ប្រទេសហ្វីលីពិន

ហេតុអ្វីប្រទេសហ្វីលីពិនជាប្រជាជាតិមួយនៅអាស៊ាន ដែលកំពុងតែខ្វល់ខ្វាយខ្លាំងជាងគេលើបញ្ហាសន្តិសុខស្បៀង?


ហ្វីលីពីនដែលជាប្រទេសផលិតអង្ករមួយនៅលើពិភពលោក ប៉ុន្តែប្រទេសដែនកោះមួយនេះនៅតែដាក់បញ្ហសន្តិសុខស្បៀងក្នុងប្រទេស គឺជាបញ្ហាចំបង ដើម្បីធានានិរន្តរភាព និងប្រក្រតីភាពនៃតម្លៃស្បៀងនៅក្នុងប្រទេស ។ តួយ៉ាង ថ្មីៗនេះប្រទេសហ្វីលីពីនកំពុងតែជំរុញការពិភាក្សានាំចូលអង្ករពីវៀតណាម និង ឥណ្ឌា ដើម្បីចិញ្ចឹមប្រជាពលរដ្ឋដែលមានជាង ១០០ លាននាក់ ។
ហ្វីលីពិនកំពុងបង្កើនការចរចារនាំចូលអង្ករពីវៀតណាមនិងឥណ្ឌា

អស្ថិរភាពនៃតម្លៃស្បៀងនៅលើពិភពលោក ដែលបណ្តាលមកពីឥទ្ធិពលនៃ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាបាតុភូត អែលនីណូ កំពុងគំរាមកំហែងតំបន់ អាស៊ីអាគ្នេយ៍ និងប្រជាជាតិខ្លះនៅអាស៊ីខាងត្បូងនោះ បាននិងកំពុងតែ ធ្វើឲ្យអ្នកជំនាញហ្វីលីពិនបង្កើនការ យកចិត្តទុកដាក់ធ្វើការចរចាជាមួយនឹងប្រទេសផលិតអង្ករធំៗ ដូចជាឥណ្ឌា និង វៀតណាមជាដើម ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា នៅពេលនេះក្រសួងកសិកម្មហ្វីលីពីនកំពុងតែធ្វើកិច្ចការចរចាជាមួយនឹងវៀតណាម និង ឥណ្ឌា។ បើតាម លោក ឌូមីងហ្គោ ប៉ានហ្គានីបាន (Domingo Panganiban) អនុរដ្ឋមន្រ្តីក្រសួងកសិកម្មបានអះអាងថា តម្លៃអង្ករដែលខាងហ្វីលីពិនទទួលបានពីវៀតណាម ហាក់មានតម្លៃថោកជាតម្លៃអង្ករពីប្រភពផ្សេងៗប្រមាណជា ៤០ ដុល្លារក្នុងមួយតោន ។

តាមរយៈតម្លៃដែលវៀតណាមដាក់ចេញនេះ ប្រភពបានអះអាងថា ហ្វីលីពិននឹងអាចដណ្តើមយកចំណែកទីផ្សារអង្ករវៀតណាមពីទីផ្សារអន្តរជាតិ ចន្លោះពី ៣០ម៉ឺន ទៅ៥០ម៉ឺនតោន បន្ថែមទៀត ពីបរិមាណនៃអង្ករវៀតណាមនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងមួយឆ្នាំសរុបប្រមាណជា ៨ លានតោន ។
មកដល់ពេលនេះហ្វីលីពិនគឺជាប្រទេសផលិតអង្ករមួយដែរ ប៉ុន្តែជាទូទៅអង្ករផលិតនៅក្នុងស្រុកមិនអាចបំពេញគ្រប់តម្រូវការរបស់ពលរដ្ឋឡើយ ហើយហ្វីលីពីនត្រូវនាំចូលអង្ករ ជាបន្តបន្ទាប់ពី ថៃ និង វៀតណាម ដោយសារតែផលិតកម្មស្រូវអង្ករនៅក្នុងប្រទេសនេះ តែងតែរំខាន ដោយសារតែព្យុះជាបន្តបន្ទាប់ ។
តាមការប៉ាន់ប្រមាណទុក នៅក្នុងឆ្នាំនេះហ្វីលីពិនអាចនឹងត្រូវការនាំចូលអង្ករសរុបរហូតដល់ទៅ២,៥ លានតោន ដែរ ដើម្បីបំពេញស្តុកដែលហ្វីលីពិនបាននាំចូលបម្រុងទុកកាលពីឆ្នាំ២០២២ សរុប ៣,៥ លានតោនហើយនោះ ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការនាំចេញទំនិញកម្ពុជាទៅសិង្ហបុរី កើនឡើងដល់ទៅជាង ៥៥៤% នៅ៧ខែឆ្នាំនេះ ជាកម្រិតកំណើនខ្ពស់បំផុត

ព័ត៌មាន
ស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរីសម្រេចបានក្នុងទំហំជាង ៤៤៨ល…

ការវិនិយោគបរទេសនៅក្នុងប្រទេសចិនធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងត្រីមាសទី២ឆ្នាំនេះ ដោយសារកត្តាអ្វីខ្លះ?

ព័ត៌មាន
ការវិនិយោគបរទេសនៅក្នុងប្រទេសចិនបានបន្តធ្លាក់ចុះនៅក្នុងត្រីមាសទី២ឆ្នាំនេះ ដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៨មក។ ក្រុមវិភាគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ