វិស័យសំណង់

ប្រទេសចិនរឹតបន្តឹងការសាងសងអគារខ្ពស់ៗកប់ពពក ដោយផ្ដោតលើការពង្រឹង គុណភាព ជាជាង ការបង្កើនបរិមាណ


ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិនបានសម្រេចចិត្តរឹតបន្តឹងលើការសាងសង់អគារខ្ពស់ៗកប់ពពក ខណៈដែលគេសង្កេតឃើញថា មានអគារខ្ពស់ៗមួយចំនួននៅតែមិនទាន់ប្រើប្រាស់ ចំពេលមានតម្រូវការមានការថយចុះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានជប៉ុន នីកេអេស៊ា កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥។
វិស័យសំណង់
ដោយ

មេដឹកនាំកំពូលៗរួមទាំងប្រធានាធិបតីចិនលោកស៊ី ជីនពីង (Xi Jinping) និងនាយករដ្ឋមន្ត្រីលោក លី ឈាំង (Li Qiang) បានពិភាក្សាជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំមកនេះអំពីគោលនយោបាយអភិវឌ្ឍន៍ទីក្រុងនៅក្នុងសន្និសីទមជ្ឈិម ស្ដីពី ការងារទីក្រុងដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ កាលពីអំឡុងពាក់កណ្ដាលខែកក្កដាកន្លងទៅ ។

ក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំចិនបានសម្រេចដាក់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការសាងសង់ អគារខ្ពស់ៗដោយពួកគេបានចង្អុលបង្ហាញថា កំណើនទីក្រុងកំពុងផ្លាស់ប្តូរពីការពង្រីកការបរិមាណអគារទៅជាការផ្តោតលើការកែលម្អគុណភាព និងប្រសិទ្ធភាពនៃសមត្ថភាពដែលមានស្រាប់។

ប្រទេសចិនបាននិងកំពុងដាក់កំហិតជាបណ្តើរៗលើការសាងសង់អគារខ្ពស់ថ្មីថែមទៀត ដោយកាលពីខែមេសា ឆ្នាំ២០២០ ចិនក៏បានប្រកាសអំពីការហាមឃាត់សាងសង់អគារថ្មី ដែលមានកម្ពស់លើស ពី៥០០ម៉ែត្រផងដែរ។

នៅឆ្នាំ ២០២១ ច្បាប់ថ្មីបានកំណត់កម្ពស់អតិបរមានៃអគារថ្មី មកនៅត្រឹមកម្ពស់២៥០ម៉ែត្រ នៅក្នុងទីក្រុងដែលមានប្រជាជន ៣ លាននាក់ ឬច្រើនជាងនេះ។ នៅក្នុងទីក្រុងដែលមានប្រជាជនតិចជាង ៣ លាននាក់ ចិនបានកំណត់ឱ្យសាងសង់អគារមានកម្ពស់ត្រឹម ២៥០ ម៉ែត្រប៉ុណ្ណោះ។ គេជឿថា នៅក្រោយ សន្និសីទមជ្ឈិម កាលពីខែកក្កដា ការកំណត់លើការងារសាងសង់អគារខ្ពស់នេះ នឹងកាន់តែតឹងរ៉ឹងថែមទៀត។

តាមរបាយការណ៍ពីស្ថាប័នជំនាញផ្នែករៀបចំស្ថាបត្យកម្មអន្តរជាតិ Council on Tall Buildings and Urban Habitat បានឱ្យដឹងថា អគារខ្ពស់សរុបទៅទូទាំងពិភពលោកអគារខ្ពស់កប់ពពកចាប់ពីកម្ពស់ ១៥០ម៉ែត្រឡើងនៅសរុបមានចំនួណ ៧៥៩១ អគារ ដោយក្នុងនោះ ប្រទេសចិនមានដល់ទៅជិតពាក់កណ្ដាលនៃចំនួនអគារខ្ពស់សរុប ពោលគឺមានចំនួន ៣៥៦២អគារ។ ការសាងសង់អគារខ្ពស់ៗនៅចិនបានរីកដុះដាលយ៉ាងខ្លាំង ចាប់តាំងពីទសវត្សរ៍ឆ្នាំ ២០០០មក នៅគ្រាដែលសេដ្ឋកិច្ចចិនមានការស្ទុះងើបឡើងខ្លាំង៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ប្រទេសជាសម្ព័ន្ធមិត្តរបស់អាម៉េរិកទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាបន្ដបន្ទាប់ កំពុងសាកល្បងចំពោះគោលនយោបាយគាំទ្រអ៊ីស្រាអែល របស់លោក ត្រាំ

ការខកចិត្តជាអន្តរជាតិកាន់តែខ្លាំងឡើងចំពោះក្រុងវ៉ាស៊ីនតោនជុំវិញសង្គ្រាមនៅហ្គាហ្សាបានបើកចំហនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ …

ចិនបានសម្រេចបោះបង់ឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍នៅអង្គការពាណិជ្ជកម្មពិភពលោក

ចិនហាក់កំពុងផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន ដោយបានសម្រេចបោះបង់សិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍នៅអង្គកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ