Advertisement
វៀតណាម​នឹង​ធ្វើ​ផ្លូវ​ពី​ផ្លាស្ទិក?

វៀតណាមគ្រោង​ធ្វើ​ផ្លូវ​ដោយ​ប្រើ​សំណល់​ផ្លាស្ទិក​កែច្នៃ​ជាលើកដំបូង​


ទីក្រុង​ ហៃផុង (Hai Phong) ភាគខាងជើង​ប្រទេស​វៀតណាម មាន​គម្រោង​ប្រើប្រាស់​សំណល់​ផ្លាស្ទិក​ដែល​ច្នៃ​ឡើងវិញ ដើម្បី​កសាង​ជា​ផ្លូវ​ជាប់​បានយូរនៅក្នុង​ទីក្រុង​របស់​ខ្លួន ជាជាង​បោះចោល​សំណល់​ផ្លាស្ទិក​នៅ​ទីលាន​ចាក់សំរាម។ នេះ​បើ​តាម​ការចុះផ្សាយរបស់សារព័ត៌មាន នៅ​វៀតណាម។
វៀតណាមគ្រោង​ធ្វើ​ផ្លូវ​ដោយ​ប្រើ​សំណល់​ផ្លាស្ទិក​កែច្នៃ​ជាលើកដំបូង​។ រូបភាពឯកសារ គេហទំព័ VN Express
ដោយ
Advertisement

កំណាត់​ផ្លូវ​ធ្វើ​ពី​សំណល់​ផ្លាស្ទិក​ ១គីឡូម៉ែត្រ​ដំបូង​គេ​បង្អស់ គ្រោង​នឹងសង់​រួចរាល់នៅ​ខែ​កញ្ញា ឆ្នាំ២០១៩នេះ ដោយ​ប្រើ​សំណល់​ផ្លាស្ទិកប្រមាណ ៤តោន​ (ឬស្មើ​នឹង​ថង់​ផ្លាស្ទិក ១លាន​ថង់)។ 

គំនិតផ្ដួចផ្ដើមនេះ ប្រសិន​បើ​ទទួលជោគជ័យ ត្រូវគេរំពឹងថា នឹង​បង្កើតជាទីផ្សារ​សម្រាប់​សំណល់​ផ្លាស្ទិក នៅ​ក្នុង​ប្រទេស​វៀតណាម។ ជាជំហានដំបូង បន្ទាប់ពីសាងសង់រួច កំណាត់​ផ្លូវ​ផ្លាស្ទិកដំបូងគេ​បង្អស់ នឹងត្រូវធ្វើ​តេស្ត​ដោយ​សាកលវិទ្យាល័យ​ជើងទឹករបស់វៀតណាម រួចហើយទើប​អនុញ្ញាត​ឲ្យ​ធ្វើ​ការសាងសង់​ជាបន្តបន្ទាប់ទៀត។ 

វត្ថុធាតុដើម​ជាចម្បង​ដែលនឹងប្រើប្រាស់សម្រាប់ការសាងសង់ផ្លូវនេះ គឺ​កញ្ចប់​ផ្លាស្ទិក​ដែល​គេ​បោះចោលក្រោយ​ពេល​ប្រើរួច ដូចជា ផ្លាស្ទិកប៉ូលីអេទីឡែន ជាដើម។ 

បន្ទាប់ពីសម្អាត សម្ងួត និង​កិនកម្ទេចវាហើយ សំណល់​ផ្ទាស្ទិក​នឹង​ត្រូវ​លាយ​ជាមួយ​កៅស៊ូ​ក្រាលផ្លូវ (Asphalt) នៅកម្រិត​សីតុណ្ហភាពពី ១៥០ ទៅ ១៨០​អង្សារ សេ ដែល​នៅ​កម្ដៅ​កម្រិតនេះ ផ្លាស្ទិក​នឹងរលាយចូល​សព្វ​សាច់​បាន​យ៉ាង​ល្អជាមួយ​កៅស៊ូ​ក្រាលផ្លូវ ដែលធានាបាននូវ​ភាពជាប់បានយូរ។ 

ក្រុមហ៊ុនដែលសហការសាងសង់ផ្លូវ​ធ្វើពីផ្លាស្ទិក​ជាមួយអាជ្ញាធរក្រុង ហៃផុង វៀតណាមនេះ គឺក្រុមហ៊ុន Dow។ តំណាងក្រុមហ៊ុន Dow ថ្លែងថា ផ្លូវធ្វើ​ពី​ផ្លាស្ទិក​កែច្នៃ​នេះ ជាភ័ស្តុតាងបង្ហាញថា កាកសំណល់​ផ្លាស្ទិក​នឹងក្លាយ​ជា​ធនធាន​មានតម្លៃ​ដែលអាច​ប្រើប្រាស់ឡើងវិញ​បាន ដែលជាការរួមចំណែក​ដល់​ចរន្ត​សេដ្ឋកិច្ច​វិលជុំ​នៃ​ធនធាន​ផ្លាស្ទិក។ 

បទពិសោធន៍កន្លងមក ក្រុមហ៊ុន Dow បាន​ជួយ​កសាង​ផ្លូវ​ផ្លាស្ទិក​បានជាង ៩០គីឡូម៉ែត្រ នៅ​ប្រទេស​ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ និង​សហរដ្ឋ​អាមេរិក។ 

នៅ​ប្រទេស​វៀតណាម ក្នុង​មួយថ្ងៃៗ កាកសំណល់​ផ្លាស្ទិក​ប្រហែល ២.៥០០តោន ត្រូវ​បាន​គេ​បោះ​ចោល។ នេះ​បើ​យោងតាម​តួលេខ​ផ្លូវការរបស់រដ្ឋ៕

Advertisement



អត្ថបទបន្ទាប់


ជប៉ុន ប្រើពេលជាង ៥០ឆ្នាំ ទើបអាចផលិតយន្ដហោះដំបូងរបស់ខ្លួន បានជោគជ័យ

ព័ត៌មាន
ក្រុមហ៊ុនជប៉ុន ធំមួយ បានប្រើប្រាស់ពេលវេលា អស់៥០ ឆ្នាំ ទើបអាចផលិតយន្ដហោះ ដឹកអ្នកដំណើរបានដោយជោគជ័យ និងទើបតែទទួលបានការអនុញ្ញាតឲ្យចេញប្...

តាមរយៈ​ហ្វេកប៊ុក អាមេរិក​និង​ចិន​ប៉ះ​ទង្គិច​គ្នា​ពី​រឿង​កម្ពុជា

ព័ត៌មាន
តាមរយៈ​បណ្តាញ​សង្គម​ហ្វេកប៊ុក ស្ថានទូត​អាមេរិក​និង​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា នៅ​ក្នុង​សប្តាហ៍​នេះ បាន​​ប៉ះ​ទង្គិច​គ្នា​ជា​បន្ត...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ