ចិនបង្ហាញជំហរចង់ធ្វើការជាមួយកូរ៉េខាងត្បូង ចំពេលទំនាក់ទំនងតានតឹង

លោក ស៊ី ជិនពីង ចង់ទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង ចំពេលទំនាក់ទំនងនៅឧបទ្វីបកូរ៉េកំពុងតានតឹង


នៅក្នុងជំនួបមួយកាលពីចុងសប្តាហ៍មុន លោក ស៊ី ជិនពីង ប្រធានាធិបតីចិនបានប្រាប់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសក្បែរខាងកូរ៉េខាងត្បូង ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនឹងគ្នា។
ចិនបង្ហាញជំហរចង់ធ្វើការជាមួយកូរ៉េខាងត្បូង ចំពេលទំនាក់ទំនងតានតឹង

លោក ស៊ី ជិនពីង​ ក៏បានបង្ហើបពីបំណងគិតគូរចង់ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងដែរ ក្រោយខកខានជាង៩ឆ្នាំ។ ការបង្ហាញពីជំហរសហការរបស់ចិននេះ កើតឡើងចំពេលដែលតានតឹងកើនឡើងជុំវិញបញ្ហារុស្ស៊ី កូរ៉េខាងជើង និងឥទ្ធិពលរបស់អាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

តាមការរាយការណ៍ដោយទូរទស្សន៍រដ្ឋចិន CCTV កាលពីថ្ងៃសៅរិ៍ លោក ស៊ី ជិនពីង ប្រធានាធិបតីចិនបានជួបលោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនៅទីក្រុង Hangzhou ភាគខាងកើតប្រទេសចិន មុនពិធីបើកការប្រកួតកីឡាអាស៊ីប្រចាំឆ្នាំ២០២៣ នៅទីនោះ។ ខណៈសារព័ត៌មាន Yonhab របស់កូរ៉េខាងត្បូងបានរាយការណ៍ពីជំនួបនោះដែរថា លោក ស៊ី ជិនពីង នឹងពិចារណាធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងនាពេលខាងមុខ ដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ។

មែនទែនទៅ ការប្តេជ្ញាចិត្តរបស់ចិននេះបានកើតឡើង មុនពេលដែលកិច្ចប្រជុំដែលបានគ្រោងទុកត្រៀមរៀបចំឡើងនៅថ្ងៃទី២៦ ខែកញ្ញា នេះ នៅទីក្រុងសេអ៊ូលដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ កិច្ចប្រជុំត្រីភាគីនេះបានខកខានអស់ពេលជាង៤ឆ្នាំមកហើយ ចំពេលេដែលភាពតានតឹងនៅប្រទេសអាស៊ីបូព៌ាទាំងបីកើនឡើងខ្លាំង ជុំវិញដំណើរទស្សនកិច្ចលោក គីម ជុងអ៊ុន ទៅរុស្ស៊ីកាលពីដើមខែនេះដែលបានធ្វើឱ្យសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកខឹងសម្បារ។

យ៉ាងណាក៏ដោយ នៅក្នុងជំនួបកាលពីថ្ងៃសៅរិ៍នោះ លោក ស៊ី ជិនពីង បានប្រាប់សមភាគីកូរ៉េអំពីសារៈសំខាន់នៃទំនាក់ទំនងចិន-កូរ៉េខាងត្បូង ក្នុងការរក្សាកិច្ចសហប្រតិបត្តិការត្រង់ទៅត្រង់មក និងផលប្រយោជន៍រួម។ ប្រធាធិបតីចិនបានលើកឡើងថា ចិនគាំទ្រឱ្យកូរ៉េទាំងពីរពិភាក្សាគ្នាដោយស្រុះស្រួល និងបន្តរក្សាសន្តិភាព និងស្ថិរភាពឧបទ្វីបកូរ៉េ។ ខណៈលោក ហាន ស្នើឱ្យចិនដើរតួនាទីស្ថាបនាក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើង។ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងត្បូងបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន១០រូប និងក្រុមហ៊ុនចំនួន២ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងពាណិជ្ជកម្មអាវុធរបស់កូរ៉េខាងជើង ដែលក្នុងនោះក៏មានការចូលរួមពីសំណាក់ចិន និងរុស្ស៊ីដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន តូយ៉ូតា នឹងបង្កើនការផលិតរថយន្តអគ្គិសនី៣ដង ដើម្បីដេញតាមក្រុមហ៊ុន BYD និង Tesla

ព័ត៌មាន
ក្រុមហ៊ុនរថយន្ត តូយ៉ូតា (Toyota Motor) របស់ជប៉ុនគ្រោងនឹងបង្កើនការផលិតរថយន្តអគ្គិសនីឱ្យកើនឡើង៣ដងនៅត្រឹមឆ្នាំ២០២៥ដែលជាការបន្តផែនការពីឆ្នា…

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវ វចនានុក្រមខ្មែរ ឆ្នាំ២០២២

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ