ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Shimao សម្លឹងមើលការសងបំណុលវិញ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយទៀតរបស់ចិនស្នើរៀបចំរចនាសម្ព័ន្ធបំណុលជាង ១២ ពាន់លានដុល្លារក្នុងរយៈពេលពី ៣ ទៅ ៨ ឆ្នាំ


ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយទៀតរបស់ចិន គឺក្រុមហ៊ុនស៊ីម៉ៅ (Shimao Group) បានស្នើផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញចំនួន២ ទម្រង់ ដល់ម្ចាស់បំណុលនៅឯនាយសមុទ្រ ដើម្បីសងបំណុលចំនួនជាង ១១ ពាន់លានដុល្លារក្នុងរយៈពេលពី ៣ ទៅ ៨ ឆ្នាំ ខណៈដែលក្រុមហ៊ុនទាំងនេះ កំពុងប្រឈមនឹងបញ្ហាជំពាក់បំណុលធ្ងន់ធ្ងរ។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយទៀតរបស់ចិនស្នើរៀបចំរចនាសម្ព័ន្ធបំណុលជាង ១២ ពាន់លានដុល្លារក្នុងរយៈពេលពី ៣ ទៅ ៨ ឆ្នាំ

ក្រុមហ៊ុន Shimao ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ជាក្រុមហ៊ុនអភិវឌ្ឍន៍ចិនដ៏សំខាន់ដំបូងគេមួយ ដែលានខកខានការសងបណ្ណបំណុលក្រៅប្រទេសរបស់ខ្លួនកាលពីខែមុន ហើយក៏ជាក្រុមហ៊ុនចិនដ៏ធំដំបូងគេមួយ ដែលបានចាប់ផ្តើមការចរចាលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញជាមួយម្ចាស់បំណុលផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុន Shimao នឹងមិនរាប់បញ្ចូលបំណុលក្រៅប្រទេសចំនួនជាង ២ ពាន់លានដុល្លារ រួមទាំងប្រាក់កម្ចីគម្រោងនៅក្រៅប្រទេស និងប្រាក់កម្ចីដែលគាំទ្រដោយស្ថាប័នហិរញ្ញវត្ថុនៅលើដីគោក ឬគ្រប់គ្រងដោយច្បាប់ចិនដីគោកនោះទេ។

ក្រោមសំណើរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញក្នុងទំហំជិត១២ពាន់លានដុល្លារ ក្រុមហ៊ុនបានបែងចែកជាពីរកម្រិត គឺកម្រិត Class A ដែលមានបំណុលជាង៤ពាន់៦រយលានដុល្លារ ត្រូវបង់សង់រំលោះក្នុងរយៈពេល ៣៦ ទៅ៧២ខែ។ រីឯ កម្រិត Class B ដែលមានទំហំបំណុលជាង៧ពាន់លានដុល្លារ ត្រូវសងក្នុងរយៈពេល៣៩ទៅ ៩៣ខែ។

សូមបញ្ជាក់ថា វិស័យអចលនទ្រព្យចិន បានរងផលប៉ះពាល់ ដោយសារតែការបរាជ័យសងបណ្ណបំណុលជាបន្ដបន្ទាប់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ដែលក្រុមហ៊ុនទាំងនោះ គឺមានចំនួន៣ក្រុមហ៊ុន ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៥ដែលបានបោះផ្សាយបណ្ណបំណុលនៅក្នុងប្រទេសចិន រួមមាន ក្រុមហ៊ុន China Evergrande Group, ក្រុមហ៊ុន Kaisa Group និង Sunac China ខណៈដែលក្រុមហ៊ុន Shimao គឺជាក្រុមហ៊ុនធំបំផុតទី៦ ដែលបានបោះផ្សាយបណ្ណបំណុល និងបរាជ័យក្នុងការសងបំណុលទាំងនេះ៕




អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន អះអាងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២បង្ហាញភាពល្អប្រសើរច្រើន ខណៈការចំណាយតិចជាងមុន និងចំណូលកើនឡើង

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវសញ្ញាណវិជ្ជមាននៃសេដ្ឋកិច្ចរបស់កម្ពុជា នាឆ្នាំ២០២២នេះ ក្រោយប្រទេសកម្ពុជា បានបើកដំណើ…

ការនាំចេញកសិផលរបស់អ៊ុយក្រែននឹងកើនឡើងដល់ ៤លានតោន ស្របពេលសង្គ្រាមជាមួយរុស្សីនៅតែបន្តឥតដកដៃ

ព័ត៌មាន
អនុប្រធានក្រុមប្រឹក្សាកសិកម្មអ៊ុយក្រែនបាននិយាយកាលពីថ្ងៃទី២២ សីហាថា ការនាំចេញកសិផលរបស់អ៊ុយក្រែនទំនងជាកើនឡើងដល់ប្រហែល ៤ លានតោននៅក្នុងខែស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ