តំបន់មជ្ឈិមបូព៌ា

ចិន ព្រមានពលរដ្ឋខ្លួនឱ្យចាកចេញពីអ៊ីស្រាអែលជាបន្ទាន់ ខណៈដែលអាម៉េរិក ព្រមានមនុស្សទាំងអស់ឱ្យប្រញាប់ចាកចេញពីក្រុងតេហេរ៉ង់


ខណៈដែលសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែឡើងកម្ដៅគួរឱ្យព្រួយបារម្ភ ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា មហាយក្សចិន បានព្រមានពលរដ្ឋចិន ឱ្យចាកចេញពីប្រទេសអ៊ីស្រាអែលជាបន្ទាន់ ខណៈដែលសហរដ្ឋអាម៉េរិក ព្រមានមនុស្សទាំងអស់ឱ្យប្រញាប់ចាកចេញពីក្រុងតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ធំៗជាច្រើន។
តំបន់មជ្ឈិមបូព៌ា
ដោយ

ស្ថានទូតចិន ប្រចាំប្រទេសអ៊ីស្រាអែល នៅថ្ងៃទី១៧ ខែមិថុនា នេះបានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនប្រញាប់ចាកចេញពីប្រទេសអ៊ីស្រាអែល តាមរយៈព្រំដែនគោកក្នុងទិសដៅឆ្ពោះទៅកាន់ប្រទេសហ្ស៊កដានី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន ហើយដែនអាកាសរបស់អ៊ីស្រាអែល ត្រូវបានបិទ នៅឡើយដោយសារអ៊ីស្រាអែល និងអ៊ីរ៉ង់ នៅតែបន្តវាយប្រយុទ្ធគ្នាឈានចូលដល់ថ្ងៃទី៥ នៅថ្ងៃអង្គារនេះ។

តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃអង្គារ ​នៅលើបណ្ដាញទំនាក់ទំនងសង្គម WeChat ស្ថានទូតចិន បានព្រមានថា ពេលនេះជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នៅតែបន្តកើនឡើងកម្ដៅគួរឱ្យបារម្ភ ដោយសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បានរងការខូចខាត និងចំនួនជនស៊ីវិលស្លាប់ និងរបួសកើនឡើង ដែលធ្វើឱ្យស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរ។

ចំណែកឯលោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទ

ទី១៦ ខែមិថុនា ក៏បានអំពាវនាវឱ្យមនុស្សទាំងអស់ដែលរស់នៅក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ ប្រញាប់រត់ភៀសខ្លួនចេញជាបន្ទាន់ ដែលបន្ទរតាមការព្រមានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលបាន និងកំពុងបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ដូណាល់ ត្រាំ បានព្រមានលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ថា មនុស្សទាំងអស់ដែលរស់នៅក្នុងទីក្រុងតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ ត្រូវតែប្រញាប់ចាកចេញពីរដ្ឋធានីតេហេរ៉ង់ ជាបន្ទាន់ ហើយអ៊ីរ៉ង់ មិនអាចមានសព្វាអាវុធនុយក្លេអ៊ែ​ ជាដាច់ខាត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុន Citigroup ព្យាករថា តម្លៃមាសនឹងធ្លាក់ចុះមកនៅត្រឹម៣ពាន់ដុល្លារក្នុង១តម្លឹងនៅឆ្នាំក្រោយ

ក្រោយអ៊ីស្រាអែល និងអ៊ីរ៉ង់បើកការវាយប្រហារគ្នាតាមផ្លូវអាកាស បានជំរុញឱ្យតម្លៃមាសស្ទុះឡើងរហូតដល់៤,២០០ដុល្លារក្នុងមួយតម្លឹង ដែលជាតម្លៃដ៏ខ្ពស់…

តើកិច្ចប្រជុំ G7 ដែលលោក ត្រាំ ចាកចេញទាំងប្រញាប់ប្រញាល់សម្រេចបានលទ្ធផលអ្វីខ្លះ?

សេតវិមានបានប្រកាសថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងមិនបានចូលរួមក្នុងកិច្ចប្រជុំកំពូល នៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ