អាកាសចរណ៍ថៃ

នាយករដ្ឋមន្ត្រីថៃបដិសេធ​ផ្តល់ជំនួយទឹកប្រាក់ ១,៦ពាន់លានដុល្លារដល់ក្រុមហ៊ុន Thai Airways


នាយករដ្ឋមន្ត្រីថៃ លោកប្រាយុត ចាន់អូចា នាថ្ងៃចុងសប្ដាហ៍មុន បានច្រានចោលនូវការរាយការណ៍ថា រដ្ឋាភិបាលរបស់លោកតាមរយៈក្រសួងហិរញ្ញវត្ថុ នឹងត្រៀមថវិកាចំនួន ៥០ពាន់លានបាត ឬស្មើនឹងប្រមាណ ១ពាន់៦រយលានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំ Thai Airways ដែលកំពុងតែស្ថិតក្នុងស្ថានភាពលិចលង់កាន់តែជ្រៅក្នុងវិបត្តិបំណុល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានបាងកកបុស្តិ៍។
Thai Airways បង្ហាញជំនឿចិត្តលើផែនការអាជីវកម្មថ្មីរបស់ខ្លួនក្រោយដាក់ទៅតុលាការក្ស័យធនថៃ
ដោយ

លោកប្រាយុត ចាន់អូចារ ក៏បានច្រានចោលផងដែរ ពីការលើកឡើងថា ក្រុមហ៊ុន Thai Airways នឹងក្លាយជាក្រុមហ៊ុនសហគ្រាសរដ្ឋម្តងទៀត តាមរយៈការទិញចំណែកភាគហ៊ុនពីក្រសួងហិរញ្ញវត្ថុថៃក្នុងក្រុមហ៊ុនអាការចរណ៍ដ៏ធំមួយនេះ។

លោកប្រាយុត ចាន់អូចារ បានប្រាប់កាសែតបាងកកបុស្តិ៍ថា លោកបានសម្រេចចិត្តហើយថា រដ្ឋាភិបាលនឹងមិនលូកដៃចូលក្នុងរឿងរបស់ក្រុមហ៊ុន(ThaiAirways) ទៀតនោះទេ ជាពិសេសអំឡុងស្តារនីតិសម្បទាអាជីវកម្មរបស់ក្រុមហ៊ុននេះតែម្តង។

គួររំឭកថា ក្រុមហ៊ុន Thai Airways កំពុងស្ថិតក្នុងដំណើរការស្តារនីតិសម្បទាអាជីវកម្មតាមរយៈផែនការថ្មីរបស់ខ្លួន ក្រោយជួបប្រទះវិបត្តិហិរញ្ញវត្ថុដ៏រ៉ាំរ៉ៃដោយបានជំពាក់លុយម្ចាស់បំណុលជាង១ម៉ឺន៣ពាន់ក្រុមហ៊ុនផ្សេងៗគ្នា គិតជាទឹកប្រាក់មានចំនួន ៤១០ពាន់លានបាត វាស្មើនឹងជាង ១៣ពាន់លានដុល្លារអាមេរិក។

បើតាមផែនការ  ម្ចាស់បំណុលទាំងអស់ត្រូវងមកជួបប្រជុំគ្នានៅថ្ងៃទី១២ខែឧសភាសប្តាហ៍មុន ដើម្បីបោះឆ្នោតសម្រេចថា នឹងគាំទ្រ ឬមិនគាំទ្រផែនការអាជីវកម្មថ្មីរបស់ក្រុមហ៊ុននេះ ប៉ុន្តែដោយសារតែវិបត្តិកូវីដ-១៩នៅប្រទេសថៃ គេបានសម្រេចលើកពេលការបោះឆ្នោតនេះទៅពេលក្រោយ។

ប្រសិនបើមានម្ចាស់បំណុលលើស៥០% បោះឆ្នោតគាំទ្រផែនការអាជីវកម្មថ្មី នោះក្រុមហ៊ុន Thai Airways អាចនឹងបន្ដដង្ហើមរស់រានបន្តទៀត ប៉ុន្ដែបើបោះឆ្នោតមិនគាំទ្រទេ បានសេចក្តីថាក្រុមហ៊ុននេះ នឹងត្រូវប្រកាសក្ស័យធនតែម្ដង។

សូមបញ្ជាក់ថា មិនមែនមានតែក្រុមហ៊ុន Thai Airways នោះទេដែលកំពុងលិចលង់នៅក្នុងវិបត្តិកូវីដ-១៩ និងវិបត្តិហិរញ្ញវត្ថុដ៏រាំរ៉ៃ ក្រុមហ៊ុនអាកាសចរណ៍ថៃស្ទើរតែទាំងអស់ បាននិងកំពុងដុនដាបកាន់តែខ្លាំងដូចគ្នា។ ជាក់ស្តែង ថ្មីៗនេះ សមាគមអាកាសចរណ៍ថៃ ដែលមានសមាជិកក្រុមហ៊ុនអាកាសចរណ៍ចំនួន៧ កំពុងជំរុញការស្នើសុំជួបជាមួយនឹងនាយករដ្ឋមន្ត្រីថៃលោកប្រយុទ្ធ ចាន់អូចារ ដើម្បីស្នើ រដ្ឋឲ្យជួយទម្លាក់ប្រាក់កម្ចី ដែលមានការប្រាក់ទាប សម្រាប់ពួកគេ ដើម្បីអាចមានលទ្ធភាពបន្ដដង្ហើមរស់តទៅមុខទៀតបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមស្នើចិនឲ្យឈប់ត្រួតពិនិត្យកូវីដ-១៩ លើមុខទំនិញរបស់ខ្លួននាំចូលទៅចិន

ព័ត៌មាន
ប្រទេសវៀតណាម កំពុងជួបបញ្ហាឈឺក្បាលកាន់តែខ្លាំងហើយ ក្រោយពីអាជ្ញាធរចិនបានដាក់ការរឹតបន្ដឹងលើមុខទំនិញនាំចូលមួយចំនួនដោយបារម្ភពីការចម្លងកូវី…

តៃវ៉ាន់ដែល​គេចាត់ទុកថា«ជោគជ័យ»លើ​​កូវីដ-១៩ ឥឡូវនេះ ចំនួនករណីឆ្លងស្រាប់តែកើនឡើងខ្លាំង!

ព័ត៌មាន
រដ្ឋាភិបាល​ដែនកោះតៃវ៉ាន់​បានដាក់ចេញ​នូវវិធានការរឹតត្បិត​ដ៏តឹងរ៉ឹងបំផុត​មិនធ្លាប់មានពីមុនមក ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ