វិស័យពាណិជ្ជកម្ម

ចិន នឹងប្រើកំពង់ផែខ្នាតយក្សមួយនៅប៉េរូ ធ្វើជាមជ្ឈមណ្ឌលខ្សែក្រវាត់ និងផ្លូវ


កំពង់ផែដ៏ធំមួយរបស់ប្រទេសប៉េរូ ដែលភាគច្រើនគ្រប់គ្រងដោយប្រទេសចិន ត្រូវបានគេរំពឹងថា នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់នៃគោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិន ខណៈសហអាម៉េរិក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីឥទ្ធិពលរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់នេះ។ រដ្ឋាភិបាលរបស់ប្រទេសប៉េរូ រំពឹងថា តាមរយៈកំពង់ផែនេះនឹងជួយចាក់បញ្ចូលទឹកប្រាក់រហូតដល់ជាង៤ពាន់លានដុល្លារក្នុង១ឆ្នាំទៅក្នុងសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

កាសែត Global Times របស់បក្សកុម្មុយនិស្តចិន បានរាយការណ៍ថា កំពង់ផែ ឆានខេយ (Chancay) នៅប្រទេសប៉េរូ ដែលភាគច្រើនគ្រប់គ្រងដោយប្រទេសចិននឹងបើកដំណើរការនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ហើយគេបានរំពឹងថា កំពង់ផែខ្នាតយក្សមួយនេះនឹងក្លាយជាផ្លូវសមុទ្រល្បឿនលឿនថ្មីមួយសម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។

ក្រុមហ៊ុន COSCO Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនដឹកជញ្ជូនរដ្ឋដ៏ធំបំផុត COSCO Shipping របស់ប្រទេសចិន មានភាគហ៊ុនប្រហែល៦០% នៅក្នុងប្រតិបត្តិករកំពង់ផែ ដែលមានទីតាំងប្រហែល៦០គីឡូម៉ែត្រ ភាគខាងជើង នៃរដ្ឋធានី Lima របស់ប្រទេសប៉េរូ។ កំពង់ផែនេះ អាចអនុញ្ញាតឱ្យកប៉ាល់ដឹកទូកុងតឺន័រធំៗបំផុតរបស់ពិភពលោកចូលចតបាន។

បរិមាណផ្ទុកកុងតឺន័រប្រចាំឆ្នាំរបស់កំពង់ផែខ្នាតយក្សនេះ នឹងចាប់ផ្ដើមក្នុងចំនួន១,៥លានកុងតឺន័រ ហើយប្រសិនបើបូកបញ្ចូលជាមួយកំពង់ផែ Callao ដែលជាកំពង់ផែធំបំផុតរបស់ប្រទេសប៉េរូសមត្ថភាពផ្ទុកទូកុងតឺន័រនឹងលើសសមត្ថភាពកំពង់ផែ Santos របស់ប្រទេសប្រេស៊ីល ដែលជាកំពង់ផែធំបំផុតនៅអាម៉េរិកខាងត្បូងទៅទៀត។

រដ្ឋាភិបាលប៉េរូ បានប៉ាន់ប្រមាណថា កំពង់ផែនេះនឹងចាក់បញ្ចូលទឹកប្រាក់រហូតដល់៤,៥ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចក្នុងរយៈពេល១ឆ្នាំ ដែលស្មើនឹងប្រមាណ២% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ ខណៈដែលកំពង់ផែនេះនឹងមានសក្តានុពលក្នុងការប្រែក្លាយពាណិជ្ជកម្មទាំងស្រុងរវាងអាម៉េរិកខាងត្បូង និងអាស៊ីបូព៌ា។

បច្ចុប្បន្ន ទំនិញភាគច្រើនដែលដឹកពីតំបន់អាម៉េរិកខាងត្បូង ទៅកាន់តំបន់អាស៊ី ត្រូវបានដឹកជញ្ជូនឆ្លងកាត់តំបន់អាម៉េរិកកណ្តាល ឬអាម៉េរិកខាងជើង ហើយកំពង់ផែ Chancay ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនទៅប្រទេសចិន ពី៣៥ថ្ងៃ មកនៅត្រឹម២៥ថ្ងៃ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើប្រទេសអឺរ៉ុបណាខ្លះ ដែលពឹងផ្អែកខ្លាំងលើការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក?

បណ្តាប្រទេសនៅសហភាពអឺរ៉ុបមួយចំនួន ដែលពឹងផ្អែកខ្លាំងលើការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក កំពុងព្រួយបារម្ភពីគោលនយោបាយរបស់ប្រធានាធិបតីទ…

ម៉ាឡេស៊ី គ្រោងប្រែក្លាយគម្រោងទីក្រុងខ្មោច Forest City តម្លៃ១០០ពាន់លានដុល្លារអាម៉េរិក ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ

ម៉ាឡេស៊ី គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមមួយជាមួយប្រទេសសិង្ហបុរី ដែលមានទំហំធំជាងសិង្ហបុរី រហូតដល់ទៅ៤ដង ដើម្បីជំរុញការអភិវឌ្ឍ និងកំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ