វិស័យសេដ្ឋកិច្ច

ចិន ប្រកាសបញ្ចេញកញ្ចប់ថវិកា១,៤ទ្រីលានដុល្លារ ដើម្បីដោះស្រាយវិបត្តិបំណុលលាក់កំបាំងរបស់រដ្ឋបាលមូលដ្ឋាន


កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក បានប្រកាសបញ្ចេញកញ្ចប់ថវិកាដ៏មហាសាលរហូតដល់ទៅ១,៤ទ្រីលានដុល្លារអាម៉េរិក សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីដោះស្រាយវិបត្តិបំណុលលាក់កំបាំងរបស់បណ្ដារដ្ឋបាលមូលដ្ឋាននៅទូទាំងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
វិស័យសេដ្ឋកិច្ច
ដោយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន លោក ឡាន ហ្វូអាន (Lan Fo'an) បានប្រកាសប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា រដ្ឋាភិបាលចិន មានគម្រោងបង្កើនការចំណាយបន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីជួយគាំទ្រដល់សេដ្ឋកិច្ច និងដើម្បីគ្រប់គ្រងបំណុលរបស់បណ្ដារដ្ឋបាលមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ការលើកឡើងបែបនេះរបស់លោក ឡាន ហ្វូអាន ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាចិន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានបិទបញ្ចប់កិច្ចប្រជុំរយៈពេល៥ថ្ងៃរបស់ខ្លួន ដែលបានឈានដល់ការអនុម័តសំណើថវិកាបន្ថែមចំនួន៨៣៦ពាន់លានដុល្លារអាម៉េរិក ដើម្បីបង្កើនកម្រិតកំណត់នៃបំណុលសម្រាប់រដ្ឋបាលមូលដ្ឋាន។

លោក ឡាន ហ្វូអាន បានប្រកាសប្រាប់អ្នកយកព័ត៌មានថា សម្រាប់ផែនការដោះស្រាយវិបត្តិបំណុលរបស់រដ្ឋបាលមូលដ្ឋានដែលនឹងចូលជាធរមានចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៦ គ្រោងចំណាយថវិកាប្រមាណ២៧៨ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ។

លោក ឡាន ហ្វូអាន ក៏បានលើកឡើងដែរថា ចាប់ពីឆ្នាំ២០២៤ នេះតទៅ រដ្ឋាភិបាលថ្នាក់ជាតិ នឹងបោះផ្សាយសញ្ញាបណ្ណ ឬមូលបត្របំណុលពិសេសក្នុងទំហំទឹកប្រាក់ជាង១១០ពាន់លានដុល្លារអាម៉េរិក សម្រាប់រដ្ឋបាលមូលដ្ឋានក្នុងមួយឆ្នាំៗ ដែលនឹងមានទំហំសរុប៥៥៧ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល៥ឆ្នាំ។

សូមបញ្ជាក់ថា គោលនយោបាយទាំងនេះនឹងជួយបណ្ដារដ្ឋបាលមូលដ្ឋានកាត់បន្ថយ “បំណុលលាក់កំបាំង” ដែលលោក ឡា ហ្វូអាន រំពឹងថា នឹងធ្លាក់ចុះពីចំនួន២ទ្រីលានដុល្លារអាម៉េរិក គិតត្រឹមឆ្នាំ២០២៣ មកនៅត្រឹម៣២០ពាន់លានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០២៨៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


របបពន្ធគយរបស់លោក ដូណាល់ ត្រាំ អាចធ្វើឱ្យថ្លៃដើមផលិតរថយន្តនៅអាម៉េរិក កើនឡើង៤០ពាន់លានដុល្លារក្នុង១ឆ្នាំ

ការវិភាគបង្ហាញថា ការវិលត្រលប់របស់ប្រធានាធិបតីទើបជាប់ឆ្នោត ដូណាល់ ត្រាំ ទៅកាន់សេតវិមានជាថ្មី រួមជាមួយគោលនយោបាយគាំពារនិយមរបស់លោក អាច…

កំពូលមហាសេដ្ឋី អេឡិន ម៉ាស គាំទ្រឲ្យប្រធានាធិបតីអាម៉េរិក អាចលូកដៃចូលកិច្ចការធនាគារកណ្តាល

នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក អេឡិន ម៉ាស (Elon Musk) ដែលជាកំពូលមហាសេដ្ឋីរបស់អាម៉េរិក បានបង្ហាញការគាំទ្រជាចំហរដល់ទស្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ