ហេដ្ឋារចនាសម្ព័ន្ធ

ចិន ជោគជ័យលើការសាកល្បងបើករថយន្តធុនធំចំនួន៩៦គ្រឿងឆ្លងកាត់ស្ពាន ដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក


ប្រទេសចិន ទទួលបានជោគជ័យលើការសាកល្បងបើករថយន្តធុនធំចំនួន៩៦គ្រឿងលើស្ពានកម្ពស់ជាង៦០០ម៉ែត្ររបស់ខ្លួន ដែលជាស្ពានខ្ពស់ជាងគេបំផុតលើពិភពលោកកាលពីថ្ងៃទី២១ ដល់ទី២៥ ខែសីហា នៅមុនពេលបើកឱ្យដំណើរការជាផ្លូវការនៅក្នុងខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NDTV World។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

ស្ថិតក្នុងជ្រលងភ្នំមួយនៅខេត្តហ្គីស៊ូ (Guizhou) ប្រទេសចិន ស្ពានហួជាំងក្រេនខានយ៉ុន (Huajiang Grand Canyon) កម្ពស់៦២៥ម៉ែត្រ ទទួលបានជោគជ័យលើការបើករថយន្តចំនួន៩៦គ្រឿងសាកល្បងកាលពីពេលថ្មីៗ មុននឹងបើកឱ្យដំណើរការជាសាធារណៈនៅខែក្រោយ។ ស្ពាននេះត្រូវបានគេសរសើរថា ជាស្ថាបត្យកម្មដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក។

ក្នុងពេលសាកល្បងនេះ រថយន្តដឹកទំនិញធុនធ្ងន់ចំនួន៩៦គ្រឿងដែលមានទម្ងន់សរុបជាង៣ពាន់តោនត្រូវបានដាក់នៅលើស្ពាននេះ ដើម្បីវាយតម្លៃអំពីសមត្ថភាពផ្ទុករបស់វា។ ឧបករណ៍ចាប់សញ្ញាជាង៤០០ បានត្រួតពិនិត្យចំណុចសំខាន់ៗនៅលើតួស្ពាន ប៉ម ខ្សែ និងឧបករណ៍យោងស្ពាន ដែលមានការប្រែប្រួលបន្តិចបន្តួចបំផុតដោយធានាបាននូវភាពត្រឹមត្រូវ និងសុវត្ថិភាពនៃរចនាសម្ព័ន្ធស្ពាននេះ។ វិស្វករបានបញ្ជាក់ថា កម្លាំង ភាពរឹង និងដំណើរការជារួមរបស់ស្ពាននេះត្រូវតាមស្តង់ដា​សុវត្ថិភាព។

ស្ពាននេះមានប្រវែងសរុបជិត៣ពាន់ម៉ែត្រ ប៉ុន្តែប្រវែងពីសាច់ស្ពានពីមាត់ជ្រោះម្ខាងទៅម្ខាងទៀតមានប្រវែង១,៤២០ម៉ែត្រ ហើយនៅពេលបើកឱ្យដំណើរការជាផ្លូវការនៅក្នុងខែកញ្ញា ស្ពាននេះនឹងទទួលបានកំណត់ត្រាជាស្ពានខ្ពស់ជាងគេបំផុតនៅលើពិភពលោក និងជាស្ពានដែលវែងជាងគេនៅក្នុងតំបន់ភ្នំផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុននៅឥណ្ឌា កំពុងដង្ហោយរកការជួយអន្តរាគមន៍ ក្រោយមិនអាចទ្រាំទ្រនឹងពន្ធគយខ្ពស់កប់ពពករបស់អាម៉េរិក

ក្រុមហ៊ុនផលិត និងនាំចេញផលិតផលនៅឥណ្ឌា កំពុងដង្ហោយឱ្យរដ្ឋាភិបាលរបស់ខ្លួនចរចាជាមួយសហរដ្ឋអាម៉េរិក ក្រោយពួកគេមិនស៊ូទ្រាំនឹងពន្ធគយ៥០ ដែលដាក់…

ឧស្សាហកម្មកែច្នៃសាច់សត្វនៅវៀតណាម កំពុងរងការគំរាមកំហែងពីការហូរចូលសាច់សត្វមានតម្លៃថោកៗ

កំណើននៃការនាំចូលអាហារមានតម្លៃថោកៗ ដោយរួមទាំងសាច់ពីក្រៅប្រទេសផងនោះ កំពុងធ្វើឲ្យឧស្សាហកម្មកែច្នៃអាហារ និងសាច់សត្វរបស់វៀតណាម រងគ្រោះកាន់ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ