កម្ពុជា-សិទ្ធិមនុស្ស-​អង្គការ​សហប្រជាជាតិ

អង្គការ​សហប្រជាជាតិ៖ រដ្ឋាភិបាល​កម្ពុជា​បំបិទ​សំឡេង​ដៃគូ​ប្រជែង​នយោបាយ


ក្រុម​ជំនាញ​សិទិ្ធ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ (ទី១៩ មិថុនា)​នេះ ថា អាជ្ញាធរ​កម្ពុជា​បាន​កោះហៅ​ឬ​ឃុំ​ខ្លួន​សមាជិក​ជាង ១៤០​នាក់ នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ (CNRP) ដើម្បី​គាប​​សង្កត់​លើ​មតិ​ផ្ទុយ​ពី​ខ្លួន ដែល​ហាក់​ដូចជា​មាន​បំណង​បំភិត​បំភ័យ ឬ​បិទ​សំឡេង​អ្នក​ប្រឆាំង​នយោបាយ។
អង្គការ​សហប្រជាជាតិ៖ រដ្ឋាភិបាល​កម្ពុជា​បំបិទ​សំឡេង​ដៃគូ​ប្រជែង​នយោបាយ។
ដោយ

យោងតាម​អង្គការ​សហប្រជាជាតិ មាន​អ្នក​គាំទ្រ ឬ​សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ ចំនួន​ជាង ១៤០​នាក់ ត្រូវ​បាន​គេ​កោះហៅ​សាកសួរ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា បាន​រំលោភ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ដែល​បាន​រំលាយ​បក្ស​ប្រឆាំង​នេះ នៅ​ឆ្នាំ​២០១៧។

យោងតាម​ប្រភព​ដដែល ការ​កោះហៅ​កើត​មាន​បន្ទាប់​ពី​មាន​ការអត្ថាធិប្បាយ​គាំទ្រ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ពីរ​រូប គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា និង​មាន​បុគ្គល​ខ្លះ បាន​បង្ហោះ​វីដេអូ​ពី​ការ​ប្រជុំ​និង​សេចក្តី​ថ្លែងការណ៍​គាំទ្រ​អតីត​មេដឹកនាំ​ទាំងពីរ​នេះ នៅ​តាម​ហ្វេកប៊ុក។

អ្នក​ជំនាញ​សិទិ្ធ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោកស្រី រ៉ូណា ស្ម៊ីត និង​លោក ដេវីត កាយេ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ យ៉ាង​ដូច្នេះ​ថា ៖ «យើង​មាន​កង្វល់​អំពី​ការ​ប្រើប្រាស់​ច្បាប់​ព្រហ្មទណ្ឌ​ដើម្បី​ដាក់​គោលដៅ​ទៅ​លើ​ការនិយាយ​ស្តី​ដោយ​សេរី​ ទាំង​តាម​​អូហ្វឡាញ ទាំង​តាម​អនឡាញ។»

លោកស្រី រ៉ូណា ស្ម៊ីត និង​លោក ដេវីត កាយេ បាន​បន្ត​ថា ៖ «មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ សិទ្ធិ​នេះ​គឺ​ជា​មូលដ្ឋាន​សម្រាប់​សង្គម​មួយ​បែប​ប្រជាធិបតេយ្យ​និង​យុត្តិធម៌។ ការរឹត​ត្បិត​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ត្រូវតែ​មាន​ដែន​កំណត់​និង​ត្រូវ​បាន​កំណត់​ន័យ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​សេចក្តី​ថ្លែងការណ៍៍​គាំទ្រ​ដល់​អ្នក​ដឹកនាំ​នយោបាយ​មិន​ស្ថិត​ក្នុង​ដែន​កំណត់រឹតត្បិត ​ដែល​ត្រូវ​បាន​​អនុញ្ញាត​នោះ​ឡើយ។»

កាលពី​ឆ្នាំ​២០១៧ តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ហាមឃាត់​សមាជិក​ចំនួន ១១៨​នាក់ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ ក្រោមការចោទ​ប្រកាន់​ថា ក្បត់​ជាតិ ដោយ​មាន​ការគាំទ្រ​ពី​សហរដ្ឋ​អាមេរិក។

អតីត​គណបក្ស​សង្រ្គោះជា​តិ និង​សហរដ្ឋ​អាមេរិក កន្លងមក ធ្លាប់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​តាម​សារ​តេឡេក្រាម លោក សុខ ឥសាន មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅថ្ងៃ​ពុធ​ ទី១៩ មិថុនា បាន​បង្ហោះ​សារ​ដដែល​ថា ការ​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង គឺ​ខុស​ច្បាប់។

លោក សុខ ឥសាន បាន​សរសេរ​ដូច្នេះ​ថា ៖ «ទង្វើ​នៅ​គាំទ្រ​អតីត​បក្ស​ប្រឆាំង ជា​ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ប្រឆាំង​សាលដីកា​ស្ថារពរ​និង​បិទ​ផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល។»

លោក​បន្ត​ថា ៖ «ព្រួយ​បារម្ភ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស = មនុស្ស​មួយ​ចំនួន​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​លំអៀង​ខាង​នយោបាយ​ដែល​ព្រួយ​បារម្ភ។ ចំណែក​ប្រជាជន​ទូទៅ​មាន​ព្រួយ​បារម្ភ​អី?»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូង នឹងផ្ដល់ជំនួយអង្ករ៥ម៉ឺនតោន ដល់កូរ៉េខាងជើង តាមរយៈ UN

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូង និង កូរ៉េខាងត្បូង ដែលគេស្គាល់ថា ជាសត្រូវនិងប្រឈមមុខដាក់គ្នាអស់ជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្ដែ ថ្មីៗនេះ កូរ៉េខាងត្បូង ប…

កម្ពុជា-ចិន ចុះកិច្ចសន្យាពាណិជ្ជកម្មជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ គាំទ្រដល់ គោលដៅ នាំចេញអង្ករ ១លានតោន

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនចិន CITIC Construction Co.,Ltd បានសម្រេចចុះហត្ថលេខារួមគ្នា លើកិច្ចសន្យាពាណិជ្ជកម្មសម្រាប់គម្រោងជំរុញផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ