្វើឲ្យតម្រូវការឧស្ម័ន​មានការធ្លាក់ចុះទាប​។ ហើយការធ្លាក់ចុះនេះ ក៏ត្រូវបានគេរំពឹងថា នឹងមិនអាចកើនឡើងវិញឆាប់ៗនោះដែរ​នៅឆមាសទី២ខាងមុខនេះ។ នេះបើតាម​អ្នកវិភាគ​ជាន់ខ្ពស់​នៃវិទ្យាស្ថានស្រាវជ្រាវ Marubeni លោកស្រី សឺលៀន លី (Xuelian Li)។

ប្រសិនបើការផ្គត់ផ្គង់​ឧស្ម័ន​នៅដើរតាមគន្លងដូចបច្ចុប្បន្ននេះ​ អឺរ៉ុបទំនង​ជានឹងឈានដល់គោលដៅ​​ដែលខ្លួន​​បាន​កំណត់​​​ក្នុងការបំពេញ​កន្លែង​ផ្ទុកឧស្ម័ន​របស់ខ្លួន​ឱ្យ​បាន​ចំនួន ៨០% ​នៅត្រឹម​ខែវិច្ឆិកានៅ​​ចុង​ឆ្នាំ​នេះ​។

​​សូមបញ្ជាក់ថា ទីផ្សារថាមពលដែលកំពុងមានតម្រូវការខ្លាំងបំផុត គឺនៅតំបន់អឺរ៉ុប ខណៈបច្ចុប្បន្ន រុស្ស៊ីផ្គត់ផ្គង់ហ្គាសទៅប្លុកនេះ គឺមានកម្រិតទាបបំផុត​​គិតក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ តួយ៉ាង ហ្គាសរុស្ស៊ី ដែលមានបង្ហូរ​ទៅតាមបំពង់បង្ហូរ​ទៅកាន់តំបន់អឺរ៉ុប​គឺមានប្រហែលតែ២០% ប៉ុណ្ណោះ នៃចំនួនហ្គាសដែលបានបង្ហូរទៅកាលពីឆ្នាំមុន។

អឺរ៉ុប​ក៏បាន​ឆ្លើយតប​ដោយការទិញឧស្ម័នធម្មជាតិរ៉ាវ​ ពីទីផ្សារផ្សេងៗទៀត បើទោះបីជា មានតម្លៃកើនខ្ពស់ក្ដី ហើយអឺរ៉ុបក៏បាន​យល់ព្រម​កាត់បន្ថយ​ការប្រើប្រាស់​ឧស្ម័នធម្មជាតិ​ឲ្យបាន ១៥% នៅខែមីនា​ឆ្នាំក្រោយនេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ការប្រមូលផលកសិកម្មនៅចិនកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរ ដោយសាររលកកម្ដៅឡើងខ្លាំង

មន្ត្រីអាជ្ញាធរចិនបានព្រមានថា ការប្រមូលផលដំណាំនៅរដូវស្លឹកឈើជ្រុះនៅប្រទេសចិនក្នុងពេលខាងមុខកំពុងស្ថិតនៅក្រោម«ការគំរាមកំហែងធ្ងន់ធ្ងរ»បណ្ដាលមក…

មេហ្គាឌីស (Megadis) បញ្ចុះតម្លៃពិសេសរហូតដល់៧០% លើទំនិញគ្រប់មុខ ក្នុងឱកាសកែលម្អរហាងថ្មីនៅផ្សារទំនើបអ៊ីអន ២ ជាប់កាហ្វេប្រោន

ឥលូវនេះ មេហ្គាឌីស (Megadis) មានការបញ្ចុះតម្លៃរហូតដល់៧០% សម្រាប់ទំនិញរបស់ខ្លួន ក្នុងឱកាសនៃការបើកដំណើរការឡើងវិញ នៃហាងនៅក្នុងផ្សារទំនើប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ