ចិនផាកពិន័យ ហាង 7-Elevenនៅប៉េកាំង​ ដោយដាក់ឈ្មោះតៃវ៉ាន់ជាប្រទេស

ហាង 7-Elevenនៅប៉េកាំងរងការផាកពិន័យពីអាជ្ញាធរចិន ក្នុងរឿងដាក់ឈ្មោះតៃវ៉ាន់ជាប្រទេស


ក្រុមហ៊ុនជប៉ុនដែលជាប្រតិបត្តិករហាង 7-Eleven នៅក្នុងទីក្រុងប៉េកាំង ត្រូវបានរងការពិន័យ ចំពោះការកំណត់អត្ដសញ្ញាណកោះតៃវ៉ាន់ជាប្រទេសឯករាជ្យនៅលើគេហទំព័ររបស់ក្រុមហ៊ុនរបស់ខ្លួន។ តាមការរាយការណ៍ពី Nikkei ការផាកពិន័យនេះ ក្នុងតម្លៃប្រមាណជាង២ម៉ឺន៣ពាន់ដុល្លារអាមេរិក។
ហាង 7-Elevenនៅប៉េកាំងរងការផាកពិន័យពីអាជ្ញាធរចិន

ប្រភព​ព័ត៌មាន​ពី​សារព័ត៌មាន​ជប៉ុន Nikkei បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​កាលពី​ខែធ្នូ បាន​ចេញ​ការ​ព្រមាន​ដល់​ក្រុមហ៊ុន 7-Eleven និង​ពិន័យ​ជា​ប្រាក់​ចំនួន​ជាង​២​ម៉ឺន​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក ចំពោះ​កំ​ហុង​ឆ្គង​របស់​ក្រុមហ៊ុន​ក្នុង​ការ​ដាក់​ស្លាក​សញ្ញា​បង្ហាញ កោះ​តៃវ៉ាន់​ជា​ប្រទេស​ឯករាជ្យ ខណៈ​ដែល​ប្រទេស​ចិន​ចាត់​ទុក​កោះ​នេះ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​។

យ៉ាងណាមិញ ក្រុមហ៊ុន​នេះ​ក៏​បាន​បរាជ័យ​ក្នុង​ការ​ប្រើប្រាស់​ឈ្មោះ​ជា​ភាសា​ចិន សម្រាប់​កោះ​មួយ​ចំនួន នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន​កំពុង​ទាមទារ​ផង​ដែរ ក៏​ដូច​ជា​ប្រជុំ​កោះ​សេន​កា​គូ (Senkaku) ដែល​កំពុង​គ្រប់គ្រង​ដោយ​ជប៉ុន​ជាដើម ដោយ​ចិន​ហៅ​កោះ​នេះ​ថា ដាវ​យូ​។

ប្រភព​ព័ត៌មាន​ពី​ចិន បាន​ឲ្យ​ដឹង​ទៀត​ថា ផែនទី ដែល​កំណត់​ដោយ​ក្រុមហ៊ុន 7-Eleven ត្រូវ​បាន​រក​ឃើញ​ថា ក៏​មាន​កំហុស​ក្នុង​ការ​បង្ហាញ​ព្រំដែន​របស់​ប្រទេស​ចិន​តាម​បណ្តោយ​តំបន់​ស្វយ័ត ស៊ិ​ន​ជាំ​ង​-​អ៊ុយ​ហ្គួ​រ និង​តំបន់​ស្វយ័ត​ទី​បេ​ផង​ដែរ​។

តែ​យ៉ាងណា​ក៏​ដោយ ជុំវិញ​បញ្ហា​នេះ ក្រុមហ៊ុន Seven & i Holdings ដែល​ជា​ក្រុមហ៊ុនមេ​របស់ 7-Eleven បាន​ចេញ​សេចក្តីអធិប្បាយ​មួយ ដោយ​ទទួលស្គាល់​កំហុស និង​ការ​ស្តីបន្ទោស​ពី​អាជ្ញាធរ​ទីក្រុង​ប៉េ​កាំ​ង​។ ហើយ​អ្នកនាំពាក្យ​ក្រុមហ៊ុន​បាន​និយាយ​ថា ឧប្បត្តិ​ហេតុនេះ​ជា​ការ​ពិត ហើយ​ក្រុម​ហ៊ុម​ទទួលយក​ដោយ​ស្មោះ ទាំង​ការ​ព្រមាន និង​ការ​ផាកពិន័យ ហើយ​ក្រុមហ៊ុន​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ការពារ​មិន​ឱ្យ​បញ្ហា​នេះ​កើតឡើង​វិញទៀត​ទេ​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវៀតណាមនឹងទាញយកផលចំណេញរយៈពេលវែងអ្វីខ្លះពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP?

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញធំៗនៅវៀតណាមអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋក…

ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានបើកកិច្ចប្រជុំលើកទី១០ ដើម្បីបូកសរុបសមិទ្ធផលធំៗពេញ១ឆ្នាំរបស់សហគ្រិនខ្មែរ

ព័ត៌មាន
នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ